ព័ត៌មានអន្ដរជាតិ
មេទ័ពជើងទឹកអាមេរិក បារម្ភខ្លាំង ក្រោយបាញ់មីស៊ីលតម្លៃ៣៦លានដុល្លារ អស់ច្រើនគ្រាប់ពេក ដើម្បីការពារអ៊ីស្រាអែល
អំឡុងសវនាការនៅគណៈកម្មាធិការហិរញ្ញវត្ថុព្រឹទ្ធសភាកាលពីថ្ងៃអង្គារទី២៤ខែមិថុនាឆ្នាំ២០២៥ ឧត្តមនាវីឯក James Kilby ប្រធានស្តីទីនៃប្រតិបត្តិការកងទ័ពជើងទឹកអាមេរិក បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការដែលនាវាចម្បាំងអាមេរិក បាញ់មីស៊ីល SM-3 ច្រើនហួសដើម្បីការពារអ៊ីស្រាអែល ក្នុងសង្គ្រាមរយៈពេល១២ថ្ងៃជាមួយអ៊ីរ៉ង់។

ឆ្លើយតបសំណួរព្រឹទ្ធសមាជិក Brian Schatz ដែលសួរថា «ក្នុងជម្លោះថ្មីៗនៅមជ្ឈិមបូព៌ា អាមេរិកប្រើគ្រាប់អស់ច្រើនពេកហើយ ដើម្បីការពារអ៊ីស្រាអែល។ អ៊ីចឹង តើឥឡូវ កងទ័ពជើងទឹកអាមេរិក មានសល់មីស៊ីលមីស៊ីល SM-3 គ្រប់គ្រាន់ ទុកសម្រាប់បំពេញតម្រូវការខ្លួនឯងដើម្បីទប់ទល់នឹងការគំរាមកំហែងជាសកលដែរឬទេ?»។
លោក Kilby ឆ្លើយថា «ជាការពិត យើងបានប្រើមីស៊ីលទាំងនេះក្នុងកម្រិតគួរឲ្យព្រួយបារម្ភមែន ប៉ុន្តែយើងបានប្រើប្រាស់វាយ៉ាងមានប្រសិទ្ធភាព ដើម្បីការពារប្រទេសអ៊ីស្រាអែល ហើយយើងក៏នៅមាន SM-3 គ្រប់គ្រាន់ដែរសម្រាប់កងទ័ពជើងទឹក»។

ទោះបីជាយ៉ាងណាក៏ដោយ មេទ័ពជើងទឹករូបនេះមិនបញ្ជាក់ឡើយថាតើ អាមេរិកបានបាញ់មីស៊ីល SM-3 ប៉ុន្មានគ្រាប់ដើម្បីការពារអ៊ីស្រាអែល ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។
សូមជម្រាបថា មីស៊ីលដែលមួយគ្រាប់មានតម្លៃ៣៦លានដុល្លារប្រភេទនេះ គឺជាផ្នែកនៃប្រព័ន្ធការពារ Aegis បំពាក់លើនាវាពិឃាតអាមេរិក។ វាគឺជាមីស៊ីលស្ទាក់ចាប់នៅបរិយាកាសខាងក្រៅ ដែលត្រូវបានរចនាឡើងដើម្បីកម្ទេចមីស៊ីលផ្លោងរបស់សត្រូវនៅពាក់កណ្តាលផ្លូវ ពេលគោលដៅកំពុងធ្វើដំណើរឆ្លងកាត់លំហ។ នៅពេលឡើងដល់កម្ពស់សមរម្យ SM-3 នឹងបញ្ចេញ «យានសម្លាប់» ដែលប្រើកម្លាំងបាញ់ទម្លាក់គោលដៅ ។
Version ចុងក្រោយបំផុតនៃ SM-3 Block IIA គឺត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងមីស៊ីលផ្លោងរយៈចម្ងាយមធ្យម ដោយបំពេញចន្លោះរវាងប្រព័ន្ធការពារមីស៊ីលនានាដូចជា Patriot និង THAAD ជាដើម។ SM-3 អាចបាញ់ដល់គោលដៅនៅចម្ងាយអតិបរមា ១ ២០០ គីឡូម៉ែត្រ និងរយៈកម្ពស់ ១០០ គីឡូម៉ែត្រ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មន្ទីរបញ្ចកោណ៖ ការវាយប្រហាររបស់អាមេរិក មិនបានបំផ្លាញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទេ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២១ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


