Connect with us

ចរាចរណ៍

នគរបាលចុះអនុវត្តវិធានការអប់រំលើអ្នកបើក​បរ​យានជំនិះបញ្ច្រាសលើផ្លូវព្រះនរោត្ដម

បានផុស

នៅ

កម្លាំងនគរបាលផ្នែកសណ្ដាប់ធ្នាប់ និងចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាល​ការិយាល័យចរាចរណ៍ផ្លូវគេាករាជធានីភ្នំពេញ នាព្រឹកថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០២៥​ បានចុះអនុវត្តវិធានការអប់រំណែនាំដល់ប្រជាពលរដ្ឋមួយចំនួនដែលបើកបរយានជំនិះបញ្ច្រាសទិសសញ្ញាចរាចរណ៍ នៅលើបណ្ដោយផ្លូវព្រះនរោត្តម​ ដើម្បីអប់រំណែនាំឲ្យយល់ដឹងពីច្បាប់ចរាចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអនុវត្តវិធានការអប់រំនេះ បន្ទាប់ពីមើលឃើញមានប្រជាពលរដ្ឋមួយចំនួននៅតែមិនទាន់យល់ដឹង និងមិនគោរពច្បាប់ចរាចរណ៍​ និងដេីម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍។

ក្នុងរង្វង់ប្រតិបត្តិការខាងលេី កម្លាំងនគរបាលបានឃាត់អ្នកបេីកបរយានជំនិះសរុបចំនួន១១នាក់ ក្នុងនោះមានម៉ូតូកង់បីឥណ្ឌា ចំនួន ០១នាក់ និងម៉ូតូចំនួន១០នាក់៕

​អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម