សុខភាព
៥ យ៉ាងងាយៗ សុខភាពល្អមិនបាច់ចំណាយច្រើន
មនុស្សយើងភាគច្រើនគិតថា មានសុខភាពល្អ ទាល់តែប្រឹងថែខ្លួនខ្លាំង ចំណាយពេល និងលុយច្រើន។ តែធាតុពិត យើងអាចយកចិត្តទុកដាក់លើសុខភាព ផ្តល់ក្តីស្រលាញ់ឲ្យខ្លួនឯងបានដោយមិនទៅចាំបាច់ចំណាយច្រើន។
ខាងក្រោមនេះជាគន្លឹះតូចៗសាមញ្ញៗ តែអាចថែសុខភាពបានល្អប្រសើរ៖
១- ញ៉ាំទឹកទំពាំងបាយជូរស្រស់

បើឈឺក្បាល វិធីធម្មជាតិអាចជួយបាន។ អាការៈឈឺក្បាលភាគច្រើនកើតដោយសារសមាសធាតុក្នុងខួរក្បាល ដូចជា សេរ៉ូតូនីនគ្មានតុល្យភាព។ ដោយសារទំពាំងបាយជូរសម្បូរជាតិវីតាមីន A, C និង B2 ហើយជាពិសេសវីតាមីន B2 មានឈ្មោះម៉្យាងទៀតហៅថា Riboflavin ដែលជួយព្យាបាលអាការៈឈឺក្បាល ឬប្រកាំងបាន។
២- ញ៉ាំត្រីសាល់ម៉ុន
សាច់ត្រីសាល់ម៉ុនសម្បូរវីតាមីន D និងអូមេហ្កា៣ ដែលជាខ្លាញ់ល្អសំខាន់សម្រាប់រក្សាសក់យើងឲ្យមានសំណើម។ អូមេហ្កាក្នុងត្រីសាល់ម៉ុងនេះ ជួយរក្សាស្បែកក្បាល ផ្តល់សំណើម និងសម្អាតរន្ធតូចៗនៃស្បែកក្បាលឲ្យមានសុខភាពល្អ។
៣- ផឹកទឹកក្រូចឆ្មារ

មិនមែនរឿងថ្មីទេ ប៉ុន្តែមានគ្នាយើងខ្លះអត់ទាន់ដឹងថា ទឹកក្រូចឆ្មារមានប្រសិទ្ធភាពល្អសម្រាប់សុខភាព ទោះវាមិនសូវឆ្ងាញ់ដូចទឹកក្រូច ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។ ទឹកក្រូចឆ្មារ និងអំបិលអាចជួយបណ្តេញសារធាតុពុលពីក្នុងខ្លួន ហើយគីឡូក៏ស្រក។ ទឹកក្រូចឆ្មារជួយជំរុញដំណើរបំប្លែងអាហារជាថាមពល ដែលជួយឲ្យរាងកាយអ្នកប្រើប្រាស់ថាមពលបានល្អ និងមិនទាមទារកាឡូរីបន្ថែមទៀត។
៤- ញ៉ាំអាហារពេលព្រឹក

ក្រោកពីព្រឹក មានអារម្មណ៍ថាមិនចង់ញ៉ាំអីនោះទេ តែវាជាកំហុសដ៏ធំមួយ ពេលយើងចង់ស្រកទម្ងន់ ឬរក្សាទម្ងន់ឲ្យនៅថេរ។ ផ្អែកតាមការណែនាំរបស់អ្នកជំនាញនៃវិទ្យាស្ថានស្រាវជ្រាវ និងគ្រប់គ្រងហានិភ័យឡើងទម្ងន់សហរដ្ឋអាមេរិកថា ការញ៉ាំអាហារពេលព្រឹកជួយឲ្យយើងឆ្អែតបានយូរ និងបង្ការមិនឲ្យឃ្លានអាហារផ្តេសផ្តាស ឬញ៉ាំច្រើននៅពេលថ្ងៃ។
៥- ញ៉ាំកាហ្វេជួយថង់ប្រមាត់

ទោះបីកាហ្វេ ពេលខ្លះផ្តល់គុណវិបត្តិដល់សុខភាព តែវាក៏មានគុណសម្បត្តិឲ្យយើងវិញដែរ។ គុណសម្បត្តិ គឺកាហ្វេសុទ្ធធម្មជាតិអាចជួយឲ្យថង់ប្រមាត់មានសុខភាពល្អ។ យោងតាមការស្រាវជ្រាវបង្ហាញថា កាហ្វេជំរុញឲ្យថង់ប្រមាត់មានចលនាកន្ត្រាក់ ហើយចលនានេះមានប្រយោជន៍ដែលបង្ការមិនឲ្យមានក្រួស ឬគ្រាប់តូចល្អិតៗផ្សេងៗប្រមូលផ្តុំបង្កជាគ្រាប់ក្រួសធំៗក្នុងថង់ប្រមាត់បាន។ ដូចនេះ ការញ៉ាំកាហ្វេក្នុងបរិមាណសមល្មម អាចជួយបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ក្រោយញ៉ាំអាហារឆ្អែត បញ្ឈប់ទម្លាប់ ៥ យ៉ាងនេះភ្លាម បើមិនចង់មានបញ្ហាសុខភាព
ចុចអាន៖ ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


