Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួន ៤,០០០ប្រភេទ កំពុងអុកឡុក ពិភពលោក

បានផុស

នៅ

ចក្រភពអង់គ្លេសបាននិយាយថា ពិភពលោកកំពុងប្រឈមមុខនឹងវីរុសបំប្លែងខ្លួន ៤,០០០ប្រភេទ។ វីរុសទាំងនេះ បានបង្កើតបានជាមេរោគផ្សេងៗគ្នា ហើយខ្លះបង្កើតបានជាមេរោគកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុសរាប់ពាន់ប្រភេទត្រូវបានគេកត់ត្រាថា មានបម្រែបម្រួលរួមទាំងវីរុសចក្រភពអង់គ្លេស ​អាហ្រ្វិកខាងត្បូងនិងប្រេស៊ីលដែលរីករាលដាលឆាប់រហ័សជាងវីរុសដទៃផងដែរ។

រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកផ្នែកវ៉ាក់សាំងអង់គ្លេស លោក Nadhim Zahawi បាននិយាយថា វាទំនងថា វ៉ាក់សាំងបច្ចុប្បន្ននឹងមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី។

លោក Zahawi បានប្រាប់ Sky News ថា “ក្រុមហ៊ុនផលិតវ៉ាក់សាំង Pfizer-BioNTech, Moderna, Oxford-AstraZeneca និងក្រុមហ៊ុនដទៃទៀត កំពុងពិនិត្យមើលវិធីដែលពួកគេអាចធ្វើឲ្យប្រសើរឡើងនូវវ៉ាក់សាំងរបស់ពួកគេដើម្បីបញ្ជាក់ឲ្យប្រាកដថា យើងត្រៀមខ្លួនរួចរាល់សម្រាប់វីរុសណាមួយ”។

យោងតាមទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេសបានឲ្យដឹងថា ខណៈពេលដែលបម្រែបម្រួលរាប់ពាន់ បានកើតឡើងនៅពេលវីរុសផ្លាស់ប្តូរការចម្លង មានតែវីរុសតិចតួចប៉ុណ្ណោះដែលគេមើលឃើញថា សំខាន់និងធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ វីរុសកូរ៉ូណាឬគេស្គាល់ថា SARS-CoV-2 បានសម្លាប់មនុស្សចំនួន២,៨៣០,៤៦៧នាក់នៅទូទាំងពិភពលោក ចាប់តាំងពីវាបានលេចចេញនៅក្នុងប្រទេសចិនកាលពីចុងឆ្នាំ២០១៩៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ទ្វីបអាមេរិក កំពុងរងការវាយលុកដោយវីរុសបំប្លែងខ្លួនថ្មី ៣ប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៣ នាទីutes មុន

ពលរដ្ឋ​នៅ​ស្រុក​ស្ទឹងត្រង់​ សម្រុក​ដាំដុះ​ដំណាំ​ទុរេន បង្កើន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​​រាប់​រយ​ហិកតា

ព័ត៌មានជាតិ៤៨ នាទីutes មុន

អ្នកនាំពាក្យ ៖ ការផ្តល់សេវាដល់សមាជិក ប.ស.ស ល្អប្រសើរជាងមុនច្រើន

ព័ត៌មានជាតិ៥៨ នាទីutes មុន

បណ្ដឹងព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងមុំបី ចូលដល់ដៃ ICJ ហើយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌, ឧកញ៉ា ឡេង និមល អមប្រតិភូយុវជនគណបក្សថ្នាក់កណ្តាល សួរសុខទុក្ខ និងប្រគល់ថវិកា ស្បៀង និងសម្ភារៈ ជូនដល់កងកម្លាំងជួរមុខឈរជើងការពារជាតិខ្មែរ ទិសប្រាសាទព្រះវិហារ

ព័ត៌មានជាតិ២ ម៉ោង មុន

មួយករណីទៀតហើយ កសិករម្នាក់រងរបួសធ្ងន់ដោយសារផ្ទុះគ្រាប់មីនតោន

Sokha Hotels

ព័ត៌មានពេញនិយម