ព័ត៌មានអន្ដរជាតិ
តម្លៃមាសធ្លាក់ជាគំហុក ១០០ ដុល្លារ ក្រោយអាមេរិក និងចិន ប្រកាសទម្លាក់ពន្ធ
តម្លៃមាសអន្តរជាតិបានធ្លាក់ចុះជាគំហុកនារសៀលថ្ងៃចន្ទនេះ ប្រមាណ ១០០ ដុល្លារ/អោន ភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ប្រកាសពីការព្រមព្រៀងគ្នាលើការទម្លាក់អត្រាពន្ធមកត្រឹមជាបណ្ដោះអាសន្ន ដែលជាសញ្ញាដ៏ធំថ្មីនៃការបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម។

គិតត្រឹមម៉ោង ៤ និង ១១ នាទី នៅទីក្រុងហុងកុង តម្លៃមាសអន្តរជាតិសម្រាប់ការជួញដូរដោយផ្ទាល់ បានធ្លាក់ចុះប្រមាណ ៣ ភាគរយ ឬប្រហែល ១០១ ដុល្លារ ដោយជួញដូរ ៣ ២២៦ ដុល្លារ/អោន។
ការធ្លាក់ចុះនៃតម្លៃមាសនៅពេលនេះ គឺជាប់ទាក់ទងទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក និងចិន ក្នុងការព្រមព្រៀងគ្នាទម្លាក់ពន្ធ ដោយចិនទម្លាក់ពន្ធលើអាមេរិកមកត្រឹម ១០ ភាគរយ (ពី១២៥ ភាគរយ) និងអាមេរិកទម្លាក់ពន្ធលើចិនមកត្រឹម មកត្រឹម ៣០ ភាគរយ (ពី ១៤៥ ភាគរយ) ជាបណ្ដោះអាសន្នរយៈពេល ៩០ ថ្ងៃ ក្រោយមន្រ្តីជាន់ខ្ពស់ទាំង ២ ជួបប្រជុំចរចាគ្នានៅទីក្រុងហ្សឺណែវ នៃប្រទេសស្វីស កាលពីថ្ងៃសៅរ៍ និងអាទិត្យកន្លងទៅ។
ជាធម្មតា មាសត្រូវបានគេរាប់ចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព ដែលទទួលបានការវិនិយោគច្រើន នៅពេលមានភាពតានតឹងពាណិជ្ជកម្ម និងមិនប្រាកដប្រជានយោបាយ និងសេដ្ឋកិច្ច។ ការកាត់បន្ថយហានិភ័យទាំងនេះ ធ្វើឱ្យភាពទាក់ទាញរបស់មាសធ្លាក់ចុះ ហើយទម្លាក់តម្លៃទៅតាមនោះដែរ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


