ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីចាប់ផ្តើមកំណត់អាយុដែលអាចប្រើប្រាស់បណ្ដាញសង្គម ដូចអូស្រ្តាលីដែរ
បន្ទាប់ពីមានការហាមប្រាមរបស់ប្រទេសអូស្ត្រាលីដ៏មានឥទ្ធិពល ឥណ្ឌូណេស៊ីដែលស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិកដូចគ្នាក៏កំពុងកំណត់អាយុអប្បបរមាសម្រាប់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៤ខែកុម្ភៈនេះ។

រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថល លោក Meutya Hafid បានឲ្យដឹងថា រដ្ឋាភិបាលបានដាក់ចេញផែនការនេះជាលើកដំបូងកាលពីខែមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញគោលនយោបាយការពារកុមារនៅក្នុងប្រទេសដែលមានប្រជាជនប្រមាណ២៨០លាននាក់នេះ ខណៈនៅទូទាំងប្រទេសឥណ្ឌូណេស៊ី គ្រួសាររាប់មិនអស់ក៏កំពុងមានការពិភាក្សាអំពីផលប៉ះពាល់នៃបណ្ដាញសង្គមទៅលើកូនៗរបស់ពួកគេ។
ទោះបីជារដ្ឋាភិបាលឥណ្ឌូណេស៊ីមិនទាន់បានប្រកាសអំពីការកំណត់អាយុជាក់លាក់ក៏ដោយ ក៏មន្ត្រីបានសង្កត់ធ្ងន់លើតម្រូវការសម្រាប់បទប្បញ្ញត្តិកាន់តែរឹងមាំដើម្បីការពារអនីតិជនពីគ្រោះថ្នាក់ខាងរាងកាយ ផ្លូវចិត្ត ឬសីលធម៌។ មុនឈានទៅដល់ការដាក់ឲ្យប្រើប្រាស់ច្បាប់ថ្មីនេះ ឥណ្ឌូណេស៊ីបានចេញសេចក្ដីណែនាំពីការកំណត់អាយុនេះជាមុន និងកំពុងធ្វើសេចក្ដីព្រៀងច្បាប់។

យោងតាមសមាគមអ្នកផ្តល់សេវាអ៊ីនធឺណិតឥណ្ឌូណេស៊ី ប្រជាជនឥណ្ឌូណេស៊ី ប្រហែល១៣៩លាននាក់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយស្ទើរតែពាក់កណ្តាលនៃកុមារដែលមានអាយុក្រោម១២ឆ្នាំអាចចូលប្រើវេទិកាដូចជា TikTok, Instagram និង Facebook។
លោក Gatra Priyandita អ្នកវិភាគជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាអ៊ីនធឺណិត និងសន្តិសុខនៅវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី បានឲ្យដឹងថា អ្នកប្រើប្រាស់ Gen Z ដែលមានអាយុពី១២ទៅ២៧ឆ្នាំមានអត្រាប្រើប្រាស់អ៊ីនធឺណិតខ្ពស់បំផុតនៅក្នុងប្រទេសឥណ្ឌូណេស៊ីគឺ ៨៧ភាគរយ ដោយពួកគេភាគច្រើនសកម្មនៅលើ TikTok និង Instagram ដែលទាំងពីរនេះមានអ្នកប្រើប្រាស់ច្រើនជាង ១១០លាននាក់នៅក្នុងប្រទេស។ ចំណែក Gen Alpha (មនុស្សមនុស្សដែលកើតក្រោយឆ្នាំ២០១០) ក៏មានការប្រើប្រាស់ច្រើនផងដែរ ដូចនេះការចាកចេញរបស់ពួកគេពីបណ្ដាញសង្គមទាំងនេះអាចនឹងបាត់បង់អ្នកតាមដានយ៉ាងច្រើន។
នៅឆ្នាំ២០២២ រដ្ឋាភិបាលបានគំរាមបិទ Google, Facebook, Twitter និង Instagram ប្រសិនបើពួកគេមិនបានចុះឈ្មោះជាមួយក្រសួងទំនាក់ទំនង។ អាជ្ញាធរក៏បានបិទវេទិកាស្ទ្រីមដ៏ពេញនិយម Netflix ពីឆ្នាំ២០១៦ ដល់ ២០២០ ដោយសារភ័យខ្លាចថា កម្មវិធីនេះបានផ្សព្វផ្សាយមាតិកាមិនសមរម្យដូចជារូបភាពអាសអាភាស និងបានហាម TikTok ក្នុងឆ្នាំ ២០១៨។
ការស្នើសុំកំណត់អាយុប្រើប្រាស់បណ្ដាញសង្គមរបស់ឥណ្ឌូណេស៊ីកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានៅក្នុងប្រទេសអូស្ត្រាលីដែរ ដែលកាលពីខែវិច្ឆិកាបានក្លាយជាប្រទេសដំបូងគេហាមឃាត់ក្មេងអាយុក្រោម១៦ឆ្នាំពីការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅក្រោមច្បាប់របស់ប្រទេសអូស្ត្រាលី កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, TikTok និង Instagram ជាដើម ប្រឈមនឹងការផាកពិន័យរហូតដល់៣២លានដុល្លារ ប្រសិនបើពួកគេមិនអនុវត្តលក្ខខណ្ឌអាយុ៕

អត្ថបទ៖ ប៊ុន សុភាព

-
ចរាចរណ៍៥ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១៧ ម៉ោង ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សុខភាព៦ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន