សុខភាព
ជំងឺ ៣ ប្រភេទគ្រោះថ្នាក់ខ្លាំងដល់ជីវិត ដែលបណ្ដាលមកពីការហូបអាហារកែច្នៃច្រើន
អាហារកែច្នៃគឺជាអាហារដែលត្រូវបានគេធ្វើឡើង ដើម្បីរក្សាម្ហូបអាហារតាមវិធីផ្សេងៗគ្នា។ អាហារកែច្នៃនីមួយៗដែលយើងបានហូបគឺមានរសជាតិឆ្ងាញ់ ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា ហូបអាហារទាំងនោះច្រើនពេក អាចបង្កគ្រោះថ្នាក់ដល់សុខភាព។
មានជំងឺមួយចំនួនដែលគួរឲ្យភ័យខ្លាចបំផុតគឺ៖
១ មហារីក

អាហារកែច្នៃជាធម្មតាមានប៉ូតាស្យូម នីត្រាត ដែលមានលក្ខណៈសម្បត្តិអភិរក្សដូចគ្នានឹងសារធាតុរក្សានីត្រាតនិងសូដ្យូមនីត្រាត ដែលរារាំងការលូតលាស់របស់បាក់តេរី។
ជាការពិត សារធាតុទាំងនេះត្រូវបានចាត់ថ្នាក់ជាសារជាតិបង្កមហារីក ប្រសិនបើរាងកាយត្រូវបានផ្តល់សារធាតុចិញ្ចឹមទាំងនេះយូរ វានឹងបង្កើនហានិភ័យនៃជំងឺមហារីកក្រពះ បំពង់អាហារ មហារីកពោះវៀនធំ និង ជំងឺមហារីកឈាម។
២ ធាត់

ដោយសារអាហារកែច្នៃភាគច្រើនមានផ្ទុកជាតិស្ករច្រើន ហើយជាតិស្ករគឺជាកត្តាសំខាន់មួយដែលបង្កឲ្យធាត់យ៉ាងងាយស្រួល។ ទោះបីជាស្លាកផលិតផលនៅជាប់នឹងប្រអប់អាហារកែច្នៃ មិនមានពាក្យថាស្ករនៅក្នុងគ្រឿងផ្សំក៏ដោយ ប៉ុន្តែគ្រប់អាហារអស់នោះ សុទ្ធតែមិនសូវជាល្អសម្រាប់សុខភាពឡើយ។
មិនថាវាជាគ្លុយកូស, fructose, sucroes, ទឹកឃ្មុំ ទឹកស៊ីរ៉ូ សារធាតុទាំងនេះក៏ត្រូវបានគេចាត់ទុកថា ជាជាតិស្ករ ដែលជាហេតុបណ្តាលឲ្យរាងកាយបញ្ចេញសារធាតុដូប៉ាមីន។ នៅពេលដែលរាងកាយត្រូវបានផ្តល់ជាតិស្ករជាទៀងទាត់ នោះនឹងធ្វើឲ្យសប្បាយចិត្ត។ នៅពេលរឿងនេះកើតឡើង រាងកាយត្រូវការជាតិស្ករគ្រប់ពេល ដែលប្រៀបដូចជាសារធាតុញៀន ហើយនៅពេលណាដែលយើងមានតម្រូវការក្នុងការទទួលទានអាហារប្រភេទនេះជាប្រចាំ វានឹងទទួលបានជាតិស្ករដែលអាចបណ្ដាលឲ្យធាត់។
៣ ជំងឺធ្លាក់ទឹកចិត្ត

ការសិក្សាមួយនៅប្រទេសអង់គ្លេសបានរកឃើញថា ការទទួលទានអាហារកែច្នៃច្រើនពេក អាចនាំឲ្យសុខភាពផ្លូវចិត្តកាន់តែអាក្រក់ និងប្រឈមមុខនឹងជំងឺបាក់ទឹកចិត្ត។ ដូចមនុស្សជាច្រើនបានដឹងរួចមកហើយថា នៅក្នុងអាហារកែច្នៃមានជាតិស្ករច្រើន វាអាចបំផ្លាញសេរ៉ូតូនីននៅក្នុងពោះវៀន។
សេរ៉ូតូនីនគឺជាសារធាតុដែលប៉ះពាល់ដល់អារម្មណ៍ និងជួយគ្រប់គ្រងអារម្មណ៍។ ទោះយ៉ាងណាក៏ដោយ នៅពេលដែលសេរ៉ូតូនីនទាបជាង វាអាចបណ្តាលឲ្យមានការថប់បារម្ភ ឬធ្លាក់ទឹកចិត្តកើតមានឡើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កុំប្រហែសឲ្យសោះ! មូលហេតុដែលធ្វើឲ្យរាងកាយមានកង្វះជាតិដែក ប្រែជាស្លេកស្លាំង
ចុចអាន៖ទម្លាប់អាក្រក់ ៥ យ៉ាង បំផ្លាញសុខភាពដោយស្ងៀមស្ងាត់ គ្រោះថ្នាក់ដូចការជក់បារីដែរ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ