ព័ត៌មានអន្ដរជាតិ
ក្រោយរកឃើញវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មី ប្រធានាធិបតីហ្វីលីពីនប្រាប់ក្មេងៗនៅផ្ទះមើលទូរទស្សន៍
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានធ្វើការហាមឃាត់ដល់ក្មេងៗមិនឲ្យចាកចេញពីផ្ទះរហូតដល់ចុងខែកុម្ភៈ បន្ទាប់ពីប្រទេសនេះបានរកឃើញវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីរួមទាំងកើតឡើងលើក្មេង ៣ នាក់ផងដែរ ។
លោក Rodrigo Duterte បានប្រាប់ប្រជាជាតិថា “ត្រឡប់ទៅផ្ទះរបស់អ្នកវិញ ហើយក្រៅពីនេះជម្រើសល្អគឺមើលទូរទស្សន៍ ។ ពួកគេអាចយកចិត្តទុកដាក់របស់ពួកគេទៅលើទូរទស្សន៍ពេញមួយថ្ងៃ” ។

ការបញ្ជារបស់លោក Duterte បានបញ្ចប់ការលើកឡើងរបស់ក្រុមការពារជំងឺកូវីដ ១៩ ក្នុងប្រទេសដែលថា កុមារដែលមានអាយុពី ១០ ទៅ ១៤ ឆ្នាំនឹងត្រូវបានអនុញ្ញាតិឲ្យនៅខាងក្រៅម្តងទៀតចាប់ពីខែកុម្ភៈ ។
លោកប្រធានាធិបតីបានអះអាងថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការរីករាលដាលបន្ថែមទៀតនៃវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលត្រូវបានរកឃើញនៅចក្រភពអង់គ្លេស និងត្រូវបានរកឃើញលើមនុស្សចំនួន១៧ នាក់នៅក្នុងប្រទេសរួមទាំងកុមារ ៣ នាក់ផងដែរ ។
លោកបាននិយាយនៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់លោកថា “ខ្ញុំពិតជាខ្លាចណាស់ ព្រោះថាមេរោគថ្មីនេះធ្វើឲ្យក្មេងៗបាត់បង់ជីវិត” ។

រដ្ឋាភិបាលរបស់លោក Duterte បានដាក់កម្រិតតឹងរឹងបំផុតមួយចំនួនលើពិភពលោកលើប្រជាជនរបស់ខ្លួនរួមទាំងការហាមឃាត់ការធ្វើដំណើរនៅខាងក្នុងប្រទេស និងបានហាមឃាត់ជាផ្លូវការដល់អនីតិជនមិនឲ្យចាកចេញពីផ្ទះតាំងពីខែមីនាឆ្នាំមុនមកម្ល៉េះ ។
ហ្វីលីពីនគឺជាប្រទេសមួយនៅអាស៊ីអាគ្នេយ៍ដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារវីរុសកូរ៉ូណា ខណៈមានអ្នកឆ្លងជាងកន្លះលានករណី និងមានមនុស្សស្លាប់ជាង ១០,០០០ នាក់ចាប់តាំងពីរោគរាតត្បាតកើតឡើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ វីរុសបម្លែងខ្លួនប្រភេទថ្មីសាហាវជាងកូវីដ ផ្ទុះការចម្លងក្នុងសហគមន៍ ហ្វីលីពីន
ចុចអាន ៖ ផ្ទុះការបាញ់ប្រហារនៅភាគខាងត្បូងប្រទេសហ្វីលីពីន ស្លាប់ ១៣ នាក់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន