Connect with us

សុខភាព

ទោះស្រដៀងផ្តាសាយមែន តែរោគសញ្ញាសំខាន់ចំនួន ២ បញ្ជាក់ថា អ្នកកើតកូវីដហើយ

បានផុស

នៅ

មនុស្សសឹងតែគ្រប់គ្នាតែងតែយល់ច្រឡំរោគសញ្ញាជំងឺផ្តាសាយជាមួយកូវីដ-១៩ ហើយគិតថា ការក្អកជាប់ឬគ្រុនក្តៅខ្លាំង គឺជារោគសញ្ញាចម្បងនៃជំងឺកូវីដ-១៩ ប៉ុន្តែមិនមែនអ៊ីចឹងទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវមកពីកម្មវិធីសិក្សាកូវីដ ZOE នៅឯសាកលវិទ្យាល័យ King’s College London ចក្រភពអង់គ្លេស បានរកឃើញរោគសញ្ញាធំបំផុតចំនួន ដែលជឿជាក់ថា អ្នកមានភាគរយខ្ពស់ថាពិតជាកើតកូវីដ បើសិនជាចេញរោគសញ្ញាបែបនេះមែន។

រោគសញ្ញានោះ​ គឺជាការបាត់បង់ក្លិន ឬរសជាតិ។

ក្រុមនេះបានអះអាងថា អ្នកដែលមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាទាំងពីរនេះ ពិតជាមានលទ្ធភាពឆ្លងវីរុសកូវីដ ច្រើនជាងអ្នកដែលគ្មានរោគសញ្ញាបែបនេះ ដល់ទៅ១៧ដងឯណោះ។

ពេលជំងឺរាតត្បាតផ្ទុះឡើងដំបូង កម្មវិធីនេះ បានប្រើប្រាស់របាយការណ៍រោគសញ្ញានិងការធ្វើតេស្តពីអ្នកចូលរួមរាប់លាននាក់ ដើម្បីបញ្ជាក់ថា អាការបាត់បង់ក្លិន បាត់បង់រសជាតិ គ្រុនក្តៅនិងក្អក ពិតជាអាចព្យាករណ៍ថា នរណាមានផ្ទុកមេរោគដោយមិនចាំបាច់ធ្វើតេស្ត។

ហើយប៉ុន្មានខែក្រោយមក ការស្រាវជ្រាវចុងក្រោយនៅតែបង្ហាញថា ការផ្លាស់ប្តូរក្លិននិងរសជាតិ នៅតែជារោគសញ្ញាសំខាន់ ជាពិសេសប្រសិនបើអ្នកមិនបានទៅធ្វើតេស្ត។

ក្រុមនេះបាននិងកំពុងធ្វើការជាមួយអ្នកវិទ្យាសាស្ត្រក្នុងប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ដើម្បីប្រមូលទិន្នន័យពីរលកទីមួយ ហើយប្រៀបធៀបវាជាមួយទិន្នន័យវិទ្យាសាស្ត្ររបស់សហគមន៍បរទេសដទៃទៀត ដើម្បីមើលថាតើរោគសញ្ញាដូចគ្នានេះ មាននៅក្នុងចំនួនប្រជាជនផ្សេងគ្នាដែរឬក៏អត់។

ពួកគេបានពិនិត្យរបាយការណ៍របស់អ្នកឆ្លើយសំណួរជាង ១០ លាននាក់ចាប់ពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២០ ដល់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០ និងវិភាគលើការធ្វើតេស្តកូវីដជាងកន្លះលាននាក់ ហើយរកឃើញថា ការបាត់ក្លិនឬរសជាតិ គឺកើតមានច្រើនបំផុត ចំពោះអ្នកឆ្លងមេរោគកូវីដនៅគ្រប់វេទិកា តំបន់និងប្រជាជន។

លើសពីនេះទៅទៀត ការបាត់បង់ក្លិនឬរសជាតិ គឺជារោគសញ្ញាកើតច្រើនបំផុត ដោយមិនគិតពីអាយុ ភេទឬភាពធ្ងន់ធ្ងរនៃជំងឺឡើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ មានអាការទាំងនេះបញ្ជាក់ថា កូវីដ ចូលវាយលុកដល់ សួតរបស់អ្នកហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ មីស៊ីល​ដែល​រុស្ស៊ី​ប្រើ​បាញ់​ស្រោច​លើ​ក្រុង​កៀវ គឺ​ជា​របស់​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​ក្រោយបញ្ចប់​ទស្សនកិច្ច​នៅកម្ពុជា​២ថ្ងៃ​​ នាយករដ្ឋមន្ត្រីថៃ​ ផែថងថាន​ ចូល​សម្រាកពេទ្យ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ីគំរាមម្តងទៀត! សង្គ្រាមលោកលើកទី៣ អាចផ្ទុះ បើណាតូ ហ៊ានបញ្ជូនទ័ពទៅ អ៊ុយក្រែន

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៣ ម៉ោង មុន

បង្រ្កាបទីតាំងហាងយីហោ ត្នោត ផ្អែម ឃាត់ខ្លួនមនុស្សប្រុសស្រីច្រើននាក់ពាក់ព័ន្ធការបង្កប់សេវាកម្មផ្លូវភេទ

Sokha Hotels

ព័ត៌មានពេញនិយម