ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទៅជួប ពូទីន ដើម្បីសុំជំនួយយោធា
កាលពីថ្ងៃចន្ទទី២៣ខែមិថុនាឆ្នាំ២០២៥ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅឯប្រទេសរុស្ស៊ី ដើម្បីពិភាក្សាបញ្ហានៃការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ និងសុំជំនួយយោធាបន្ថែមទៀត។

តាមការចុះផ្សាយរបស់ Wall Street Journal, ក្នុងជំនួបពិភាក្សានោះ លោក Araghchi បានពាំនាំលិខិតពីមេដឹកនាំកំពូលអ៊ីរ៉ង់ ដែលស្នើឲ្យរុស្ស៊ីជួយជំនួយយោធាបន្ថែម ដូចជាខែលការពារដែនអាកាស និងសុំឲ្យជួយការពារហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែមានសេចក្តីរាយការណ៍ថាលោក ពូទីន បានបដិសេធសំណើ ខណៈអ្នកវិភាគយល់ឃើញថា ការសម្រេចចិត្តរបស់មេដឹកនាំវិមានក្រឹមឡាំង គឺព្រោះតែរុស្ស៊ីមិនចង់លូកដៃចូលក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ា ទាំងដែលខ្លួនកំពុងជាប់ដៃប្រយុទ្ធជាមួយអ៊ុយក្រែន និងរងទណ្ឌកម្មដែលដាក់ដោយលោកខាងលិចស្រាប់ហើយ។
ទោះយ៉ាងណា ក្នុងជំនួបនោះ លោកពូទីនបានថ្កោលទោសជាសាធារណៈចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក ថាជា «អំពើឈ្លានពានមិនសមហេតុផល» និង «គ្មានយុត្តិធម៌ទាល់តែសោះ»។

លោក ពូទីន បានបញ្ជាក់ពីសាមគ្គីភាពរបស់រុស្ស៊ីជាមួយប្រជាជនអ៊ីរ៉ង់ និងបង្ហាញចំណាប់អារម្មណ៍ក្នុងការរិះរកមធ្យោបាយដើម្បីកាត់បន្ថយវិបត្តិ ហើយទីក្រុងមូស្គូបានប្តេជ្ញាចិត្ត ដើរតួជាអ្នកសម្រុះសម្រួលផ្នែកការទូត ក្នុងជម្លោះនេះ។
សូមជម្រាបជាថ្មី កាលពីចុងសប្តាហ៍ អាមេរិកបានបើកប្រតិបត្តិការ Midnight Hammer ដោយប្រើយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 និងបាញ់មីស៊ីល Tomahawk ចេញពីនាវាមុជទឹក វាយប្រហាររោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំនួន៣កន្លែងដូចជា Isfahan, Natanz and Fordow។
ទង្វើរបស់លោក ត្រាំ បង្កឲ្យមានការរិះគន់យ៉ាងខ្លាំងនៅលើពិភពលោក ឈានដល់ការស្តីបន្ទោសថា អាមេរិក កំពុងធ្វើឲ្យភ្លើងសង្គ្រាមនៅមជ្ឈិមឆាបឆេះកាន់តែកញ្ជ្រោលឡើងៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទៅរុស្ស៊ី ជួបពូទីន ចំពេលស្ថានការណ៍កំពុងក្តៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


