Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបម្លែងខ្លួនប្រភេទថ្មីសាហាវជាងកូវីដ ផ្ទុះការចម្លងក្នុងសហគមន៍ ហ្វីលីពីន

បានផុស

នៅ

ប្រទេសហ្វីលីពីនបានបញ្ជាក់ពីការឆ្លងក្នុងសហគមន៍ នៃវីរុសអង់គ្លេសបម្លែងខ្លួនប្រភេទថ្មីដែលឆ្លងខ្លាំងជាងមេរោគកូរ៉ូណាទៅទៀត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់បណ្តាញព័ត៌មាន ANC ថា “ឥឡូវនេះ យើងមានករណីឆ្លងក្នុងសហគមន៍ ដែលបុគ្គលមានផ្ទុកវីរុសបម្លែខ្លួនប្រភេទថ្មីបានចម្លងដល់សហគមន៍និងក្រុមគ្រួសាររបស់ពួកគេ”។

ពិភពលោកកំពុងព្យាយាមទប់ស្កាត់ការរីករាលដាលនៃវីរុស B117 ថ្វីបើមានបម្រាមធ្វើដំណើរ ​ការបិទទីតាំងនិងវិធានការរឹតបន្តឹងនៅក្នុងប្រទេសជាច្រើនក៏ដោយ ចំពេលមានការព្រួយបារម្ភថា វាមិនត្រឹមតែឆ្លងខ្លាំងជាងកូវីដទេប៉ុន្តែវាក៏សម្លាប់មនុស្សសាហាវជាងកូវីដផងដែរ។

ក្រសួងសុខាភិបាលហ្វីលីពីនបាននិយាយថា វីរុស B117 បានរីករាលដាលក្នុងចំណោមមនុស្សចំនួន១២នាក់នៅខេត្ត Bontoc ភាគខាងជើង។

ករណីដំបូងនៃវីរុសអង់គ្លេសនេះ ត្រូវបានរកឃើញនៅក្នុងជនជាតិហ្វីលីពីនម្នាក់ដែលធ្វើដំណើរមកពីប្រទេស អារ៉ាប់រួម។

បើនិយាយពីជំងឺកូវីដ១៩វិញ ហ្វីលីពីនមានករណីឆ្លងជិត៥១៥,០០០ករណីនិងស្លាប់ជាង១០,២០០នាក់។ ហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុតដោយសារកូវីដនៅទ្វីបអាស៊ី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ វីរុសបម្លែងខ្លួនប្រេស៊ីលប្រភេទថ្មីចូលដល់ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម