សុខភាព
ដុះសាច់ច្រមុះ និងអាឡ័កស៊ីច្រមុះ មានរោគសញ្ញាដូចម្ដេចខ្លះ?
មនុស្សមួយចំនួនអាចយល់ច្រឡំ លើរោគសញ្ញាដុះសាច់ច្រមុះ និងអាឡ័កស៊ីច្រមុះ ព្រោះថាបញ្ហាទាំងពីរអាចមានរោគសញ្ញាប្រហាក់ប្រហែលគ្នាដែរ។ ដោយសារតែរោគសញ្ញាប្រហាក់ប្រហែលគ្នានេះហើយ ទើបធ្វើឲ្យមានការយល់ច្រឡំ។ ខាងក្រោមនេះ គឺជាការប្រៀបធៀប និងបែងចែកឲ្យដាច់រវាងជំងឺទាំងពីរនេះ។

ដុះសាច់ច្រមុះ
ដុំសាច់ក្នុងប្រមុះ មានសភាពទន់ មិនឈឺចាប់ មិនបង្កជាជំងឺមហារីក ហើយវាដុះជាប់នៅនឹងជញ្ជាំងនៃប្រហោងច្រមុះ ឬប្រហោងឆ្អឹងច្រមុះស៊ីនុស។ ដុំសាច់ច្រមុះ តោងជាប់នៅជញ្ជាំងប្រហោងច្រមុះ មានសណ្ឋានដូចជាទពាំងបានជូរអ៊ីចឹងដែរ។ ដុំសាច់ច្រមុះអាចបង្កឲ្យមានការរលាករ៉ាំរ៉ៃ និងអាចមានបង្កឲ្យកើតហឺត ធ្វើឲ្យងាយឆ្លងរោគ អាឡ័កស៊ី ប្រតិកម្មនឹងថ្នាំ ឬមានជំងឺប្រព័ន្ធភាពស៊ាំជាក់លាក់ណាមួយផង។
ដុំសាច់ច្រមុះតូចមិនបង្កឲ្យមានជារោគសញ្ញាអ្វីនោះទេ ប៉ុន្តែបើដុំសាច់ធំ ឬច្រើនអាចបិទប្រហោងច្រមុះ ឬធ្វើឲ្យពិបាកដកដងហើម បាត់បង់ក្លិន និងអាចឆ្លងរោគញឹកញាប់។
អាឡ័កស៊ីច្រមុះ
អាឡ័កស៊ីច្រមុះ គឺជាការរលាកក្នុងច្រមុះបង្កឡើងដោយសារធាតុបង្កអាអាឡ័កស៊ី ដែលគេហៅថា អាលែកហ្សែន មានដូចជាលម្អង ធូលី ឬរោមសត្វជាដើម។ អាឡ័កស៊ីនេះ កើតឡើងនៅពេលដែលប្រព័ន្ធភាពស៊ាំរបស់យើងមានប្រតិកម្ម និងចាត់ទុកសារធាតុខាងក្រៅទាំងនោះដែលចូលក្នុងខ្លួនថាជាធាតុបង្កគ្រោះថ្នាក់។ ជាលទ្ធផល កោសិកានឹងបញ្ចេញសារធាតុគីមីជាច្រើន ជាហេតុនាំ ឲ្យស្រទាប់ច្រមុះខាងក្នុងឡើងហើម និងផលិតស្លេស្មមកច្រើនដែរ។
ដោយសារដែលជំងឺទាំងពីរនេះមានរោគសញ្ញាតាមរយៈផ្លូវដង្ហើមដូចគ្នា ខាងក្រោមនេះជាជាការញែករោគសញ្ញារបស់ជំងឺនីមួយៗ៖
រោគសញ្ញាដុះសាច់ច្រមុះ
រោគសញ្ញាទូទៅ និងរោគសញ្ញានៃជំងឺរលាកភ្នាសច្រមុះរ៉ាំរ៉ៃ ឬជាសាច់ដុះក្នុងច្រមុះរួមមាន៖
រោគសញ្ញានៃជំងឺរលាកច្រមុះអាឡ័កស៊ី
រោគសញ្ញាទូទៅនៃជំងឺអាឡ័កស៊ីច្រមុះរួមមាន៖
- កណ្តាស់
- ហៀរសម្បោរ
- ច្រមុះតឹង
- រមាស់ច្រមុះ
- ក្អក
- ឈឺបំពង់ក ឬរលាកបំពង់ក
- រមាស់ភ្នែក
- ហៀរទឹកភ្នែក
- រង្វង់ខ្មៅនៅក្រោមភ្នែក
- ឈឺក្បាលញឹកញាប់
- រោគសញ្ញាប្រភេទជំងឺស្បែកដូចជាស្បែកស្ងួត រមាស់ខ្លាំងដែលអាចឡើងជាពងបែក
- កន្ទួលក្រហម
- ច្រើនអស់កម្លាំង
ពេលណាត្រូវទៅជួបគ្រូពេទ្យ
គ្នាយើងគួរជួបពិភាក្សាជាមួយគ្រូពេទ្យ បើសិនជារោគសញ្ញាទាក់ទងនឹងដុះសាច់ច្រមុះមិនបាត់ទៅវិញក្នុងរយៈពេលយូរជាង១០ថ្ងៃ។ រោគសញ្ញានៃការរលាកប្រហោងច្រមុះស៊ីនុស និងដុំសាច់ច្រមុះ មានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងស្ថានភាពជំងឺផ្សេងទៀត ដូចជាផ្ដាសាយដែរ។

ដូចគ្នាដែរ បើរោគសញ្ញាមួយចំនួនទាក់ទងនឹងអាលែកហ្ស៊ីច្រមុះធ្វើទុក្ខ រំខានដំណេក រំខានដល់សកម្មភាពប្រចាំថ្ងៃ ពិសេសប៉ះពាល់ដល់ការងារទៀតនោះ យើងគប្បីពិភាគ្សាជាមួយគ្រូពេទ្យដូចគ្នា៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


