ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្ត្រ អាមេរិក កំពុងដាក់កាយចិត្តស្រាវជ្រាវហានិភ័យមេរោគ Zoombie លើសត្វក្ដាន់ឆ្លងមកមនុស្ស
ករណីមេរោគ Zoombie កំពុងឆ្លងរាលដាលខ្លាំងក្នុងចំណោមសត្វព្រៃពពួកក្តាន់ និងរមាំង នៅបណ្តាប្រទេសលោកខាងលិច ហើយនៅពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តនៅពុំទាន់អាចសន្និដ្ឋានបានពីហានិភ័យដែលមេរោគនេះឆ្លងមកដល់មនុស្សឬយ៉ាងណានោះទេ ព្រោះវាកំពុងបន្តស្ថិតក្រោមការសិក្សាដោយយកចិត្តទុកដាក់ពីក្រុមអ្នកវិទ្យាសាស្រ្ត ។ នេះបើតាមការចុះផ្សាយរបស់អង់គ្លេសសារព័ត៌មាន BBC ។

ប្រភពព័ត៌មានដដែលបានឲ្យដឹងថា មេរោគ Zoombie កើតនៅលើពពួកសត្វក្តាន់ ជាពពួកបង្កជំងឺបណ្តាលឲ្យមានបញ្ហាជាច្រើនដល់ប្រព័ន្ធសរសៃប្រសាទ និងធ្វើទុក្ខធ្ងន់រហូតដល់ស្លាប់ ហើយវាឆ្លងទៅពពួកប្រភេទសត្វក្តាន់តាមរយៈប្រូតេអ៊ីនវិវឌ្ឍខ្លួនខុសទម្រង់ ។ យ៉ាងណាក្តី អ្នកវិទ្យាសាស្រ្តក៏ពុំទាន់សន្និដ្ឋានបានពីមូលហេតុអ្វីដែលបង្កឲ្យមានដំណើរខុសប្រក្រតីនៃប្រូតេអ៊ីនក្នុងពពួកសត្វក្តាន់ទាំងនោះឡើយ ។
ជាធម្មតាប្រូតេអ៊ីនដើរតួសំខាន់ក្នុងដំណើរការប្រក្រតីនៃកោសិកា តែយ៉ាងណា ដំណើរខុសធម្មតាក្នុងសត្វក្តាន់ គឺបង្កឲ្យមានរោគសញ្ញាមួយចំនួនដូចជា សារពាង្គកាយសត្វមានដំណើរការច្របូកច្របល់, ស្រកទម្ងន់ ស្រេកទឹក និងនោមច្រើនហួសប្រមាណ ដំណើរជំហរឈរខ្សោយ ត្រចៀកធ្លាក់លែងកម្រើកចលនា ថប់ៗពិបាកលេប និងចុងក្រោយហើមសួតហើយស្លាប់តែម្តង ។ នេះបើតាមមន្ទីរពិសោធស្រាវជ្រាវរុក្ខជាតិ និងសុខភាពសត្វនៃសហរដ្ឋអាមេរិក ។
មកទល់ពេលនេះ កំណើនឆ្លងប្រូតេអ៊ីនខាងលើកើតមាន និងកើនឡើងច្រើននៅតំបន់អាមេរិកខាងជើងពិសេសនៅតំបន់ឧទ្យានជាតិ Yellowstone នៃសហរដ្ឋអាមេរិក តំបន់ភាគខាងជើងអឺរ៉ុប Scandinavia រួមមានដាណឺម៉ាក, កោះហ្វារ៉ូ, អ៊ីស្លង់, ហ្វាំងឡង់, ន័រវេស, ស៊ុយអែត ខណៈនៅទ្វីបអាស៊ីកើតមាននៅកូរ៉េខាងត្បូង ។

ករណីខាងលើនេះ អ្នកវិទ្យាសាស្រ្តកំពុងចោទឡើងក្តីបារម្ភថា ហានិភ័យការចម្លងមកមនុស្សអាចនឹងកើតឡើង បូកផ្សំទៅនឹងបញ្ហាពីបម្រែបម្រួលអាកាសធាតុផង។ តែទោះជាយ៉ាងណា ក្រុមអ្នកវិទ្យាសាស្រ្តក៏នៅបន្តការស្រាវជ្រាវលើរឿងនេះ បើទោះជាករណីការឆ្លងពីសត្វមកមនុស្សជាករណីកម្រក៏ដោយ ។
“មកដល់ពេលនេះ ពុំមានករណីឆ្លងពីសត្វក្តាន់ ឬសត្វរមាំងមកមនុស្សនោះទេ។ តែចំពោះបញ្ហារឿងប្រូតេអ៊ីនតាមធម្មជាតិ គឺពេលនេះខាងនាយកដ្ឋានជំងឺឆ្លង ក៏ដូចជាទីភ្នាក់ងារផ្សេងៗទៀតក៏កំពុងប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្ការឲ្យខាងតែបានពីហានិភ័យណាមួយនៃប្រូតេអ៊ីននេះទៅលើចង្វាក់ផលិតកម្មចំណីអាហារ”។ នេះបើតាមសម្តីរបស់លោកស្រី Jennifer Mullinax សហសាស្រ្តាចារ្យផ្នែកអេកូឡូស៊ីសត្វព្រៃនៃសាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិកបានលើកឡើង៕

ដោយ៖ មាន រតនា
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


