ព័ត៌មានអន្ដរជាតិ
អាមេរិកប្រាប់វៀតណាមថា ឱនភាពពាណិជ្ជកម្មមានទំហំធំពេក និងជាកង្វល់ចម្បង
សហរដ្ឋអាមេរិកបានប្រាប់វៀតណាមថា ឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយវៀតណាម មានទំហំធំពេក ហើយជាកង្វល់ដ៏ធំ ខណៈប្រទេសទាំង២កំពុងចរចាពន្ធគយបដិការ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ព័ត៌មានបន្តពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមនៅថ្ងៃសុក្រនេះ។

សេចក្ដីរាយការណ៍ឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Robert Kaproth បាននិយាយក្នុងកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ជាមួយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Cao Anh Tuan ថា វៀតណាមត្រូវតែចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការដឹកជញ្ជូនទំនិញឆ្លងកាត់ខុសច្បាប់ និងការក្លែងបន្លំពាណិជ្ជកម្មផ្សេងៗទៀត។
ជាការឆ្លើយតប លោក Tuan បានស្នើឱ្យលោក Kaproth ជួយសម្រួលដល់ការនាំចូលផលិតផលបច្ចេកវិទ្យាខ្ពស់អាមេរិករបស់វៀតណាម ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្រួមឱនភាពពាណិជ្ជកម្ម ដែលមានទំហំជាង ១២៣ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។

លោក Tuan បាននិយាយថា៖ «វៀតណាមមានតម្រូវការសម្រាប់ផលិតផល ដែលជាចំណុចខ្លាំងរបស់សហរដ្ឋអាមេរិកក្នុងវិស័យថាមពល បច្ចេកវិទ្យាខ្ពស់ អាកាសចរណ៍ គ្រឿងចក្រ និងផលិតផលកសិកម្ម»។
គួរគូសបញ្ជាក់ថា វៀតណាម ដែលរងពន្ធគយបដិការ ៤៦ ភាគរយ កំពុងចរចាពន្ធនេះជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការអនុវត្ត ដែលគ្រោងចាប់ផ្ដើមពីដើមខែកក្កដាតទៅ។
គេមើលឃើញថា ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក វៀតណាមថ្មីៗនេះបានចាត់វិធានការជាច្រើន រួមទាំងការសន្យាបង្កើនការនាំចូលពីអាមេរិក និងបង្រ្កាបលើទំនិញចិន ដែលប្រើប្រាស់វៀតណាមជាផ្លូវនាំចេញទៅសហរដ្ឋអាមេរិកដើម្បីចៀសវាងពន្ធ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


