ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ចំណាយអស់ជិត១០ពាន់លានដុល្លារ ក្នុងសង្គ្រាម១២ថ្ងៃ ជាមួយអ៊ីរ៉ង់
ទិន្នន័យពីគេហទំព័រ Financial Express បានបង្ហាញថា អ៊ីស្រាអែល ចំណាយអស់ជិត១០ពាន់លានដុល្លារអាមេរិក ក្នុងសង្គ្រាមរយៈពេល១២ថ្ងៃជាមួយអ៊ីរ៉ង់។

យោងតាមទិន្នន័យ, គ្រាន់តែមួយសប្តាហ៍ដំបូងនៃសង្គ្រាមនោះ អ៊ីស្រាអែលបានចំណាយអស់ប្រហែល៥ពាន់លានដុល្លារទៅហើយ ដើម្បីវាយអ៊ីរ៉ង់។
អ្វីដែលគួរឲ្យកត់សម្គាល់គឺថា មួយថ្ងៃអ៊ីស្រាអែលចំណាយ ៧២៤លានដុល្លារ ក្នុងនោះ ៥៩៣លានដុល្លារគឺចំណាយលើការបាញ់សត្រូវ និង១៣២លានដុល្លារសម្រាប់វិធានការការពារនិងចល័តទ័ព។
បើនិយាយត្រឹមតែប្រព័ន្ធការពារមីស៊ីល, សារព័ត៌មាន Wall Street Journal ផ្សាយថា មួយថ្ងៃអ៊ីស្រាអែលចាយលើប្រព័ន្ធនេះ អាចចន្លោះពី១០-២០០លានដុល្លារ។

ទន្ទឹមនោះ យោងតាមវិទ្យាស្ថាន Aaron Institute for Economic Policy ដែលមានមូលដ្ឋាននៅប្រទេសអ៊ីស្រាអែល, ការចំណាយសរុបអាចឈានដល់ជាង១២ពាន់លានដុល្លារឯណោះ ប្រសិនបើសមរភូមិប្រយុទ្ធបន្តពេញមួយខែ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ចេញព័ត៌មានទាក់ទិននឹងការចំណាយលើសង្គ្រាមនេះ ពីភាគីខាងអ៊ីរ៉ង់នោះទេ។
សូមជម្រាបជាថ្មី សង្គ្រាមផ្ទុះឡើងនៅពេលអ៊ីស្រាអែល បើកប្រតិបត្តិការ «Risisng Lion» កាលពីថ្ងៃសុក្រទី១៣ខែមិថុនាឆ្នាំ២០២៥ ដោយបាញ់មីស៊ីលលើទីក្រុងតេហេរ៉ង់។ ជុំវិញប្រតិបត្តិការនេះ ប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog បានបញ្ជាក់ថា ប្រទេសរបស់លោកគ្មានជម្រើសផ្សេងក្រៅពីវាយអ៊ីរ៉ង់ឡើយ ព្រោះអ៊ីរ៉ង់កំពុងស្ថិតនៅលើផ្លូវឈានឆ្ពោះទៅរកការផលិតបានគ្រាប់បែកនុយក្លេអ៊ែរហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ ទៅដល់ ចិន ក្រោយមានបទឈប់បាញ់ក្នុងសង្គ្រាមជាមួយ អ៊ីស្រាអែល
-
ព័ត៌មានជាតិ១៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


