សុខភាព
សូមកុំត្រេកត្រអាលនឹងការបរិភោគទុរេនច្រើនពេក ព្រោះវាអាចបង្កហានិភ័យដល់សុខភាព
ការបរិភោគទុរេនច្រើនលើសកម្រិត ពិតជាអាចបង្កហានិភ័យដល់សុខភាពពិតមែន។ ទោះបីវាមានអត្ថប្រយោជន៍ផ្នែកអាហារូបត្ថម្ភដូចជា វិតាមីន C, ប៉ូតាស្យូម, សារជាតិចិញ្ចឹម សារធាតុរ៉ែ និងជាតិស្ករពីធម្មជាតិក៏ដោយ តែវាមានផលប៉ះពាល់ប្រសិនបើបរិភោគមិនត្រឹមត្រូវ។

ទុរេនមានជាតិស្ករខ្ពស់ ដូចជា ស្ករធម្មជាតិ ហ្វ្រ៊ុកតូស និងគ្លុយកូស ជាពិសេស ទុរេន១០០ក្រាមផ្ទុកនូវកាឡូរី ១៤០ ទៅ ១៦០ និងជាតិស្ករសំខាន់ៗផ្សេងទៀត។ ការទទួលទានទុរេនច្រើនអាចនាំឲ្យឡើងទម្ងន់ និងអាចបង្កើនកម្រិតជាតិស្ករក្នុងឈាម និងគ្រោះថ្នាក់ដល់សុខភាពបេះដូងដែលជាហានិភ័យសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម, អ្នកដែលព្យាយាមគ្រប់គ្រងទម្ងន់ ឬជាតិស្ករក្នុងឈាម។
មិនតែប៉៉ុណ្ណោះ ទុរេនត្រូវបានគេចាត់ទុកថាមានកំដៅខ្លួនខ្ពស់ បង្កជាតិក្តៅក្នុងរាងកាយនាំឲ្យអ្នកហូបមានបញ្ហា រោគរូស,ដំបៅមាត់, ក្អក, ឈឺក, ការទល់លាមក, និងខ្សោយ។ ជាពិសេស មានអារម្មណ៍ធ្ងន់ខ្លួន ពិបាកដាច់ដង្ហើមនិងរំលាយអាហារជាដើម។
លើសពីនេះទៀត សម្រាប់អ្នកដែលនិយមទទួលទានទុរេនលាយឡំជាមួយស្រា ក៏អាចបង្កការប៉ះទង្គិចក្នុងកោសិកាពោះវៀននិងថ្លើម ដោយសារតែសារធាតុស្ពាន់ធ័រក្នុងទុរេន ធ្វើឲ្យរាងកាយពិបាកបំបែកអាល់កុល។ ជាពិសេស វាក៏នាំឲ្យហើមពោះ ចង្អោរ ឬសូម្បីតែជំងឺបេះដូង។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សដែលចូលចិត្តទុរេនជាប្រចាំ អ្នកក៏អាចហូបបានដោយមិនបាច់ភ័យខ្លាចថាវានឹងបង្កហានិភ័យដល់សុខភាពនោះទេ បើសិនអ្នកទទួលទានក្នុងបរិមាណសមរម្យ។ មនុស្សពេញវ័យដែលមានសុខភាពល្អ អាចកំណត់ត្រឹមប្រហែល ១០០ទៅ១៥០ក្រាម ឬ ២ទៅ ៣ផ្នែកនៃទុរេនមួយផ្លែ។ ជាពិសេស ក៏មិនគួរញ៉ាំច្រើនថ្ងៃជាប់ៗគ្នាពេកដែរ។
ចំពោះអ្នកមានអ្នកជំងឺទឹកនោមផ្អែម, ជំងឺបេះដូង, ឬសម្ពាធឈាមខ្ពស់ គួរពិគ្រោះជាមួយវេជ្ជបណ្ឌិតមុនពេលទទួលទាន។ បើទទួលទានលើសកម្រិត គួរផឹកទឹកឲ្យបានច្រើន និងចៀសវាងអាហារដែលមានជាតិខ្លាញ់ ឬជាតិស្ករខ្ពស់ផ្សេងទៀតក្នុងពេលតែមួយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សូមប្រុងប្រយ័ត្នខ្ពស់! លោកអ្នកមិនត្រូវទទួលទានទុរេនជាមួយអាហារ៤ប្រភេទ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ៣៥ នាទី agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៨ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


