ត្រីខកំប៉ុងមានប្រយោជន៍ច្រើនចំពោះសុខភាព បើហូបតាមវិធីត្រឹមត្រូវមិនលើសកម្រិត
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ត្រីខកំប៉ុងមានប្រយោជន៍ច្រើនចំពោះសុខភាព បើហូបតាមវិធីត្រឹមត្រូវមិនលើសកម្រិត

បានផុស

នៅ

ការហូបអាហារកំប៉ុង មិនមែនជាការដាក់ទណ្ឌកម្មដល់រាងកាយទេ។ ប្រសិនបើយើងហូបវាតាមវិធីត្រឹមត្រូវ យើងអាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីត្រីខកំប៉ុងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាហារ​កំប៉ុង​ភាគច្រើន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មិន​សូវ​មាន​ជីវជាតិ​ ប៉ុន្តែ​តាម​ពិត​ទៅ​សម្រាប់​ត្រី​កំប៉ុង មាន​តម្លៃ​នៃ​សារធាតុ​ចិញ្ចឹម​​ក្នុងសាច់ត្រី​​ ហើយ​ត្រូវ​បាន​គេចាត់ទុកថា​ ជាអាហារមួយប្រភេទ​ដែល​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​រាងកាយ ក្នុង​គ្រាអាសន្ន។

១ ប្រូតេអ៊ីន សាច់ត្រីកំប៉ុងគឺជាប្រូតេអ៊ីន​ដែលអាចរំលាយ​បានយ៉ាងងាយស្រួល ជួយ​ពង្រឹងសាច់ដុំ និងចិញ្ចឹមរាងកាយ​នៅពេលអស់កម្លាំង។

២ អូមេហ្គា ៣ មានពីត្រី​សមុទ្រ ដើម្បីចិញ្ចឹម​ខួរក្បាល កាត់បន្ថយហានិភ័យជំងឺបេះដូង។

៣ ផ្ទុកនូវសារធាតុ Taurine ជួយក្នុង​ដំណើរការនៃប្រព័ន្ធសរសៃប្រសាទ​សាច់ដុំ និងផ្លាកែត។ ប្រសិនបើកុមារមិនទទួលបាន Taurine គ្រប់គ្រាន់​ទេ អាចមានផលប៉ះពាល់ដល់ការ​អភិវឌ្ឍខួរក្បាល ជាពិសេសកុមារ​ដែលផឹកទឹកដោះគោតិច។ taurine ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជួយបញ្ចេញកូលេស្តេរ៉ុលអាក្រក់ ចេញពីរាងកាយ។ ជួយការពារជំងឺរលាកថ្លើម ជួយគ្រប់គ្រងជាតិស្ករចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។ វាជួយធ្វើឲ្យឈាមរត់បានស្រួលនិងជួយការពារជំងឺធ្លាក់ទឹកចិត្ត។

៤ អាស៊ីតលីណូលីក កាត់បន្ថយការស្ទះជាតិខ្លាញ់​នៅក្នុងសសៃឈាម ចិញ្ចឹមខួរក្បាល​ ការពារការស្ទះ​សរសៃឈាម។

៥ វាក៏មានសារធាតុចិញ្ចឹមដូចជា ខ្លាញ់ កាល់ស្យូម ​ម៉ាញ៉េស្យូម​ ផូស្វ័រ​ ប៉ូតាស្យូម​ ស័ង្កសី ​ទង់ដែង ​ម៉ង់ហ្គាណែស​ អាវីតាមីន D វីតាមីន E វីតាមីន K វីតាមីន B ៦ វីតាមីន B ៩ និងវីតាមីន B ១២ ។

៦ លីកូប៉ែន ដោយសារ​ទឹក​ប៉េងប៉ោះដែល​មាន​ក្នុង​កំប៉ុង ​មានផ្ទុក​សារធាតុប្រឆាំងអុកស៊ីតកម្ម​ និងកាត់បន្ថយការរលាកនៅ​ក្នុងរាងកាយ ដែលជាមូលហេតុមួយ​នៃ​ជំងឺពុកឆ្អឹង។

គ្រោះថ្នាក់​នៃ​ត្រីកំប៉ុង

ថ្វីត្បិតតែត្រីកំប៉ុង មានសារធាតុចិញ្ចឹម​ល្អសម្រាប់សុខភាព​ក៏ដោយ ​ប៉ុន្តែ​គេរក​ឃើញ​ថា ​ការដាក់គ្រឿងក្នុងត្រី​កំប៉ុងធ្វើ​ឲ្យ​មានជាតិ​សូដ្យូមខ្ពស់។ យោង​តាម​នាយកដ្ឋាន​សុខភាព​ក្រសួង​សុខាភិបាល ​បាន​រក​ឃើញ​ថា​ ត្រី ១កំប៉ុង​មាន​ទម្ងន់ ៨៥ ក្រាម មាន​ផ្ទុក​ជាតិសូដ្យូម​រហូតដល់ ៣០០ មិល្លីក្រាម ​ឬ​ស្មើនឹង ១ ភាគ ៧ នៃចំនួនដែល​រាងកាយត្រូវការជារៀងរាល់ថ្ងៃ។ ប្រសិន​បើ​ហូប​ច្រើនពេក ​នេះគឺជា​កត្តា​ហានិភ័យ​នៃជំងឺ​តម្រងនោម ​និង​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន។

ជា​ពិសេស​ មនុស្ស​ដែល​មាន​អាឡ័កស៊ី​ទៅ​នឹងគ្រឿង​សមុទ្រ មនុស្ស​ចាស់និងកុមារនៅ​អាយុនេះ ​មិន​ត្រូវ​បរិភោគត្រី​កំប៉ុង​ច្រើន​ទេ។ កុំ​ហូប​លើសពី ២-៣ ដង​ក្នុង​មួយ​សប្ដាហ៍។ កុំ​បន្ថែម​គ្រឿងទេស​ដែល​មាន​ជាតិប្រៃ​ច្រើន ​ឬមិនត្រូវ​ចម្អិន​ប្រៃ​ ព្រោះ​វាមានមាតិកាសូដ្យូមខ្ពស់។ បន្ថែម​បន្លែ​ផ្សេងទៀត​ ដើម្បី​បន្ថែម​សារធាតុ​ចិញ្ចឹម​ដល់ការ​ចម្អិន​អាហាររបស់អ្នក។ ជ្រើសរើស​ត្រីកំប៉ុង​ដែលមាន​លក្ខខណ្ឌ​ល្អ មិនមាន​ស្នាមប្រេះ ​គ្មានការ​លេចធ្លាយ​ឬច្រែះ និងសង្កេត​មើល​កាល​បរិច្ឆេទ​ផុត​កំណត់​មុន​ពេលហូប​​។ ប្រសិនបើអ្នក​មាន​អារម្មណ៍​ថា​រសជាតិ ​ពណ៌ ​ក្លិន ​មិន​ធម្មតាទេ ​សូម​កុំ​ហូប​វា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ញ៉ាំ​អាហារ​កំប៉ុង​កំប៉ឹត​សម្បក អាច​មាន​ស្ថានភាព​សុខភាព​បែប​នេះ

ចុចអាន៖បន្លែជាឱសថ ៥ មុខ ងាយស្រួលរក និងអាចព្យាបាលជំងឺជាច្រើនប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services