ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រកាសថា បទឈប់បាញ់អ៊ីស្រាអែល-អ៊ីរ៉ង់ ចូលជាធរមានហើយ និងព្រមាន កុំបំពានឲ្យសោះ!
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថា ពេលនេះបទឈប់បាញ់អ៊ីស្រាអែល-អ៊ីរ៉ង់ បានចូលជាធរមានហើយ និងថែមទាំងព្រមានទៅគូជម្លោះទាំងពីរថា កុំបំពានបទឈប់បាញ់នេះឲ្យសោះ។

លោកបានបង្ហោះសារនេះលើបណ្តាញសង្គម Truth Social នៅថ្ងៃអង្គារទី២៤ខែមិថុនាឆ្នាំ២០២៥ ដ្បិតមុននេះ ប្រទេសអ៊ីរ៉ង់ បានចេញមុខបដិសេធរួចហើយក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញសេចក្តីប្រកាសចុងក្រោយរបស់លោកត្រាំនេះ រដ្ឋាភិបាលអ៊ីស្រាអែល បានចេញមកបញ្ជាក់ថា ខ្លួនយល់ព្រមហើយលើបទឈប់បាញ់របស់ប្រធានាធិបតីអាមេរិក ប៉ុន្តែព្រមានថា ខ្លួននឹងឆ្លើយតបដោយពេញទំហឹងតែម្តង បើអ៊ីរ៉ង់បំពាន។
រដ្ឋាភិបាលអ៊ីស្រាអែលនិយាយថា ខ្លួនបានយល់ព្រមចំពោះសំណើបទឈប់បាញ់បន្ទាប់ពី “សម្រេចបាននូវគោលបំណង” នៃការវាយប្រហាររបស់ខ្លួនលើប្រទេសអ៊ីរ៉ង់។

យោងតាមសេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ, អ៊ីស្រាអែលឯកភាពលើកិច្ចព្រមព្រៀងនេះ បន្ទាប់ពីលុបបំបាត់ការគំរាមកំហែងពីអាវុធនុយក្លេអ៊ែរនិងមីស៊ីលផ្លោង របស់អ៊ីរ៉ង់បានដោយជោគជ័យ។ អ៊ីស្រាអែល បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ថ្នាក់ដឹកនាំយោធា និងបានបំផ្លាញគោលដៅកណ្តាលរដ្ឋាភិបាលអ៊ីរ៉ង់រាប់សិបកន្លែង។
សូមជម្រាបថា បទឈប់បាញ់នេះនឹងអនុវត្តតាមដំណាក់កាល ពោលគឺ១២ម៉ោងដំបូងអ៊ីរ៉ង់ត្រូវផ្អាកបាញ់មុន ខណៈអ៊ីស្រាអែលត្រូវនៅស្ងៀម ហើយ១២ម៉ោងក្រោយអ៊ីស្រាអែលត្រូវផ្អាកបាញ់ម្តង។ លុះសរុបចូលគ្នាបាន២៤ម៉ោង បើភាគីទាំងពីរធ្វើបាន នោះសង្គ្រាមនេះនឹងបញ្ចប់ជាផ្លូវការ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ប្រកាសថា អ៊ីស្រាអែល-អ៊ីរ៉ង់ យល់ព្រមលើឈប់បាញ់ហើយ តែទីក្រុងតេហេរ៉ង់ ថា មិនពិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


