Connect with us

ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការសាងសង់ “សួនតេជោសន្តិភាព” ខេត្តបាត់ដំបង

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អមដំណើរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ត្រួតពិនិត្យ​វឌ្ឍនភាព នៃ​ការងារ សាងសង់ “​សួន​តេ​ជោ​សន្តិភាព​” ខេត្ត​បាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ផង​ដែរ​ថា “​សួន​តេ​ជោ​សន្តិភាព​” មាន​ទីតាំង​ស្ថិតនៅ​បរិវេណ​ខាងកើត​ស្ទឹង​សង្កែ មុខ​វត្ត​កណ្តាល ក្នុងភូមិរំចេក ​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ចាប់ពី​ស្ពាន ​សម្តេច​ក្រឡាហោម ស ខេង ដល់​ស្ពាន​សោ​ហឺ (​ស្ពានថ្ម​ថ្មី​) មាន​ប្រវែង ៩៩៤ ​ម៉ែត្រ លើ​ផ្ទៃដី​សរុប​ចំនួន​ ១៦.០៧៤​ ម៉ែត្រការ៉េ ដើម្បី​កែលំអ​សួន​ឱ្យមាន​សោភ័ណភាព​ស្រស់បំព្រង មាន​ផ្លូវ​ដើរ ផ្លូវ​ជិះ​កង់ ជា​កន្លែង​សម្រាប់​អង្គុយ​លំហែ​អារម្មណ៍ ស្រូប​ខ្យល់​អាកាស ហាត់ប្រាណ និង​ប្រែក្លាយជា​ទីក្រុង​ឆ្លាត​វៃ បរិស្ថាន​រស់នៅ​ល្អ និង​ជាទី​ក្រុង​ស៊ីវិល័យ។

សួន​តេ​ជោ​សន្តិភាព សាងសង់​ឡើង​ក្នុង​គោលបំណង​ដ៏​ពិសិដ្ឋ ដើម្បី​ពន្យល់ ​និង​រំលេច​ពី​គុណតម្លៃ នយោបាយ​ឈ្នះ ឈ្នះ របស់​ សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​នាំមក​នូវ​សុខ​សន្តិភាព ស្ថិរភាព ការ​ឯកភាព​ជាតិ​ពេញលេញ នាំមក​នូវ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។ សួន​នេះ នឹង​ក្លាយ​ជា​សំណង់​ស្ថាបត្យកម្ម​ថ្មី​មួយ ដែល​ជា​មែកធាង ចង្កោម​យុទ្ធសាស្ត្រ​នយោបាយ ឈ្នះ ឈ្នះ ដែល​បង្រួម​សម​ល្មម​ទៅ​នឹង​ទំហំ​ដើម នៃ​វិមាន​ឈ្នះ ឈ្នះ ប្រកប​ដោយ​អត្ថន័យ​ស៊ីជម្រៅ៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម