សុខភាព
ហេតុអ្វីបានជា “មីកញ្ចប់” មិនសមស្របសម្រាប់មនុស្សដែលចង់ស្រកទម្ងន់ ?
មីកញ្ចប់គឺជាអាហារស្រួលហូប និងសម្រាប់មនុស្សជាច្រើន មិនថាហូបពេលយប់ឬម៉ោងស្មាលណាទេ។ វាជាអាហារដែលមានតម្លៃសមរម្យនិងធ្វើឲ្យក្រពះឆាប់ឆ្អែតបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាពិសេសគឺមានរសជាតិឈ្ងុយឆ្ងាញ់។

មីមិនផ្តល់ថាមពលច្រើនទេ ហើយជាទូទៅគេបរិភោគសម្រាប់ការសម្រកទម្ងន់។ ទោះមីមិនបានផ្តល់ថាមពលច្រើនក៏ដោយ ក៏មីមិនគួរធ្វើជាអាហារសម្រាប់ការសម្រកទម្ងន់ដែរ។
វេជ្ជបណ្ឌិត Thidakan Ruchipattanakul, M.D. គ្រូពេទ្យរោគសើស្បែកនៃមន្ទីរពេទ្យ Samitivej Sukhumvit អ្នកឯកទេសប្រឆាំងនឹងភាពចាស់របស់ប្រទេសថៃ បានបញ្ជាក់ថា មីកញ្ចប់ទោះបីពួកវាមិនមានកាឡូរីច្រើនក៏ដោយ ក៏មិនមែនជាជំរើសល្អសម្រាប់អ្នកដែលស្រកទម្ងន់ដែរ ព្រោះមីកញ្ចប់មានមាតិកាសូដ្យូមខ្ពស់ ដូច្នេះវាមិនល្អសម្រាប់សុខភាពតម្រងនោមឡើយ ។

រសជាតិប្រៃនៅក្នុងមីកញ្ចប់នឹងបង្កើនចំណង់អាហារ
មីកញ្ចប់គឺជាអាហារកែច្នៃដែលត្រូវបានគេស្រាវជ្រាវ ដើម្បីបង្ហាញថា ពួកវាជួយបង្កើនចំណង់អាហារនិងកំណត់ចំណុចខ្លាញ់ ដែលជាធម្មតា រាងកាយនឹងព្យាយាមរក្សាបរិមាណជាតិខ្លាញ់លើសឬតិចពេកនៅក្នុងខ្លួន។
ហេតុអ្វីបានជាអាហារដែលត្រៀមរួចជាស្រេចវាមិនសមស្របសម្រាប់មនុស្សដែលស្រកទម្ងន់
អាហារកែច្នៃជ្រុល ឬអាហារកែច្នៃបន្ថែមសារធាតុគីមី ដូចជាអ្នកថែរក្សាសារធាតុ emulsifiers ពណ៌អាហារ Fructose Syrup វាអាចរកបាននៅក្នុងអាហារសម្រន់ ភេសជ្ជៈផ្សេងៗ។ ល។
ពពួកអាហារក្លាសេ ស៊ុប កំប៉ុង មីកញ្ចប់ សាច់ក្រកធញ្ញជាតិតាមរដូវជាដើម មិនសមស្របសម្រាប់អ្នកដែលស្រកទំងន់ទេ ព្រោះជាលទ្ធផលយើងត្រូវការអាហារល្អៗមកបំពេញក្នុងរាងកាយ។ សូមគ្រប់គ្រងខ្លួនអ្នកឲ្យតិច ហើយញ៉ាំឲ្យបានច្រើនដើម្បីឲ្យរាងកាយឈ្នះជំងឺផងដែរ។

ប្រសិនបើអ្នកចង់ជ្រើសរើសអាហារដែលងាយស្រួលញ៉ាំ ថាមពលមិនខ្ពស់ និងរាងកាយមានសុខភាពល្អ អ្នកគួរតែកាត់បន្ថយអាហារកែច្នៃនិងផ្តោតលើអាហារពិត ឬអាហារដែលធ្វើពីអាហារស្រស់ ដូចជាបន្លែស្រស់និងអាហារផ្សំពីធម្មជាតិច្រើនផ្សេងទៀត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ហូបហឹរទោះផ្ដល់ឱជារសឆ្ងាញ់ តែបង្កហានិភ័យដល់សុខភាពធ្ងន់ធ្ងរមិនធម្មតា
ចុចអាន៖ប្រុងប្រយ័ត្ន! បន្លែទាំងនេះមិនត្រូវហូបឆៅ អាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


