ព័ត៌មានអន្ដរជាតិ
កម្មវិធីចែកអាហារឥតគិតថ្លៃនៅឥណ្ឌូណេស៊ី កំពុងប្រឈមបញ្ហា ក្រោយសិស្សជាច្រើនពុលចំណី
កម្មវិធីផ្ដល់អាហារនៅតាមសាលារៀនដោយឥតគិតរបស់ឥណ្ឌូណេស៊ី ដែលមានគោលបំណងប្រយុទ្ធប្រឆាំងនឹងកង្វះអាហារូបត្ថម្ភរបស់កុមារ កំពុងប្រឈមមុខនឹងបញ្ហាជាច្រើនបន្ទាប់ពីឧប្បត្តិហេតុពុលចំណីសិស្សសាលាជិត៨០នាក់នៅក្នុងសប្ដាហ៍នេះ។

យោងតាមការចុះផ្សាយរបស់ BBC នៅថ្ងៃទី២៥ខែមេសា ក្នុងករណីចុងក្រោយនេះ សិស្ស៧៨នាក់មកពីសាលាចំនួន២នៅទីក្រុង Cianjur ស្ថិតនៅភាគខាងត្បូងរដ្ឋធានីហ្សាការតា ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេទទួលទានអាហារដែលផ្តល់តាមរយៈគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាល។ ការស៊ើបអង្កេតកំពុងដំណើរការ ដោយអាជ្ញាធរសង្ស័យថា ការរៀបចំម្ហូបអាហារធ្វេសប្រហែស ជាមូលហេតុដែលអាចកើតមានករណីពុលបែបនេះ។ គំរូអាហារត្រូវបានបញ្ជូនសម្រាប់ការធ្វើតេស្តមន្ទីរពិសោធន៍ ហើយបុគ្គលដែលពាក់ព័ន្ធក្នុងដំណើរការរៀបចំអាហារកំពុងត្រូវបានសាកសួរ។
វាមិនមែនជាករណីដំបូងឡើយ ដោយពីមុនករណីស្រដៀងគ្នាជាច្រើនត្រូវបានគេរាយការណ៍ចាប់តាំងពីកម្មវិធីចាប់ផ្តើមនៅក្នុងខែមករាឆ្នាំ២០២៥។ នៅទីក្រុង Sukoharjo សិស្ស៤០នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទានសាច់មាន់មិនទាន់ឆ្អិន។ ករណីផ្សេងទៀតត្រូវបានគេរាយការណ៍នៅក្នុងខេត្ត North Kalimantan, South Sumatra និង East Nusa Tenggara ដែលមានរោគសញ្ញា ដូចជា ក្អួតចង្អោរ និងរាកជាដើម។
រដ្ឋបាលរបស់លោកប្រធានាធិបតី Prabowo Subianto បានត្រៀមថវិកាជាង ១០ពាន់លានដុល្លារសម្រាប់កម្មវិធីនៅឆ្នាំ២០២៥នេះ ដោយមានគោលបំណងផ្គត់ផ្គង់អាហារដល់កុមារចំនួន ៨០លាននាក់នៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីកាត់បន្ថយអត្រាភាពក្រិន និងកង្វះអាហារូបត្ថម្ភរបស់កុមារឥណ្ឌូណេស៊ី។
ទោះយ៉ាងណាក៏ដោយ ឧបទ្ទវហេតុសុវត្ថិភាពចំណីអាហារនាពេលថ្មីៗនេះ បានធ្វើឲ្យមានការព្រួយបារម្ភអំពីការអនុវត្ត និងការត្រួតពិនិត្យរបស់កម្មវិធី។ អ្នកជំនាញព្រមានថា បើគ្មានសុវត្ថិភាពចំណីអាហារតឹងរ៉ឹង និងការត្រួតពិនិត្យជាប្រចាំទេ គោលបំណងរបស់កម្មវិធីអាចនឹងត្រូវបំផ្លាញ។ ទីភ្នាក់ងារត្រួតពិនិត្យអាហារ និងឱសថ (BPOM) បានចូលរួមក្នុងការធានាសុវត្ថិភាពអាហារ ប៉ុន្តែរហូតមកដល់ពេលនេះ ការត្រួតពិនិត្យរបស់ពួកគេនៅមានកម្រិតនៅឡើយនៅក្នុងតំបន់មួយចំនួន៕

ដោយ៖ ឈាង
ចុចអាន៖ ឥណ្ឌូណេស៊ី ចាប់ផ្ដើមកម្មវិធីចែកអាហារឥតគិតថ្លៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺក្រិន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


