សុខភាព
គួរទទួលទានអាហារពេលល្ងាចនៅម៉ោងណា ល្អចំពោះក្រពះពោះវៀន?
ទម្លាប់ញ៉ាំអាហារយប់ជ្រៅពេកមិនល្អចំពោះសុខភាពប្រព័ន្ធរំលាយអាហាររបស់យើងនោះទេ ដោយថាអាចធ្វើឲ្យយើងហើបពោះ ឬក្រហាយទ្រូងជាដើម។ ជាមួយគ្នានេះដែរទម្លាប់ញ៉ាំអាហារពេលយប់ក៏ធ្វើឲ្យយើងឡើងគីឡូដូចគ្នា។
១. ពេលវេលាស័ក្ដិសមសម្រាប់អាហារពេលយប់
ជាការណែនាំយើងមិនគួរចូលគេងភ្លាមៗក្រោយពីញ៉ាំអាហារពេលល្ងាចរួចនោះទេ។ ការញ៉ាំអាហារពេលល្ងាចគួរតែធ្វើឡើងឲ្យបានពីរទៅបីម៉ោងមុនយើងចូលគេង។ ពេលវេលាដែលល្អបំផុតសម្រាប់អាហារពេលល្ងាចអាចចន្លោះពីម៉ោង៦ទៅ៧និង៣០នាទីយប់។
២. ញ៉ាំអាហារពេលល្ងាចយប់ជ្រៅពេកអាចធ្វើឲ្យហើមពោះ ឬក្រហាយទ្រូង
ពេលយើងញ៉ាំអាហារយប់ជ្រៅពេក វានឹងនាំឲ្យយើងមានបញ្ហាក្រពះពោះវៀន។ បញ្ហានេះ កើតឡើងដោយសារតែអាហារមិនបានរំលាយបានល្អ នាំឲ្យកើតមានអាស៊ីដនៅក្នុងក្រពះ មានហ្គាសនៅក្នុងពោះវៀន និងក្រពះ។

រាងកាយរបស់យើងត្រូវពេលវេលាខ្លះដើម្បីរំលាយអាហារ ពេលយើងនៅអង្គុយ ឬដើរចុះឡើង ជួយឲ្យអាហារដែលយើងញ៉ាំអាចរំលាយបានល្អ តែបើយើងញ៉ាំហើយចូលគេភ្លាមនឹងធ្វើឲ្យយើងពិបាករំលាយអាហារ។ ដូចគ្នាដែរ ការគេងភ្លាមៗក្រោយញ៉ាំអាហារហើយ មានទំនាក់ទំនងនឹងធ្វើឲ្យមានច្រាលអាស៊ីដក្រពះដែរ។
បើសិនជាយើងមានបញ្ហារំលាយអាហារនៅពេលយប់ សូមសាកល្បងញ៉ាំអាហារ មុនចូលគេងឲ្យបានច្រើនម៉ោងបន្តិចដូចបានបញ្ជាក់ខាងលើ។ ការទុលពេលវេលាពីរឬបីម៉ោងបន្ទាប់ពីញ៉ាំអាហារ ទើបចូលគេង អាចធ្វើឲ្យអាហារមានពេលធ្វើចលនាចូលទៅក្នុងក្រពះ និងបន្តចូលទៅក្នុងពោះវៀនតូច។
ដូចគ្នាដែរ ការញ៉ាំអាហារយប់ជ្រៅពេក ក៏អាចធ្វើឲ្យគ្នាយើងឡើងទម្ងន់ផងដែរ ដោយសារតែរាងកាយរបស់យើងធ្វើមេតាប៉ូលិសយឺតនៅពេលយប់។ ដូចនេះ ការដុតកាឡូរីក៏មិនសូវមានប្រសិទ្ធភាពដូចពេលថ្ងៃដែរ ដែលជាហេតុធ្វើឲ្យយើងឡើងទម្ងន់បាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចូលចិត្តញ៉ាំអាហារកញ្ចប់ តិចអត់ដឹងពីផលប៉ះពាល់ទាំងនេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ