នយោបាយ
ប្រទេសទីម័រឡេស្ដេនឹងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតជូនសម្ដេចតេជោ
ប្រធានាធិបតី ប្រទេសទីម័រឡេស្ដេ លោក ចូហ្សេ រ៉ាមូស អរតា នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុតជូនប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលសម្ដេចអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសនេះក្នុងសប្ដាហ៍ក្រោយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាឱ្យដឹងថា ការផ្ដល់គ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ប្រទេសទីម័រជូនដល់សម្ដេចតេជោនេះគឺជាការតបស្នងគុណបំណាច់ និងវិភាគទានរបស់សម្ដេចតេជោក្នុងការជួយគាំទ្រដល់ទីម័រឡេស្ដេជាង២ទស្សវត្សរ៍កន្លងមក ជាពិសេសចំពោះការជំរុញទីម័រឡេស្ដេចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
តាមការកត់សម្គាល់នេះគឺជាលើកទី២ហើយដែលសម្ដេចតេជោអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសទីម័រឡេស្ដេបន្ទាប់ពីឆ្នាំ២០០៦។ ក្នុងដំណើរទស្សនកិច្ចនេះសម្ដេចតេជោ ហ៊ុន សែន នឹងមានជំនួបដាច់ដោយឡែកជាមួយប្រធានាធិបតីប្រទេសទីម័រឡេស្ដេលោក ចូហ្សេ រ៉ាមូស អរតា នាយករដ្ឋមន្ត្រី និងប្រធានសភាប្រទេសនេះផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះសម្ដេចក៏នឹងឡើងថ្លែងសន្ទរកថានៅរដ្ឋសភាទីម័រឡេស្ដេ ព្រមទាំងផ្ដល់បាឋកថាលើប្រធានបទស្ដីពី៖ «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតីផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


