ព័ត៌មានជាតិ
ឡាវអនុញ្ញាតឱ្យកម្ពុជាដឹកស្វាយទៅលក់នៅចិនតាមផ្លូវដែករបស់ខ្លួន
សាធារណរដ្ឋប្រជាមានិតឡាវបានឯកភាពជាមួយកម្ពុជាក្នុងការឱ្យកម្ពុជាប្រើប្រាស់ប្រព័ន្ធផ្លូវដែកល្បឿនលឿនរបស់ខ្លួនដឹកស្វាយទៅលក់នៅសាធារណរដ្ឋប្រជាមានិតចិន ឬប្រទេសទី៣ទៀត។ ការព្រមព្រៀងនេះធ្វើឡើងក្នុងពេលដែលរដ្ឋមន្ត្រីកសិកម្ម ឌិត ទីណា ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវកាលពីសប្ដាហ៍មុន។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ក្រសួងកសិកម្មឱ្យដឹងថាការឯកភាពនេះគឺជាកិច្ចសហប្រតិបត្តិការជំរុញកសិពាណិជ្ជកម្មរវាងប្រទេសកម្ពុជានិងឡាវ។ ក្រៅពីអនុញ្ញាតឱ្យប្រើប្រាស់ផ្លូវដែករបស់ខ្លួន ឡាវក៏បានឯកភាពលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្មផ្ដោតសំខាន់លើជីប៉ូតាស (Potash-based fertillizer) និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការណ៍ផ្សេងៗទៀតលើឆាកអន្តរជាតិក្នុងវិស័យកសិកម្ម ដើម្បីប្រយោជន៍រួមនៃប្រទេសទាំងពីរ។

គួរឱ្យដឹងដែរថា ក្រសួងកសិកម្ម និងអគ្គរដ្ឋបាលគយនៃសាធារណៈរដ្ឋប្រជាមានិតចិន (GACC) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាតីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០។ គិតត្រឹមឆ្នាំ២០២៤កម្ពុជាមានក្រុមហ៊ុននាំចេញផ្លែស្វាយស្រស់ទៅប្រទេសចិនមានចំនួន៥ក្រុមហ៊ុន៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


