ព័ត៌មានជាតិ
ស្នងការរាជធានីភ្នំពេញ ផ្ដល់រង្វាន់ដល់នគរបាលខណ្ឌបឹងកេងកង ក្រោយឃាត់ខ្លួនជនសង្ស័យ ៧នាក់ ឆក់ទ្រព្យសម្បិត្តរបស់ពលរដ្ឋ
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ បានផ្ដល់រង្វាន់លើកទឹកចិត្តដល់កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចំនួន ៤លានរៀល ក្រោយកម្លាំងនៃអធិកាបានសហការជាមួយកម្លាំងជំនាញ និងនគរបាលប៉ុស្តិ៍រដ្ឋបាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ពាក់ព័ន្ធករណីឆក់ទ្រព្យសម្បត្តិរបស់ជាពលរដ្ឋ ចំនួន២ករណីផ្សេងគ្នា។

ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់នគរបាលជំនាញ ជាពិសេសអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ឱ្យបង្ក្រាបក្រុមជនសង្ស័យនេះឱ្យដល់គល់។
ក្រុមជនសង្ស័យទាំង ៧នាក់ នេះត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌនឹងកេងកង សហការជាមួយនគរបាលជំនាញ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥នេះ។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ មានក្រុមជនសង្ស័យចំនួន ៤នាក់ បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) និងទទួលផលចោរកម្ម នៅចំណុចមុខសណ្ឋាគារមេហ្សុងអានីកា ផ្លូវ៥៧ កែងផ្លូវ២៧៨ ភូមិ៥ សង្កាត់បឹងកេងកងទី១។ មួយករណីទៀត កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ មានជនសង្ស័យ ៣នាក់ បានជិះម៉ូតូ ១គ្រឿង ឌុបគ្នាធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះ នៅចំណុចទីតាំងកើតហេតុបានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់។

ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានឆក់កាបូបជនរងគ្រោះប្រាកដមែន រួចយកទូរស័ព្ទលក់នៅម្ដុំផ្សារកណ្ដាលតែគេមិនទិញ (ជាប់IClutd) ក៏បានយកទៅបោះចោលចូលទឹកទន្លេ ចំណែកកាបូប រួមនិងសម្ភារបោះកន្លែងចោលសម្រាមកោះពេជ្រ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង ៧នាក់ ត្រូវបាននគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


