Connect with us

សុខភាព

កុំប្រហែសឲ្យសោះ! មូលហេតុដែលធ្វើឲ្យរាងកាយមានកង្វះជាតិដែក ប្រែជាស្លេកស្លាំង

បានផុស

នៅ

ជាតិដែកគឺជាសារធាតុចិញ្ចឹមដ៏សំខាន់​ និងចាំបាច់សម្រាប់រាងកាយមនុស្សគ្រប់វ័យ។ អាយុលូតលាស់កាន់តែចាស់ ត្រូវការជាតិដែកច្រើន​ដូចជានៅវ័យកុមារ។ ទោះយ៉ាងណា មនុស្សវ័យជំទង់និងស្ត្រីមានផ្ទៃពោះ គឺមិនអាច​ខ្វះបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​កង្វះ​ជាតិ​ដែក​គឺ​ជា​អ្វី?

ភាព​ស្លេកស្លាំង​គឺ​ជា​ភាព​មិន​ប្រក្រតី​ ដែល​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ដែក។ ជា​ធម្មតា​វា​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ដែក ​នៅ​ក្នុង​អាហារ​ដែល​ទទួលទាន​ ឬ​មក​ពី​ការ​ហូរ​ឈាម​រ៉ាំរ៉ៃ ​ដូចជា​ដំបៅ​ក្រពះ​ឬ​ពោះវៀន។

មូលហេតុ​នៃ​ជំងឺ​នេះ

កង្វះជាតិដែក គឺជាមូលហេតុ​ចម្បង​នៃ​ភាព​ស្លេកស្លាំង ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺខ្វះឈាម​និង​ខ្វះជាតិដែក។ វា​ច្រើនកើតមានឡើងនៅក្នុងប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ នៅក្នុងប្រទេស​អភិវឌ្ឍន៍​ច្រើនកើតលើស្ត្រីដែលមករដូវ (ប្រហែល ៤-៨ភាគរយ) នេះ​បណ្ដាល​មក​ពី​ការ​បាត់បង់​ឈាម ​ដោយសារ​ការ​មក​រដូវ​ឬ​កង្វះ​ជាតិ​ដែក​ក្នុង​ពេល​មាន​ផ្ទៃពោះ​ ឬ​បំបៅដោះ​កូន​ ព្រោះ​វា​ជា​ពេល​វេលា​ដែល​រាងកាយ​ត្រូវការជាតិដែកខ្ពស់។

ស្វែងយល់​ពី​អត្ថប្រយោជន៍​នៃ​ជាតិ​ដែក

ជួយ​បង្កើត​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ជំងឺ​ ជំនួយ​ការលូតលាស់​កោសិកា​ខួរក្បាល​ ទាក់ទង​នឹង​ការ​យល់ដឹង​និង​ការ​ចងចាំ ។

ជួយ​ដល់​មុខងារ​សាច់​ដុំ​ និង​ជា​សមាសធាតុ​នៃ​អង់ស៊ីមនៃ​ថាមពល។ ដោយសារ​រាងកាយ​មិន​ទទួល​បាន​ជាតិ​ដែក​គ្រប់គ្រាន់​ពី​អាហារ និង​ថែម​ទាំង​មាន​ជំងឺ​រ៉ាំរ៉ៃ​ ដែល​បណ្ដាល​ឲ្យ​ស្រូប​យក​ជាតិ​ដែក​តិច​ ដូចជា​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ ​ឬ​​អូតូអ៊ុយមីន​ជាដើម។

ដូច្នេះហើយ ចំពោះ​ស្ត្រីដែលមានអាយុ ១៥ និង ៥០ ឆ្នាំ គួរតែទទួលបានជាតិដែកប្រហែល ១៥ មីលីក្រាមក្នុងមួយថ្ងៃ។​ ប្រសិនបើពួកគេមានអាយុ ៥០ ឬចាស់ជាងនេះ ​ត្រូវការជាតិដែក ១០ មីលីក្រាម​ក្នុងមួយថ្ងៃ។

ដើម្បី​សុវត្ថិភាព​សុខភាព​ វាជាការល្អបំផុតដែលត្រូវ​ពិនិត្យមើលបរិមាណ​ជាតិ​ដែកនៅក្នុងខ្លួន។ ប៉ុន្តែ​ការ​ទទួលទានជាតិដែកច្រើន អាចបណ្តាល​ឲ្យ​រាងកាយ​យកជាតិដែក​ចេញទាំងស្រុង​ ហើយ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខងារ​ថ្លើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឧស្សាហ៍ឈឺក្បាលប្រកាំង ត្រូវប្រយ័ត្នក្នុងការហូបអាហារខាងក្រោមនេះដាច់ខាត

ចុចអាន៖ទម្លាប់អាក្រក់ ៥ យ៉ាង បំផ្លាញសុខភាពដោយស្ងៀមស្ងាត់ គ្រោះថ្នាក់ដូចការជក់បារីដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

ក្រុមហ៊ុន AstraZeneca ដាច់ចិត្តទម្លាយថា វ៉ាក់សាំងកូវីដរបស់ខ្លួន ពិតជាអាចបណ្តាលឲ្យមនុស្សស្លាប់មែន

ព័ត៌មានជាតិ២២ នាទី មុន

ក្នុងករណីក្ដៅខ្លាំងលើស៤០អង្សារ សម្ដេចធិបតីណែនាំឱ្យគណៈគ្រប់គ្រងសាលាផ្អាកការសិក្សាបន្ទាន់

ព័ត៌មានជាតិ៣៣ នាទី មុន

អាជ្ញាធរចែកទឹកដល់ពលរដ្ឋ៣៨០គ្រួសារ នៅស្រុករវៀង ខេត្តព្រះវិហារ ដែលកំពុងខ្វះខាតទឹកប្រើ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិក ចេញមុខប្រកាសសងសឹក ICC បើចេញដីកាចាប់ខ្លួនលោក Netanyahu

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

Sokha Hotels

ព័ត៌មានពេញនិយម