Connect with us

ជីវិតកម្សាន្ដ

កែវ អមរៈ ធ្វើឱ្យលោក អូលីវ៉ា គង់ មានមោទនភាពជាមួយនឹងសមត្ថភាព ដ្បិតទើបប្រឡូកវិស័យដើរម៉ូដ

បានផុស

នៅ

វជន កែវ អមរៈ បានធ្វើឱ្យលោក អូលីវា គង់ ដែលគេស្គាល់ថាជាអ្នកជំនាញក្នុងវិស័យច្នៃម៉ូដ និងដើរម៉ូដ មានមោទនភាពក្នុងនាមជាគ្រូ បន្ទាប់ពីសិស្សដើរម៉ូដវ័យ ១៦ឆ្នាំ រូបនេះ មានភាពលេចធ្លោមិនធម្មតាក្នុងការដើរលើឆាកបង្ហាញម៉ូដ ដ្បិតទើបតែចាប់ផ្ដើមប្រឡូកក្នុងវិថី Fashion ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កែវ អមរៈ ជាសិស្សដើរម៉ូដដ៏ឆ្នើមម្នាក់ក្នុងចំណោមសិស្សរាប់រយនាក់ ដែលទទួលបានការបណ្តុះបណ្តាលពី លោក អូលីវ៉ា កន្លងមក។  វ័យត្រឹម ១៦ឆ្នាំ កែវ អមរៈ ត្រូវបានមើលឃើញថា មានភាពលេចធ្លោខ្លាំង ដ្បិតថានៅក្មេងខ្ចីយ៉ាងណាក្ដី។ 

តាមរយៈសកម្មភាពដ៏លេចធ្លោក្នុងនាមជាអ្នកដើរម៉ូដនេះដែរ ពុំមែនកើតឡើងដោយការចៃដន្យនោះឡើយ ប៉ុន្តែក៏ផ្ដើមចេញពីការខិតខំប្រឹងប្រែងរបស់សាម៉ីខ្លួនក្នុងការហ្វឹកហាត់ជារឿយៗ ក្រោមការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ និងយកចិត្តទុកដាក់របស់អ្នកជំនាញផ្នែកដំណើរបង្ហាញម៉ូដ ឬ Catwalk ដែលគេស្គាល់ថាលោក អូលីវា គង់។

លោក អូលីវ៉ា គង់ ក្នុងនាមជាអ្នកបណ្ដុះបណ្ដាលផ្ទាល់បានលើកឡើងថា  កែវ អមរៈ ពិតជាមានសមត្ថភាពទេពកោសល្យគួរឱ្យសរសើរឆាប់ចាប់បាននូវអ្វីដែលលោកបានបង្ហាត់បង្ហាញ និងមានការវិវត្តផ្នែកសមត្ថភាពយ៉ាងលឿនរហ័ស។ ពិសេសគឺភាពក្លាហាន ជឿជាក់ ដែលជាផ្នែកមួយសំខាន់នៃភាពជោគជ័យក្នុងការបង្ហាញម៉ូដ។ 

ក្នុងដំណើរនៃក្តីស្រមៃនេះ កែវ អមរៈ ក៏ទទួលបានការគាំទ្រពេញទំហឹងពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល ដែលតែងបានបង្ហាញវត្តមានចូលរួមលើកទឹកចិត្តយុវជនរូបនេះនៅក្នុងកម្មវិធីបង្ហាញម៉ូដនានាជាបន្តបន្ទាប់។

ទន្ទឹមនឹងការគាំទ្រនិងស្របពេលដែលវិស័យមួយនេះកំពុងមានការរីកចម្រើនផងនោះ សិស្សដើរម៉ូងរូបនេះ ក៏បានបង្ហាញការប្ដេជ្ញាចិត្ត បន្តដុះខាត់សមត្ថភាពរបស់ខ្លួន ឆ្ពោះទៅសម្រេចក្ដីស្រមៃក្លាយជាតារាម៉ូដែលមួយរូបដែលមានការទទួលស្គាល់ពីសំណាក់មហាជនទូទៅ។  

ក្នុងនាមជាអ្នកបណ្ដុះបណ្ដាលផ្ទាល់ដៃ លោក អូលីវ៉ា គង់ បានបង្ហាញមោទនភាពចំពោះកូនសិស្សរបស់ខ្លួន ក្រោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់សម្រាប់ការបង្ហាញសមត្ថភាពនាពេលកន្លងមក។  ជាក់ស្ដែងការបង្ហាញសមត្ថភាពនៅក្នុងកម្មវិធីនានានាពេលកន្លងមក ដែលរូបលោកបានបង្កើតឡើងក្រោមកិច្ចសហការជាមួយម្ចាស់ឧបត្ថម្ភនានា យុវជនរូបនេះបានសាងភាពលេចធ្លោទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងក្រសែភ្នែកទស្សនិកជនអ្នកចូលរួម។

គួរជម្រាបថា លោកអូលីវ៉ា គង់ ត្រូវបានគេដឹងថា ជាបុគ្គលដែលនៅពីក្រោយសមត្ថភាពរបស់ កែវ អមរៈ ត្រូវបានគេដឹងថា ជាគ្រូបង្ហាត់ដើរម៉ូដ និងជាអ្នកជំនាញច្នៃម៉ូដអូលីវ៉ាគង់ ហើយកន្លងមករូបលោកបានដឹកនាំតារាម៉ូដែលតូចធំទៅចូលរួមកម្មវិធីធំនៅលើឆាកអន្តរជាតិ នាំយកប្រ៊ែន Kalkin ពីកម្ពុជាទៅបង្ហាញយ៉ាងមោទនភាព រួមទាំងការបង្កើតកម្មវិធីដោយខ្លួនឯងនៅលើទឹកដីកម្ពុជាផងដែរ ដោយផ្ដល់ឱកាសដល់អ្នកជំនាន់ក្រោយដែលចង់ប្រឡូកលើវិថីបង្ហាញម៉ូដបានបញ្ចេញនូវសមត្ថភាពរបស់ពួកគេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម