សុខភាព
អ្នកចូលចិត្តហូបត្រី នឹងទទួលបានអត្ថប្រយោជន៍ ៤ យ៉ាងនេះ
ត្រីត្រូវបានគេចាត់ទុកថាជាសាច់មួយមានប្រយោជន៍ និងមានជាតិខ្លាញ់ ដែលជួយបន្ថែមសារធាតុចាំបាច់ ដើម្បីពង្រឹងថាមពលរាងកាយ វាក៏ជួយដល់ប្រព័ន្ធដំណើរការផ្សេងៗបានយ៉ាងល្អ និងមានប្រសិទ្ធភាពផងដែរ។

១ បំប៉នខួរក្បាល
អាស៊ីដខ្លាញ់3s ឬអូមេហ្គា ៣ នៅក្នុងត្រី ជួយធ្វើឲ្យកោសិកាងាយនឹងទទួលសញ្ញាពីសរសៃប្រសាទ។ ខ្លាញ់ដែលជាសមាសធាតុនៃកោសិកាខួរក្បាលភាគច្រើន និងអាស៊ីតខ្លាញ់ប្រភេទនេះ ដែលរាងកាយមនុស្សមិនអាចបង្កើតដោយខ្លួនឯង ប៉ុន្តែអាចទទួលបានពីអាហារនោះ ដូចជា ការចងចាំ និងការរៀនសូត្រ ។
២ កាត់បន្ថយភាពតានតឹង
នៅក្នុងខ្លាញ់ត្រីត្រូវបានគេរកឃើញថា មានសារធាតុ ៣ ជួយបង្កើតថាមពលសម្រាប់ខួរក្បាល និងប្រព័ន្ធសរសៃប្រសាទ ខណៈពេលដែលយើងតានតឹងខួរក្បាល ត្រូវការថាមពលច្រើន។ នៅពេលខួរក្បាលខ្វះថាមពល វាបណ្ដាលឲ្យមានភាពតានតឹងថែមទៀត។ នៅពេលដែលយើងញ៉ាំត្រី វាមិនត្រឹមតែធ្វើឲ្យខួរក្បាលយើងស្អាតទេ ថាមពលក៏ជួយយើងឲ្យរីករាយកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ។
៣ ការពារជំងឺបេះដូង
បេះដូងក៏ត្រូវការអុកស៊ីសែន ក៏ដូចជាសរីរាង្គដទៃទៀតក្នុងរាងកាយ ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព។ សរសៃឈាមបេះដូងត្រូវបានបំពេញដោយអុកស៊ីសែន ទៅសាច់ដុំបេះដូង នេះគឺជាកត្តាហានិភ័យ ដែលបណ្ដាលឲ្យមានការថយចុះ តែបើហូបត្រីជាទៀងទាត់ ជួយកាត់បន្ថយមាតិកាកូលេស្តេរ៉ុលក្នុងឈាមបានច្រើន។

៤ ថែរក្សាស្បែក
អ្នកស្រាវជ្រាវបានរកឃើញថា ប្រសិនបើយើងទទួលទានត្រីជារៀងរាល់ថ្ងៃ វានឹងជួយបន្ថយរោគសញ្ញានៃជំងឺស្បែកដូចជាជំងឺស្បែករបកក្រហម ព្រោះសាច់ត្រីមានវីតាមីន D ពីអាស៊ីដខ្លាញ់អូមេហ្គា ៣ ព្រមទាំងផ្តល់សំណើមដល់ស្បែកផងដែរ។ កាត់បន្ថយភាពជ្រីវជ្រួញ ធ្វើឲ្យវាមើលទៅក្មេងជាងវ័យ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ត្រីខកំប៉ុងមានប្រយោជន៍ច្រើនចំពោះសុខភាព បើហូបតាមវិធីត្រឹមត្រូវមិនលើសកម្រិត
ចុចអាន៖បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន