សុខភាព
៥ ចំណុច ទាក់ទងនឹងដុំសាច់ក្នុងស្បូន ស្រីៗគួរដឹង
ដុំសាច់ក្នុងស្បូន (Fibroids) ភាគច្រើនកើតលើស្រ្តីក្នុងវ័យបន្តពូជ ដូច្នេះនៅពេលដឹងថាមានដុំសាច់ក្នុងស្បូន ស្រ្តីតែងតែមានការបារម្ភថា ដុំសាច់អាចបង្កឱ្យមានបញ្ហាសុខភាព ឬផលវិបាកផ្សេងៗ ជាពិសេសប៉ះពាល់ដល់ការមានកូន។ តើដុំសាច់ក្នុងស្បូនអាចបង្កផលវិបាកសុខភាពអ្វីខ្លះ ហើយអាចប៉ះពាល់ដល់ការមានកូនដែរឬទេ?

វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា ឯកទេសសម្ភព និងរោគស្ត្រី និងជាប្រធានបច្ចេកទេសគ្លីនិកនៅមន្ទីរសម្ភពរ៉ូសបកស្រាយពីចង្ងល់ដែលស្រ្តីតែងតែមានការព្រួយបារម្ភពីដុំសាច់ក្នុងស្បូននេះ។
១. ដុំក្នុងស្បូនអាចបង្កផលវិបាកសុខភាពអ្វីទេ?
ជាធម្មតាដុំសាច់ក្នុងស្បូនជាប្រភេទដុំស្លូត (៩៩%) ដែលមិនវិត្តទៅជាសាច់កាចទេ ប៉ុន្តែអាចផ្តល់ផលប៉ះពាល់ទៅតាមទំហំ និងទីតាំងរបស់ដុំសាច់។ នេះមានន័យថា ពេលខ្លះស្រ្តីអាចអត់មានរោគសញ្ញាអ្វីទាំងអស់ តែស្រ្តីមួយចំនួនអាចចុកចង្កេះដោយសារទំហំរបស់ដុំសាច់ ពេលខ្លះក៏មករដូវច្រើន ធ្លាក់ឈាមខុសប្រក្រតី ឬមករដូវមិនទៀងទាត់។ ស្រ្តីមួយចំនួនអាចស្លេកស្លាំង អស់កម្លាំង ឬល្ហិតល្ហៃជាដើមដោយសារការធ្លាក់ឈាមរុំារ៉ៃ ឬមករដូវច្រើន។
២. ដុំសាច់ក្នុងស្បូនអាចប៉ះពាល់ដល់ការមានកូនដែរឬទេ?
ការមានដុំសាច់ក្នុងស្បូនមិនប៉ះពាល់ដល់ការមានកូនទេ ហើយទោះបីជាយើងមានផ្ទៃពោះក៏មិនប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ បើយើងមានដុំតែនៅលើសាច់ដុំស្បូន ហើយដុំសាច់មិនដុះឈ្លានដល់កណ្តាលភ្នាសរដូវ។
៣. តើការវះកាត់យកដុំសាច់ក្នុងស្បូនចេញអាចប៉ះពាល់ដល់ការមានកូនដែរឬទេ?
បញ្ហានេះគឺអាស្រ័យលើទីតាំងរបស់ដុំសាច់មុនពេលវះកាត់។ ការវះកាត់អាចប៉ះពាល់ដល់ការមានកូន បើទីតំាងរបស់ដុំសាច់នៅភ្នាសរដូវកណ្តាល។ មានន័យថា ជាធម្មតាដុំក្នុងស្បូនដុះនៅតែសាច់ដុំស្បូនទេ តែបើដុំក្នុងស្បូនដុះឈ្លានដល់ផ្នែកកណ្តាលភ្នាសរដូវ នៅពេលដែលយើងវះយកដុំចេញ ភ្នាសរដូវអាចមានការប៉ះពាល់ ហើយផ្ទៃកណ្តាលរបស់ស្បូនអាចត្រូវរំខាន ឬស្អិតចូលគ្នាដែលធ្វើឱ្យស្រ្តីពិបាកក្នុងការមានកូន ឬពេលមានកូនហើយអាចរលូតកូនទៅវិញ។
ផ្ទុយមកវិញ បើដុំនៅទីតាំងដែលមិនប៉ះពាល់ដល់ភ្នាស ឬស្រទាប់កណ្តាលនៃស្បូនទេ គឺមិនពាក់ព័ន្ធនឹងការមានកូនទេ ដោយសារស្បូនរបស់យើងមានផ្នែកសំបក (ផ្នែកខាងក្រៅ) ដៃស្បូន សាច់ដុំស្បូន និងស្រទាប់កណ្តាល (ភ្នាសរដូវ) ហើយជាធម្មតា ពេលយើងមានផ្ទៃពោះ កូនរបស់យើងស្ថិតនៅភ្នាសរដូវកណ្តាល។
៤. ដុំក្នុងស្បូនអាចធ្វើរោគវិនិច្ឆ័យតាមរបៀបណាខ្លះ?
យើងអាចដឹងថាមានដុំសាច់ក្នុងស្បូនតាមរយៈ៖
- ការពិនិត្យអេកូតាមទ្វារមាស៖ អាចដឹងពីទំហំ និងទីតំាងដុំសាច់
- ការធ្វើ MRI៖ ដោយសារពេលខ្លះការមើលអេកូអាចច្រឡំ ដូច្នេះយើងត្រូវធ្វើ MRI បន្ថែមដើម្បីបញ្ជាក់ថាពិតជាដុំក្នុងស្បូន
៥. ដុំសាច់ក្នុងស្បូនអាចការពារបានដែរឬទេ?
ជាទូទៅយើងមិនអាចការពារដុំសាច់ក្នុងស្បូនបានទេ តែយើងអាចកាត់បន្ថយហានិភ៏យក្នុងការមានដុំសាច់ក្នុងស្បូនដោយ៖
- រក្សាទម្ងន់កុំឱ្យឡើងខ្លាំង៖ ដោយសារការធាត់ជាកត្តាជំរុញឱ្យមានការវិរត្តដុំសាច់កាន់តែលឿន និងមានការហូរឈាមកាន់តែខ្លាំង
- ប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា៖ យើងគួរចៀសវាងទិញថ្នាំញុំាផ្តេសផ្តាសដែលពេលខ្លះអាចប៉ះថ្នាំដែលមានផ្ទុកអ័រម៉ូនអ៊ឹស្រ្តូសែនដែលជំរុញដល់ការរវិវឌ្ឍដុំសាច់ក្នុងស្បូន

បើដុំសាច់ក្នុងស្បូនមិនមានធ្វើទុក្ខទេ យើងមិនចាំបាច់ធ្វើការព្យាបាលទេ ចៀសវាងទទួលការវះកាត់ខុស ឬចំណាយលុយទិញថ្នាំញុំាខុសដែលអាចបណ្តាលឱ្យខូចក្រពះ។ អ្វីដែលសំខាន់យើងត្រូវពិនិត្យអេកូដើម្បីតាមដានការវិវឌ្ឈរបស់ដុំជាប្រចាំតាមការណាត់របស់គ្រូពេទ្យ៕
ចុចអាន៖ស្រីៗគួរពិនិត្យ ៥ ចំណុចនេះជាប្រចាំ ដើម្បីការពារបញ្ហារោគស្រ្តី
ចុចអាន៖របបអាហារមានជាតិបាស ជួយកាត់បន្ថយ បញ្ហារលាក និងជំងឺផ្សេងៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


