ព័ត៌មានជាតិ
កុមារីអាយុជាង ៤ឆ្នាំ មានជំងឺអុតស្វាយក្លាយដំបៅធ្ងន់ធ្ងរ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផា សង្គ្រោះបានដោយជោគជ័យ
ក្រុមគ្រូពេទ្យសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា បានជួយសង្រ្គោះជីវិតកុមារីម្នាក់ អាយុជាង ៤ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ដែលមានជំងឺអុតស្វាយធ្ងន់ធ្ងរ ឱ្យជាសះស្បើយឡើងវិញ។

តាមប្រភពពីទំព័រហ្វេសប៊ុក Dr. Beat Richner នៅថ្ងៃទី២៤ ខែមិថុនា នេះ បានឱ្យដឹងថា កុមារីអាយុ ៤ឆ្នាំកន្លះ មកពីខេត្តត្បូងឃ្មុំ មានជំងឺអុតស្វាយ ក្លាយដំបៅខ្លោចស្បែកពេញខ្លួនយ៉ាងធ្ងន់ធ្ងរបំផុត និងមានមេរោគបង្កក្នុងឈាមបណ្តាលឱ្យរលាកសួតយ៉ាងធ្ងន់ធ្ងរ ព្រមទាំងរលាកខួរក្បាលទៀតផង ត្រូវបានក្រុមគ្រូពេទ្យសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា ថែទាំព្យាបាលសង្គ្រោះអស់រយៈពេល ៣៣ថ្ងៃ ហើយថ្ងៃនេះបានជាសះស្បើយ និងបានត្រឡប់ទៅផ្ទះវិញ។
មន្ទីរពេទ្យគន្ធបុប្ផា ត្រូវបានទទួលស្គាល់ជាមន្ទីរពេទ្យគំរូមួយ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា កុមារ និងទារកនៅកម្ពុជា ហើយរាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


