Connect with us

សុខភាព

តិចនិកល្អៗ ការពារតម្រងនោមអ្នកមានជំងឺទឹកនោមផ្អែម

បានផុស

នៅ

ជំងឺ​ទឹក​នោម​ផ្អែម​ជា​ប្រភេទ​ជំងឺ​រ៉ាំរ៉ៃ​ ដែល​កើត​ឡើង​ដោយ​សារ​​តែ​ការ​ផលិត​ ឬ​បញ្ចេញ​អាំងស៊ុយលីន​មិន​គ្រប់គ្រាន់​ ជា​ហេតុ​​ធ្វើ​​ឲ្យ​​ជាតិ​​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​។ ពិត​ណាស់​ ជំងឺ​មួយ​ប្រភេទ​នេះ អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​ភ្នែក​ តម្រង​នោម​ សរសៃ​ឈាម​ បេះដូង ព្រម​ទាំង​សរសៃ​ប្រសាទ​ផង​ដែរ​។

កត្តា​រួម​ចំណែក​ដល់​ការ​ខូច​តម្រង​នោម​ចំពោះ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
  • កម្រិត​ជាតិ​ស្ករ​កើន​ឡើង​​រារាំង​បំពង់​ចម្រោះ​ឈាម​ និង​ធ្វើ​ឲ្យ​​រួម​តូច​។ ដូច្នេះ​ហើយ​ លំហូរ​ឈាម​ថយ​ចុះ ហើយ​តម្រង​នោម​ត្រូវ​​ខូច​ខាត​បន្តិច​ម្ដង​ៗ
  • សរសៃ​ឈាម​លេច​​ធ្លាយ​ និង​បាត់បង់​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​
  • ជំងឺ​ទឹក​នោម​ផ្អែម​ធ្វើ​ឲ្យ​ខូច​សរសៃ​ប្រសាទ​នៅ​ក្នុង​ប្លោក​នោម​ ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មិន​មាន​អារម្មណ៍​ដឹង​ថា​ប្លោក​នោម​ពេញ និង​នាំ​ឲ្យ​ចាល់​ទឹក​នោម​ ព្រម​ទាំង​បង្កើន​សម្ពាធ​លើ​តម្រង​នោម​។ កត្តា​នេះ​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​​តាម​ទឹក​នោម​ដូច​គ្នា។​
  • កម្រិត​ជាតិ​ស្ករ​ខ្ពស់​ក្នុង​ទឹក​នោម​ ក៏​នាំ​ឲ្យ​បាក់តេរី​លូតលាស់​យ៉ាង​ឆាប់​រហ័ស​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ឡើង​វិញ​។

កត្តា​ទាំង​នេះ​​​អាច​បំផ្លាញ​តម្រង​នោម​បន្តិច​ម្ដងៗ និង​កើន​ឡើង​ជា​លំដាប់​។

តិចនិក​មួយ​ចំនួន​ ជួយ​ឲ្យ​តម្រង​នោម​មាន​សុខភាព​ល្អ

  • រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ក្នុង​កម្រិត​ធម្មតា​ អាច​ជួយ​ការពារ​តម្រង​នោម​ពី​ការ​ខូចខាត​បន្ថែម​ទៀត​
  • ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ទៀងទាត់​
  • ញ៉ាំ​របប​អាហារ​សុខភាព ដែល​រួម​មាន​បន្លែ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ ​ដោយ​កាត់បន្ថយ​កាបូអ៊ីដ្រាត​ និង​ជាតិ​​ខ្លាញ់
  • កាត់បន្ថយ​ការ​ញ៉ាំ​ជាតិ​ស្ករ​ ខ្លាញ់​ និង​អាហារ​ចម្រាញ់​ខ្ពស់​ដូចជា​​សូកូឡា ដំឡូង​ចៀន​ និង​ភេសជ្ជៈ​​ដែល​មាន​បន្ថែម​ជាតិ​ស្ករ​
  • គប្បី​ញ៉ាំ​អាហារ​តិចតួច តែ​ញឹកញាប់​
  • កាត់បន្ថយ​ជាតិ​ប្រៃ​ និង​អាហារ​កែច្នៃ ដោយ​សារ​តែ​បរិមាណ​សូដ្យូម​ខ្ពស់​ អាច​ធ្វើ​ឲ្យ​ចាល់​ជាតិ​ទឹក
  • បញ្ឈប់​ការ​ជក់​បារី
  • កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ ដើម្បី​ជៀសវាង​ការ​ខូច​តម្រង​នោម​
  • ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ យ៉ាង​ហោច​ណាស់​ ២០​នាទី​ក្នុង​មួយ​ថ្ងៃ​ និង​ ៥​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​
  • គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ​
  • កាត់បន្ថយ​កម្រិត​កូលេស្តេរ៉ូល​ ពីព្រោះ​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់​បង្កើន​ហានិភ័យ​នៃ​ជំងឺ​តម្រង​​នោម​ ជំងឺ​បេះដូង និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​
  • ការ​ធ្វើ​តេស្ត​ជា​ទៀងទាត់​ ជា​គន្លឹះ​ក្នុង​ការ​ព្យាបាល​ និង​គ្រប់គ្រង​ស្ថានភាព​ជំងឺ​ដ៏​ត្រឹមត្រូវ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ អ្នកជំងឺទឹកនោមផ្អែម មិនប្រយ័ត្នអាចខូចតម្រងនោម និងត្រូវលាងឈាម

ចុចអាន៖ អាហារ ៧មុខ អ្នកមាន​បញ្ហាតម្រងនោម មិនគួរទទួលទានច្រើន​

ចុចអាន៖ ស្ករបង្កជំងឺទឹកនោមផ្អែម តែបើឈប់ញ៉ាំ តើរាងកាយយើងមានបញ្ហាអ្វីខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម