សុខភាព
មីកញ្ចប់ ញ៉ាំឆៅច្រើនពេក អាចបង្កហានិភ័យសុខភាពខ្លាំង តែយើងអាចញ៉ាំបានតាមវិធីនេះ
អ្នកណាខ្លះចូលចិត្តញ៉ាំមីកញ្ចប់ឆៅលេងៗ? តាមពិតទៅ យើងអាចញ៉ាំបាន ប៉ុន្តែកុំញ៉ាំច្រើនពេក ឬជារៀងរាល់ថ្ងៃ ដែលអាចបណ្ដាលឲ្យមានហានិភ័យដល់សុខភាពជាខ្លាំង។

មីកញ្ចប់ គឺជាអាហារសំខាន់បំផុតមិនអាចខ្វះបាន នៅគ្រប់ផ្ទះនីមួយៗ។ ជាពិសេសគឺតម្លៃថោក ងាយស្រួលទិញ និងឆុងហូប។
បន្ថែមពីលើរបៀបស្រុះជាមួយទឹកក្តៅ ក៏មានមនុស្សញ៉ាំវាក្នុងទម្រង់“ ឆៅ” ដែរ គឺការបន្ថែមគ្រឿងទេស ចូលក្នុងមីកញ្ចប់ឆៅ។ វាក៏ពេញនិយមក្នុងចំណោមយុវវ័យ ដែលកំពុងធ្វើការងាររវល់ដែរ។
មីកញ្ចប់ ញ៉ាំឆៅពិតជាគ្រោះថ្នាក់មែន?
មីកញ្ចប់នៅពេលញ៉ាំឆៅ ផ្ដល់ថាមពលប្រមាណ ២០០ កាឡូរី ដោយមានខ្លាញ់ប្រហែល ១១ ក្រាម ប្រមាណ ២៥ភាគរយ នៃខ្លាញ់ឆ្អែតប្រចាំថ្ងៃមិនគួរលើសឡើយ។ វាក៏ផ្ទុកជាតិសូដ្យូមប្រហែល ៦០-៧០ភាគរយ ដែលរាងកាយរបស់អ្នកត្រូវការ។
ទោះបីជាវាជាអាហារដែលផ្តល់ថាមពលក៏ដោយ។ ប៉ុន្តែវាគឺជាថាមពលដែលមិនមានគុណភាពច្រើន ចំពោះរាងកាយ។ ព្រោះវាជាថាមពលដែលទទួលបានពីម្សៅនិងខ្លាញ់ទាំងអស់ ហើយសំខាន់បំផុតនៅពេលញ៉ាំម្សៅឆៅលាយជាមួយគ្រឿងទេស មិនមានល្បាយលាយដូចជាទឹកក្តៅទេ នឹងធ្វើឲ្យយើងឈឺក ប្រសិនបើញ៉ាំជាមួយភេសជ្ជៈ នឹងបំផ្លាញសុខភាពបន្ថែមទៀត ដោយសារតែអាហារនេះ មានផ្ទុកតែម្សៅស្ករនិងខ្លាញ់ ហើយអាចប្រឈមនឹងការហើមពោះ ច្រើនជាងធម្មតា។

របៀបញ៉ាំមីកញ្ចប់ មិនប៉ះពាល់សុខភាព
មិនគួរទទួលទានអាហារលើសពី ២ ដងជាប់គ្នា ឬញ៉ាំជាប់គ្នាអស់រយៈពេលជាច្រើនថ្ងៃ គួរតែមានចន្លោះពេលទទួលទាន (ប្ដូរទៅប្រភេទអាហារផ្សេងទៀត)។
កុំញ៉ាំមីកញ្ចប់ជាមួយអាហារដែលមានជាតិស្ករ និងខ្លាញ់ច្រើន។ គួរបន្ថែមវត្ថុធាតុដើម ដែលផ្តល់សារធាតុចិញ្ចឹមផ្សេងៗដល់រាងកាយផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីបានជា “មីកញ្ចប់” មិនសមស្របសម្រាប់មនុស្សដែលចង់ស្រកទម្ងន់ ?
ចុចអាន៖ប្រុងប្រយ័ត្ន! បន្លែទាំងនេះមិនត្រូវហូបឆៅ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ