ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហារនៅភាគខាងត្បូងប្រទេសហ្វីលីពីន ស្លាប់ ១៣ នាក់
ប៉ូលិសបាននិយាយថា មនុស្ស ១៣ នាក់រួមទាំងមន្រ្តីប៉ូលិសម្នាក់ត្រូវបានសម្លាប់ និង ៤ នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលិសនៅខេត្ត Maguindanao ភាគខាងត្បូងប្រទេសហ្វីលីពីននៅព្រឹកថ្ងៃសៅរ៍នេះ ។

ប៉ូលិសបាននិយាយថា ការបាញ់ប្រហារនេះបានផ្ទុះឡើងនៅពេលដែលប៉ូលិសបានទៅកន្លែងលាក់ខ្លួនរបស់ជនរត់គេចខ្លួននៅក្នុងទីក្រុង Sultan Kudarat ប្រហែលជាម៉ោង ៣ ព្រឹកតាមដីកាចាប់ខ្លួនពីបទឃាតកម្ម ប្លន់សម្លាប់ និងមនុស្សឃាត ។
ប៉ូលិសបាននិយាយថា ជនសង្ស័យ និងបក្ខពួកប្រដាប់អាវុធបានតតាំងនឹងការចាប់ខ្លួនក៏ដូចជាបានបាញ់ទៅលើប៉ូលិស ហើយជាលទ្ធផលការបាញ់ប្រហារនេះមានរយៈពេល ៥ ម៉ោង ។

ប៉ូលិសបាននិយាយថា ប៉ូលិស ៤ នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុនេះ ។
ទន្ទឹមនោះប៉ូលិសបានរកឃើញកាំភ្លើងម៉ាក M16 ចំនួន ៦ ដើម កាំភ្លើងខ្លីម៉ាក .45 ចំនួន ២ ដើម កាំភ្លើងច្នៃម៉ាក .50 មួយដើម កាំភ្លើងម៉ាក M14 មួយដើម កាំភ្លើងវែង ១ ដើម និងកាំភ្លើងវែងមួយទៀតម៉ាក .22 មួយដើមនៅកន្លែងប៉ះទង្គិចគ្នានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


