ព័ត៌មានអន្ដរជាតិ
អ្នកជំនាញថៃព្រមានពីការគំរាមកំហែងសេដ្ឋកិច្ចធំៗ បើការចរចាពន្ធ ត្រាំ បរាជ័យ
សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចប្រឈមនឹងការគំរាមកំហែងផ្សេងៗ ប្រសិនបើរដ្ឋាភិបាលថៃបរាជ័យក្នុងការចរចារជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងពន្ធ ៣៦ ភាគរយ របស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលកំណត់ចូលជាធរមាននៅថ្ងៃទី ១ សីហា។ នេះបើតាមការចុះផ្សាយកាសែត The Nation។

មជ្ឈមណ្ឌលស៊ើបការណ៍សម្ងាត់សេដ្ឋកិច្ចរបស់ធនាគារ Siam Commercial Bank (SCB EIC) បាននិយាយថា ការពន្យារពេលក្នុងដំណើរការចរចា អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យផ្សេងៗនៃសេដ្ឋកិច្ចថៃ ជាពិសេសប្រសិនបើសហរដ្ឋអាមេរិកដាក់ពន្ធគយខ្ពស់លើថៃ ធៀបនឹងដៃគូប្រកួតប្រជែងសំខាន់ៗដូចជាវៀតណាម កូរ៉េខាងត្បូង និងជប៉ុនជាដើម។
ការគំរាមកំហែងធំៗសម្រាប់សេដ្ឋកិច្ច ប្រសិនបើការចរចាបរាជ័យរួមមាន៖
១. បាត់បង់ចំណែកទីផ្សារនាំចេញនៅសហរដ្ឋអាមេរិក៖ ការនាំចេញរបស់ថៃ ជាពិសេសគ្រឿងអេឡិចត្រូនិក និងគ្រឿងប្រើប្រាស់ក្នុងផ្ទះអេឡិចត្រូនិក អាចនឹងបាត់បង់ចំណែកទីផ្សារនៅសហរដ្ឋអាមេរិកទៅឱ្យគូប្រជែង។ បច្ចុប្បន្ន គូប្រជែងសំខាន់ៗថៃ ភាគច្រើនទទួលរងនូវពន្ធគយទាបជាងថៃ។
២. ហានិភ័យលើវិស័យកសិកម្ម និងការចិញ្ចឹមសត្វ៖ ប្រសិនបើថៃយល់ព្រមបើកទីផ្សាររបស់ខ្លួនឱ្យទំនិញអាមេរិកដោយគ្មានលក្ខខណ្ឌ វិស័យដូចជាកសិកម្ម និងការចិញ្ចឹមសត្វ ជាពិសេសជ្រូក សាច់ និងពោតអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ថ្លៃដើមផលិតកម្មនៅថៃខ្ពស់ជាងនៅអាមេរិក។ ខណៈថៃពឹងផ្អែកខ្លាំងលើផលិតកម្មក្នុងស្រុក ការបើកទីផ្សារឱ្យទំនិញអាមេរិក នឹងធ្វើឱ្យកសិករខ្នាតតូចងាយរងគ្រោះជាងគេ។

៣. តម្រូវការក្នុងស្រុកចុះខ្សោយនៅឆមាសទី២ ឆ្នាំនេះ៖ ការវិនិយោគក្នុងវិស័យឯកជនរំពឹងថានឹងធ្លាក់ចុះ ដែលអាចបង្កកម្សោយវិស័យការងារ ហើយប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ ជាពិសេសនៅត្រីមាសចុងក្រោយ។ ភាពមិនប្រាកដប្រជាជុំវិញពន្ធនាំចូលលើប្រទេសផ្សេងៗរបស់ ត្រាំ និងពន្ធលើទំនិញថៃ អាចនាំឱ្យផែនការវិនិយោគពន្យារពេល។ ប្រសិនបើដៃគូប្រកួតប្រជែងរបស់ថៃប្រឈមនឹងការយកពន្ធទាប ការវិនិយោគពីបរទេសអាចនឹងផ្លាស់ប្តូរពីថៃ ទៅកាន់ប្រទេសទាំងនោះ ហើយធ្វើឱ្យថៃលែងសូវទាក់ទាញសម្រាប់ការបណ្ដោះទុន។
៤. ធនាគារកណ្ដាលថៃអាចកាត់អត្រាការប្រាក់បន្ថែមទៀត៖ ប្រសិនបើការចរចាពន្ធជាមួយអាមេរិកបរាជ័យ ថៃនឹងប្រឈមមុខនឹងហានិភ័យធ្លាក់ចុះកាន់តែខ្លាំង។ ដើម្បីជំរុញសេដ្ឋកិច្ច គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (MPC) នៃធនាគារកណ្ដាល អាចនឹងកាត់បន្ថយអត្រាការប្រាក់ ២ ដងក្នុងឆ្នាំនេះ ដើម្បីស្របតាមលក្ខខណ្ឌសេដ្ឋកិច្ចដែលកាន់តែយ៉ាប់យ៉ឺន។
ជាមួយគ្នានោះ SCB EIC បានជំរុញឱ្យរដ្ឋាភិបាលថៃថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃការបើកទីផ្សារឱ្យទំនិញអាមេរិក។ ខណៈការទម្លាក់ពន្ធលើទំនិញអាមេរិកអាចផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្ម វាក៏អាចប៉ះពាល់ដល់អាជីវកម្មក្នុងស្រុក ដែលប្រឈមនឹងការប្រកួតប្រជែងកាន់តែច្រើនផងដែរ៕
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


