ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Pfizer សារភាពថា ខ្លួនជាអ្នកបង្កើតវីរុសកូវីដ១៩បំប្លែងថ្មី (មានវីដេអូ)
កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុនឱសថអាមេរិក Pfizer បានសារភាពថា ខ្លួនបានបង្កើតវីរុសកូវីដ១៩បំប្លែងខ្លួនដែលធន់នឹងការព្យាបាល ដើម្បីសាកល្បងថ្នាំប្រឆាំងមេរោគរបស់ខ្លួន។ នេះគឺជាការទទួលស្គាល់មួយទៀត ខណៈពីមុន នាយកប្រតិបត្តិក្រុមហ៊ុននេះក៏អះអាងដែរថា Pfizer បានបង្កមេរោគបំប្លែងខ្លួនដោយចេតនាដើម្បី បង្កើតវ៉ាក់សាំងថ្មី សម្រាប់ទប់ស្កាត់។

ក្រុមហ៊ុនឱសថយក្សមួយនេះនិយាយថា ខ្លួនបានរួមបញ្ចូលគ្នានូវសរសៃប្រូតេអ៊ីននៃវីរុសកូវីដ១៩បំប្លែងខ្លួនជាមួយនឹងវីរុសកូវីដទម្រង់ដើម ដើម្បីសាកល្បងវ៉ាក់សាំងរបស់ខ្លួន ហើយថា ក្រុមហ៊ុនបានបង្កើតមេរោគបំប្លែងខ្លួនក្លាយពូជថ្មីៗដើម្បីធ្វើតេស្តថ្នាំប្រឆាំងមេរោគរបស់ខ្លួនឈ្មោះ Paxlovid។
ក្រុមហ៊ុនបន្តថា “នៅក្នុងចំនួនមានកំណត់, មេរោគបែបនេះអាចត្រូវបានបង្កើតឡើងដើម្បីបើកការវាយតម្លៃសកម្មភាពប្រឆាំងមេរោគនៅក្នុងកោសិកា។ យ៉ាងណាក្តី ការងារនេះត្រូវបានអនុវត្តនៅក្នុងមន្ទីរពិសោធន៍ដែលមានសុវត្ថិភាពបំផុត។ ការងារនេះ ក៏បានព្យាយាមបង្កើតប្រភេទវីរុសដែលខ្លាំងៗផងដែរ”។

សេចក្តីថ្លែងការណ៍របស់ Pfizer បានកើតឡើងពីរថ្ងៃ បន្ទាប់ពីលោក Jordon Trishton Walker នាយកប្រតិបត្តិដែលពាក់ព័ន្ធនឹងផ្នែក mRNA របស់ក្រុមហ៊ុននេះ បានប្រាប់អ្នកយកព័ត៌មានថា ក្រុមហ៊ុនកំពុងស្វែងរកវិធីដើម្បីបំប្លែងមេរោគកូវីដដោយខ្លួនឯង ដូច្នេះយើងអាចបង្កើតវ៉ាក់សាំងថ្មី ទុកការពារជាមុនឲ្យហើយ។
លោក Walker ថែមទាំងបានបញ្ជាក់ផងដែរថា ក្រុមអ្នកវិទ្យាសាស្ត្រកំពុងពិចារណាលើការចម្លងសត្វស្វា ជាមួយនឹងប្រភេទវីរុសដែលនឹងអាចឆ្លងបន្តគ្នាទៅវិញទៅមក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ក្រុមហ៊ុន Pfizer ប្រកាសប្រមូលថ្នាំដែលអាចបង្ក ជំងឺមហារីក មកវិញ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


