ព័ត៌មានអន្ដរជាតិ
អាចផ្ទុះសង្គ្រាមទេ? រុស្ស៊ី បញ្ជូនកងទ័ព ១០ម៉ឺននាក់ទៅ ព្រំដែន អ៊ុយក្រែន ខណៈស្ថានការណ៍កាន់តែក្តៅ
ពិភពលោកកំពុងមានការព្រួយបារម្ភថា វិបត្តិរុស្ស៊ី-អ៊ុយក្រែន អាចបង្កទៅជាសង្គ្រាម ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
ប្រភពមួយបានប្រាប់កាសែត Mirror ថា មេបញ្ជាការជាន់ខ្ពស់របស់ចក្រភពអង់គ្លេសនិងក្រុមមន្ត្រី Whitehall កំពុងស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់ និងកំពុងតាមដានស្ថានការណ៍ដោយក្តីព្រួយបារម្ភបំផុត។
ទីក្រុងមូស្គូបានដាក់ពង្រាយកងទ័ពជិត ១០០,០០០នាក់នៅឯព្រំដែន ជាសមរភូមិជួរមុខហើយប្រភពយោធាជាន់ខ្ពស់របស់អ៊ុយក្រែនកំពុងបារម្ភថា អ្នកធ្វើផែនការសង្គ្រាមរបស់ខ្លួន អាចនឹងគិតគូរខុស។
កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពជើងទឹករបស់លោក Putin បានដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលទីក្រុងគៀវ ដោយប្រកាសដាក់ពង្រាយកងនាវាចម្បាំង ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
ប្រភពមួយបាននិយាយថា “ចលនាយ៉ាងគំហុករបស់កងទ័ពរុស្ស៊ីឆ្ពោះទៅព្រំដែន បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងក្រសួងការពារជាតិ។ ស្ថានការណ៍កំពុងត្រូវបានឃ្លាំមើលជាប្រចាំ។
មានការភ័យខ្លាចថា ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត កងទ័ពជាង៩៥,០០០នាក់ ដែលគាំទ្រដោយរថក្រោះ រថពាសដែក កាំភ្លើងធំនិងរ៉ុកកែត នឹងត្រៀមចូលលុកលុយ។
ទន្ទឹមនោះ ប្រភពមួយទៀតបានឲ្យដឹងថា កងទ័ពអ៊ុយក្រែនរាប់ម៉ឺននាក់ ត្រូវបានដាក់ពង្រាយទៅព្រំដែន ហើយទីប្រឹក្សាអាមេរិកត្រូវបានគេជឿថា កំពុងស្ថិតនៅក្នុងប្រទេសនេះ។
ការវាយតម្លៃរបស់ចារកម្មអាមេរិក បានចាត់ទុកការគំរាមកំហែងនៃការផ្ទុះឡើងនៃជម្លោះដ៏ធំរវាងរុស្ស៊ី និង អ៊ុយក្រែនថាជា “វិបត្តិជាក់ស្តែង” ដូចដែលបានលើកឡើងដោយមជ្ឈមណ្ឌលប្រតិបត្តិការអឺរ៉ុប EUCOM។
សង្គ្រាមបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនខាងកើតប្រទេសអ៊ុយក្រែន – រុស្ស៊ី ប្រវែង ១.៥០០ម៉ាយល៍ចាប់តាំងពីឆ្នាំ២០១៤មក បន្ទាប់ពី Euromaidan ក្នុងទីក្រុងគៀវនិង ការឈ្លានពានរបស់រុស្ស៊ីទៅលើឧបទ្វីប Crimea។
នៅក្នុងការប្រយុទ្ធគ្នាដ៏សាហាវ មនុស្សប្រហែល១៤,០០០នាក់ ត្រូវបានគេប៉ាន់ស្មានថាស្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ