Connect with us

ព័ត៌មានអន្ដរជាតិ

សហរដ្ឋអាមេរិក មានអ្នកឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនជិត ៤ពាន់ករណី

បានផុស

នៅ

យោងតាមទិន្នន័យចុងក្រោយរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានឲ្យដឹងថា មានករណីឆ្លងវីរុសកូរ៉ូណាបំប្លែងខ្លួនជិត៤,០០០ករណី ត្រូវបានរាយការណ៍នៅសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃព្រហស្បតិ៍ (ថ្ងៃសុក្រនៅកម្ពុជា)។

This image has an empty alt attribute; its file name is GettyImages-1290911093-1024x683.jpeg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគច្រើននៃករណីទាំងនេះពោលគឺ៣,៧០១ករណី ត្រូវបានបង្កឡើងដោយវីរុស B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស។

ស្របពេលជាមួយគ្នានោះ មានករណីឆ្លងវីរុសអាហ្វ្រិកខាងត្បូង B.1.351 ចំនួន១០៨ករណីនិងវីរុសប្រេស៊ីល P.1 ចំនួន១៧ករណី។ 

This image has an empty alt attribute; its file name is covid-19-molicule-1024x800.jpg

ករណីដែលត្រូវបានកំណត់ គឺផ្អែកលើសំណាកវិជ្ជមាននៃវីរុស SARS-CoV-2 ហើយមិនរាប់បញ្ចូលការឆ្លងវីរុសផ្សេងៗទៀតដែលកំពុងរាលដាលក្នុងសហរដ្ឋអាមេរិកនោះទេ។

CDC និងដៃគូរបស់ខ្លួនកំពុងពិនិត្យមើលសំណាកជាបន្តបន្ទាប់ ដែលមាននៅក្នុងមន្ទីរពិសោធន៍ទូទាំងប្រទេស។ ចំនួនវីរុសបំប្លែងខ្លួនត្រូវបានរាយការណ៍ថា ទំនងជានឹងកើនឡើងនៅពេលដែលសំណាកកាន់តែច្រើន ត្រូវបានពិនិត្យរួច។

This image has an empty alt attribute; its file name is Science_covid_1230396377-1024x683.jpg

ក្រុមអ្នកជំនាញកំពុងខ្វាយខ្វល់ អំពីវីរុសគួរឲ្យព្រួយបារម្ភមួយចំនួនទៀតដែលកំពុងមានវត្តមាននៅតាមទីកន្លែងនានាដូចជានៅ កាលីហ្វ័រនីញ៉ានិងញូវយ៉កជាដើម។

បើនិយាយពីជំងឺកូវីដ១៩វិញ សហរដ្ឋអាមេរិកមានការឆ្លងលើស២៩.៣៣លានករណី និងមានអ្នកស្លាប់ច្រើនជាង៥៣២,១០០នាក់គិតត្រឹមរសៀលថ្ងៃសុក្រ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

ចុចអាន៖ វ៉ាក់សាំង Novavax មានប្រសិទ្ធភាពសឹង១០០ភាគរយប្រឆាំងកូវីដ និង៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន

ចុចអាន៖ សូមប្រុងប្រយ័ត្ន! វៀតណាម ប្រកាសរកឃើញវីរុសបំប្លែងខ្លួន ៥ប្រភេទផ្សេងគ្នានៅក្នុងប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៦ នាទីutes មុន

អ្នកជំនាញថៃព្រមាន​ពីការគំរាមកំហែងសេដ្ឋកិច្ច​ធំៗ​ បើការចរចាពន្ធ ត្រាំ បរាជ័យ

ព័ត៌មានជាតិ៣១ នាទីutes មុន

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

សន្តិសុខសង្គម៤៧ នាទីutes មុន

ករណីហិង្សារវាងនាយប៉ុស្ដិ៍ចំបក់ និងពលរដ្ឋ កើតឡើងដោយសារការណែនាំរឿងចាក់ធុងបាស់រំពងសំឡេងរំខានអ្នកជិតខាង

សេដ្ឋកិច្ច៤៨ នាទីutes មុន

ក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន ៥៧៧ ក្រុមហ៊ុន មានអាជ្ញាបណ្ណអាជីវកម្ម

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

Sokha Hotels

ព័ត៌មានពេញនិយម