ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Novavax មានប្រសិទ្ធភាពសឹង១០០ភាគរយប្រឆាំងកូវីដ និង៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួន
វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាព៩៦ភាគរយ ក្នុងការការពារករណីដែលបង្កឡើងដោយវីរុសដើម។ លទ្ធផលនេះត្រូវបានបង្ហាញក្នុងការសាកល្បងដំណាក់កាលចុងក្រោយនៅ ចក្រភពអង់គ្លេស។
មិនមានករណីនៃជំងឺធ្ងន់ធ្ងរ ឬការស្លាប់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងទេ។

វ៉ាក់សាំងនេះក៏មានប្រសិទ្ធិភាពប្រហែល៨៦ភាគរយ ក្នុងការការពារប្រឆាំងនឹងវីរុសបំប្លែងខ្លួនដែលត្រូវបានរកឃើញដំបូង ហើយឥឡូវនេះកំពុងរាលដាលនៅចក្រភពអង់គ្លេសដែរ។ ជារួម វាមានប្រសិទ្ធិភាពប្រហែល៩០ភាគរយ បើបូកទិន្នន័យពីអ្នកដែលឆ្លងវីរុសទាំងពីរ។
ការសាកល្បងនៅចក្រភពអង់គ្លេសដែលមានការចូលរួមពីមនុស្សជាង១៥,០០០នាក់ អាយុចន្លោះពី១៨ទៅ៨៤ឆ្នាំ បានវាយតម្លៃអំពីប្រសិទ្ធភាពវ៉ាក់សាំង ក្នុងអំឡុងពេលមួយដែលមានការចម្លងខ្ពស់នៃវីរុសបំប្លែងខ្លួនចក្រភពអង់គ្លេស។

ក្រុមហ៊ុន Novavax បានចាប់ផ្តើមដាក់បញ្ចូលទិន្នន័យវ៉ាក់សាំងរបស់ខ្លួន ទៅទីភ្នាក់ងារគ្រប់គ្រងផលិតផលឱសថនិងសុខភាពអង់គ្លេស (MHRA) កាលពីពាក់កណ្តាលខែមករា ដើម្បីជួយពន្លឿនដំណើរការអនុម័តឲ្យប្រើប្រាស់។
វ៉ាក់សាំងនេះអាចត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកយ៉ាងឆាប់បំផុតត្រឹមខែឧសភា ប្រសិនបើនិយ័តករអាមេរិកសម្រេចចិត្តថា ទិន្នន័យរបស់ចក្រភពអង់គ្លេសគឺគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្ត។ នាយកប្រតិបត្តិរបស់ខ្លួនបានប្រាប់ Reuters កាលពីដើមខែនេះថា វាអាចចំណាយពេលពីរបីខែទៀតប្រសិនបើពួកគេទទូចចង់ឃើញទិន្នន័យដំបូងពីការសាកល្បងនៅសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វ៉ាក់សាំងថ្មីមួយប្រភេទ មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនដល់ទៅ៨៩ភាគរយ
ចុចអាន៖ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានប្រសិទ្ធភាពប្រឆាំងវីរុសបម្លែងខ្លួនប្រភេទថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


