ព័ត៌មានអន្ដរជាតិ
តើថៃស្នើអ្វីខ្លះទៅសហរដ្ឋអាមេរិក ដើម្បីចរចាពន្ធគយបដិការ?
ចំពេលការចរចារវាងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ស្ថិតនៅក្នុងភាពស្រពិចស្រពិល នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសថៃបានដាក់ជូននូវសំណើមួយច្បាប់ទៅសហរដ្ឋអាមេរិក សម្រាប់ការចរចាពន្ធគយបដិការ ៣៦ ភាគរយ ដែលប្រធានាធិបតី ត្រាំ ដាក់លើទំនិញថៃ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ជាថ្មីម្ដងទៀតកាលពីថ្ងៃពុធ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បានឱ្យដឹងថា សំណើពាណិជ្ជកម្មដែលថៃបានដាក់ជូនទៅការិយាល័យការងារនៃតំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (USTR) បង្ហាញពីឆន្ទៈរបស់ថៃក្នុងការនាំចូលផលិតផលថាមពល គីមីឥន្ធនៈ យន្តហោះ ផ្លែឈើ និងចំណីសត្វពីសហរដ្ឋអាមេរិក។
សំណើដដែល ត្រូវបានអនុម័តដោយក្រុមការងារគោលនយោបាយពាណិជ្ជកម្ម និងនាយករដ្ឋមន្ត្រីថៃ។ ការពិភាក្សាបានធ្វើឡើងជាមួយក្រុមចរចាអាមេរិកជាមុនរួចហើយ ដោយគ្របដណ្តប់លើចំណុច រួមមាន៖
១. សំណើភាពជាដៃគូ៖ ថៃបានស្នើកិច្ចសហការឆ្ពោះទៅរកការក្លាយជាដៃគូសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក ដោយផ្តោតលើឧស្សាហកម្មកែច្នៃ និងវិស័យបច្ចេកវិទ្យាឌីជីថល រួមទាំងមជ្ឈមណ្ឌលទិន្នន័យ និងឧស្សាហកម្មបញ្ញាសិប្បនិម្មិត (AI)។
២. ការបង្កើនការនាំចូលពីអាមេរិក៖ ថៃបានបង្ហាញពីឆន្ទៈក្នុងការបង្កើនការនាំចូលពីសហរដ្ឋអាមេរិកក្នុងវិស័យដូចជា ថាមពល គីមីឥន្ធនៈ ចំណីសត្វ ផ្លែឈើ យន្តហោះ និងគ្រឿងបន្លាស់ រួមទាំងឧបករណ៍សេវាកម្ម។ យុទ្ធសាស្រ្តនេះមិនប៉ះពាល់ដោយអ្នកផលិតក្នុងស្រុកទេ ដោយហេតុថា ថានឹងងាកចេញពីការនាំចូលពីប្រទេសដទៃ ហើយបង្កើនការនាំចូលពីអាមេរិកវិញ លើមុខទំនិញដែលខ្លួនទទួលការផ្គត់ផ្គង់ពីបរទេស។

៣. ការបើកទីផ្សារ៖ វានឹងធ្វើឡើងដោយកាត់បន្ថយរបាំងពាណិជ្ជកម្ម និងរបាំងមិនមែនពាណិជ្ជកម្ម ក៏ដូចជាកាត់បន្ថយការរឹតបន្តឹងលើទំនិញដូចជា ផ្លែឈឺរី ផ្លែប៉ោម ស្រូវសាលី និងផលិតផលសាច់។
៤. ដោះស្រាយបញ្ហាគេចវេះពាណិជ្ជកម្ម៖ ថៃនឹងអនុវត្តយ៉ាងតឹងរ៉ឹងនូវច្បាប់ស្តីពីប្រភពដើមទំនិញ ដើម្បីទប់ស្កាត់ការគេចវេះពន្ធគយ ឬរបាំងពាណិជ្ជកម្មផ្សេងទៀត។ បើតាមមន្រ្តីថៃ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានអនុវត្តរួចហើយ ដើម្បីបំពេញតាមការចង់បានរបស់មន្ត្រីគយអាមេរិក។
៥. ការជំរុញការវិនិយោគនៅសហរដ្ឋអាមេរិក៖ ប្រធានតំណាងពាណិជ្ជកម្មថៃ លោកស្រី Nalinee Taveesin ប្រធានសភាពាណិជ្ជកម្មថៃ លោក Poj Aramwattananont និងអ្នកតំណាងពីវិស័យឯកជននាំមុខគេរបស់ថៃ កំពុងស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូល Select USA Investment Summit 2025 ក្នុងការស្វែងរកឱកាសវិនិយោគ។

លោក Pichai បានពណ៌នាសំណើរបស់ថៃថាល្អ និងស្រដៀងនឹងអំពីសំណើរបស់ឥណ្ឌូណេស៊ី និងតៃវ៉ាន់ដែរ។ លោកបន្តថា ទាំងនេះត្រូវបានគេមើលឃើញថាជាសញ្ញាវិជ្ជមានពីអ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាមេរិក ហើយរំពឹងថា នឹងមានការចាត់តាំងក្រុមការងារឱ្យពិនិត្យមើលព័ត៌មានលម្អិតបន្ថែមទៀត។
រដ្ឋមន្រ្តីដដែលនិយាយទៀតថា សំណើរបស់ថៃនឹងជួយកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ជាពិសេសជាមួយនឹងការនាំចូលគីមីឥន្ធនៈ ផលិតផលថាមពល និងយន្តហោះ៕
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


