អាហារ ៧មុខ អ្នកមាន​បញ្ហាតម្រងនោម មិនគួរទទួលទានច្រើន​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

អាហារ ៧មុខ អ្នកមាន​បញ្ហាតម្រងនោម មិនគួរទទួលទានច្រើន​

បានផុស

នៅ

តម្រងនោមមានតួនាទីសំខាន់ណាស់ វាជួយក្នុងការផលិតអ័រម៉ូន ច្រោះនូវជាតិពុល និងកាកសំណល់តាមរយៈទឹកនោម និងធានាលំនឹងសារជាតិទឹកនៅក្នុងរាងកាយ។ ហេតុនេះហើយយើងត្រូវថែរក្សាសុខភាពតម្រងនោមឲ្យបានល្អ ប៉ុន្តែអាហារមួយចំនួនអាចមានផលប៉ះពាល់ដល់តម្រងនោម។ ខាងក្រោមនេះជាអាហារ ៧មុខអាចប៉ះពាល់ដល់តម្រងនោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ផ្លែប៊ឺរ

How to Cut an Avocado - Jessica Gavin

យើងដឹងហើយថាផ្លែប៊ឺរត្រូវបានចាត់ទុកជាផ្លែឈើមួយដែលមាននូវសារធាតុចិញ្ចឹមជាច្រើន។ ប៉ុន្តែការញ៉ាំផ្លែប៊ឺរច្រើនអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ជាពិសេសសម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់។ មូលហេតុមកពីផ្លែឈើនេះមានកម្រិតប៉ូតាស្យូមខ្ពស់។ ទោះបីជារាងកាយយើងត្រូវការសារជាតិរ៉ែ ប៉ុន្តែបើនៅក្នុងឈាមមានប៉ូតាស្យូមច្រើនពេកអាចបណ្តាលឲ្យមានអាការៈរមួលក្រពើ និងចង្វាក់បេះដូងមិនប្រក្រតី

២. សាច់

ការទទួលទានសាច់ច្រើនពេកអាចធ្វើឲ្យតម្រងនោមមានបញ្ហាដោយសារតែប្រូតេអ៊ីនសត្វពិបាកក្នុងការរំលាយ​។ អាហារណាដែលសម្បូរទៅដោយប្រូតេអ៊ីនសត្វអាចបង្កឲ្យមានគ្រួសក្នុងតម្រងនោម។ គ្រួសក្នុងតម្រងនោមជាទូទៅបង្កឡើងដោយសាច់ដែលមានជាតិ Purines ខ្ពស់ដែលជំរុញការផលិតអាស៊ីតអ៊ុយរិច។ គ្នាយើង​មាន​បញ្ហា​តម្រងនោម​អាចញ៉ាំបន្លែ​ និងផ្លែឈើជំនួសដើម្បីទទួលបានជាតិប្រូតេអ៊ីនសម្រាប់រាងកាយ។

៣. អំបិល

All About Salt: Health Benefits, Risks, Types, How to Cut Back, and More |  Everyday Health

របបអាហារដែលល្អចំពោះសុខភាពគួរមានសូដ្យូម ២៣០០មីលីក្រាម ដែលស្មើនឹងអំបិលមួយស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។ ប្រសិនជាយើង​ទទួលទានអំបិលច្រើនពេក តម្រងនោមនឹងត្រូវធ្វើការធ្ងន់ក្នុងការកំចាត់បរិមាណលើសនៃសូដ្យូម ដូច្នេះតម្រងនោមនឹងទប់ជាតិទឹកដែលអាចបណ្ដាលសម្ពាធឈាមឡើងខ្ពស់។

ដើម្បីថែរក្សាសុខភាពតម្រងនោម សូមកាត់បន្ថយការទទួលទានអាហារដែលមានអំបិលច្រើនដូចជា អាហារកំប៉ុង និងភីហ្សាក្លាសេជាដើម។

៤. ផ្លែចេក

ប្រសិនជាយើងសង្ស័យថាខ្លួនមានបញ្ហាតម្រងនោម​ អាហារូបត្ថម្ភ និងរបបអាហារត្រឹមត្រូវគឺមានសារៈសំខាន់ណាស់ ហើយនឹងកាត់បន្ថយនូវអាហារមួយចំនួនដូចជាផ្លែចេកជាដើម។ ផ្លែចេកមានផ្ទុកសារធាតុ​ប៉ូតាស្យូមច្រើនដែលអាចធ្វើឲ្យតម្រងនោមដំណើរការមិនត្រឹមត្រូវ។

សម្រាប់មនុស្សពេញវ័យក្នុងមួយថ្ងៃគួរបរិភោគអាហារដែលមានប៉ូតាស្យូម ៣៥០០-៤៧០០មីលីក្រាម ហើយផ្លែចេកមួយជាមធ្យមមានផ្ទុកប៉ូតាស្យូម ៥៣៧មីលីក្រាមទៅហើយ។ ប្រសិនយើង​មានជំងឺតម្រងនោម គួរកាត់បន្ថយនូវការបរិភោគអាហារមានប៉ូតាស្យូម។

៥. ផលិតផលធ្វើពីទឹកដោះគោ

Startup That Makes 'Cow-Free' Dairy Soon to Launch Cream Cheese

ទោះបីជាផលិតផលធ្វើពីទឹកដោះគោមានវីតាមីន និងសារធាតុចិញ្ចឹមច្រើនក៏ដោយ ការទទួលទានផលិតផលទាំងនេះច្រើនមានផលប៉ះពាល់ជាច្រើនដល់សុខភាព។ ផលិតផលទាំងនេះមានផ្ទុកនូវជាតិផូស្វ័រច្រើនដែលអាចប៉ះពាល់ដល់តម្រងនោម។ ម៉្យាងទៀត ប្រសិនជាតម្រងនោមដំណើរការមិនល្អ គឺមិនអាចកំចាត់នូវជាតិផូស្វ័រដែលលើសនៅក្នុង​ឈាមបានទេ និងអាចធ្វើឲ្យឆ្អឹងមានសភាពខ្សោយងាយនឹងបាក់។

៦. នំបុ័ងធ្វើពីស្រូវសាលី

នំបុ័ងធ្វើពីស្រូវសាលី គឺជាអាហារដែលមានសារធាតុចិញ្ចឹម​ ប៉ុន្តែការបរិភោគច្រើនអាចប៉ះពាល់តម្រងនោមកាន់តែខ្លាំងសម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់។ មូលហេតុគឺមកពីនៅក្នុងនំបុ័ងនេះមានបរិមាណជាតិផូស្វ័រ ៥៧មីលីក្រាម និងប៉ូតាស្យូម ៧០មីលីក្រាម​ បើប្រៀបធៀបទៅនឹងនំបុ័ងធម្មតាមានផ្ទុកផូស័្វរ និងប៉ូតាស្យូមត្រឹមតែ ២៥មីលីក្រាមសម្រាប់សារជាតិនីមួយៗ។

៧. ផ្លែក្រូច​ និងទឹកក្រូចប្របាច់

6 Best Orange Juice Brands - Orange Juice Taste Test

ផ្លែក្រូច និងទឹកក្រូចច្របាច់មិនត្រឹមតែមានកាឡូរីទាប​ និងសម្បូរទៅដោយវីតាមីន C នោះទេ តែវាក៏មានជាតិប៉ូតាស្យូមខ្ពស់ដែរ។ ជាមធ្យមផ្លែក្រូចមួយមានប៉ូតាស្យូម ២៤០មីលីក្រាម ចំណែកឯទឹកក្រូចច្របាច់អាចមាន ៤៧០មីលីក្រាម។ ដូច្នេះការទទួលទានផ្លែក្រូច និងទឹកក្រូចច្របាច់ត្រូវមានកម្រិត ជាពិសេសសម្រាប់អ្នកដែលមានតម្រងនោមដំណើរការមិនល្អ ព្រោះប្រសិនជាតម្រងនោមមិនអាចកំចាត់នូវប៉ូតាស្យូមដែលលើសក្នុងឈាមទេ នោះអាចនឹងប៉ះពាល់ដល់សុខភាពរបស់យើង៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ក្រោយជាពីកូវីដ-១៩ តម្រងនោមអាចរងផលប៉ះពាល់បែបណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?

ចុចអាន៖ អាហារ ៧ មុខកំពុងពេញនិយខ្លាំង តែបំផ្លាញសុខភាពច្រើនជាងអ្វីដែលអ្នកគិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ១១ នាទី មុន

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ស្នើ​ឲ្យ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ សម្របសម្រួល​ផ្ទៃក្នុង ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ​

ព័ត៌មានជាតិ៣១ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ៣៦ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៤ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៤ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services