សុខភាព
Pfizer សារភាពថា ក្រុមហ៊ុនមិនបានធ្វើតេស្តវ៉ាក់សាំងកូវីដទេ មុនពេលចែកចាយលើទីផ្សារ
មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រុមហ៊ុនឱសថដ៏ធំ Pfizer បានធ្វើការសារភាពដ៏គួរឲ្យភ្ញាក់ផ្អើលជាទីបំផុតថា ក្រុមហ៊ុនមិនមានព័ត៌មានថាតើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ខ្លួន អាចការពារការចម្លងមេរោគ SARS-CoV-2 បានដែរឬក៏អត់នោះទេ នៅពេលខ្លួនចាប់ផ្តើមចែកចាយនៅលើទីផ្សារ។

កាលពីថ្ងៃចន្ទទី១០ ខែតុលា ដើមសប្តាហ៍នេះ លោកស្រី Janine Small បានផ្តល់សក្ខីកម្មនៅចំពោះមុខគណៈកម្មាធិការកូវីដពិសេសរបស់សភាអឺរ៉ុប ជំនួសលោក Albert Bourla នាយកប្រតិបត្តិ Pfizer ដែលបានដកខ្លួនចេញ។
ក្នុងអំឡុងពេលផ្តល់សក្ខីកម្ម លោកស្រី Small ត្រូវបានសួរដោយសមាជិកសភាអឺរ៉ុប ជនជាតិហូឡង់ឈ្មោះ Rob Roos អំពីសមត្ថភាពការពារការចម្លងកូវីដរបស់វ៉ាក់សាំងនេះ។

លោក Roos សួរថា “តើវ៉ាក់សាំងបង្ការកូវីដរបស់ Pfizer ត្រូវបានធ្វើតេស្តលើការរារាំងការចម្លងមេរោគទេ មុនពេលចែកចាយលើទីផ្សារ? សូមនិយាយឲ្យច្បាស់។ ប្រសិនបើមែន តើអ្នកសុខចិត្តចែករំលែកទិន្នន័យជាមួយគណៈកម្មាធិការនេះដែរឬទេ? ខ្ញុំចង់បានចម្លើយត្រង់”។
លោកស្រី Small ដែលជាប្រធានផ្នែកទីផ្សារអភិវឌ្ឍន៍អន្តរជាតិរបស់ក្រុមហ៊ុន Pfizer បាននិយាយថា នៅពេលដែលក្រុមហ៊ុនកំពុងដាក់ចែកចាយវ៉ាក់សាំងបង្ការកូវីដនៅទូទាំងពិភពលោក ក្រុមហ៊ុនត្រូវតែដើរឲ្យទាន់វិទ្យាសាស្រ្ត។

ទាក់ទងនឹងសំណួរអំពីថាតើ វ៉ាក់សាំង Pfizer mRNA ធ្លាប់ត្រូវបានធ្វើតេស្ត អំពីសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់ការចម្លងកូវីដដែរឬទេ មុនពេលចាក់ជូនសាធារណជនទូទៅនោះ លោកស្រី Small បានឆ្លើយតប ដោយទទួលស្គាល់ថា ក្រុមហ៊ុនមិនបានធ្វើតេស្តទេ។
លោកស្រី Small បន្តថា “ក្រុមហ៊ុន Pfizer ត្រូវតែដើរឲ្យទាន់វិទ្យាសាស្រ្ត ដើម្បីយល់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងទីផ្សារ ហើយតាមទស្សនៈនោះ យើងត្រូវធ្វើអ្វីគ្រប់យ៉ាងដែលមានហានិភ័យ”។
ក្រោយមក សមាជិកសភាអឺរ៉ុប ហូឡង់ បានហៅការសារភាពរបស់ Pfizer ថាជា “រឿងអាស្រូវគ្មានកេរ្តិ៍ខ្មាស”។ លោកនិយាយថា មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក មានអារម្មណ៍ថាត្រូវបានគេបង្ខំឲ្យចាក់វ៉ាក់សាំង។ ឥឡូវនេះ វាបានក្លាយទៅជាការកុហកដ៏ថោកទាបជាទីបំផុត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Times Now News, Medika.Life
ចុចអាន៖ Pfizer អនុញ្ញាតឲ្យប្រទេសកំពុងអភិវឌ្ឍ ផលិតនិងលក់ថ្នាំគ្រាប់ព្យាបាលកូវីដ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


