សុខភាព
ឡើងកូលេស្តេរ៉ុលខ្ពស់ អាចទទួលទានស៊ុតលឿងបានទេ?
ប្រសិនបើអ្នកមានកូលេស្តេរ៉ុលខ្ពស់ តើការញ៉ាំស៊ុតលឿងពិតជាបម្រាមមែនទេ? តើជំនឿនេះ ត្រឹមត្រូវឬយ៉ាងណា? ការទទួលទានស៊ុតលឿង ចំពោះអ្នកដែលមានកូលេស្តេរ៉ុលខ្ពស់ គឺមិនពិតទាំងអស់នោះទេ ប៉ុន្តែយើងអាចហូបដោយកំណត់បរិមាណនៃការទទួលទានស៊ុតលឿងឲ្យបានត្រឹមត្រូវ មិនលើសពី ៣គ្រាប់ក្នុងមួយសប្តាហ៍។ ប៉ុន្តែសម្រាប់ស៊ុតពណ៌ស អាចញ៉ាំបានដោយសេរី។

កូលេស្តេរ៉ុលខ្ពស់ មិនគួរធ្វើលំហាត់ប្រាណ
កូលេស្តេរ៉ុលជាធម្មតាមានទាំងកូលេស្តេរ៉ុលល្អ និងកូលេស្តេរ៉ុលអាក្រក់ លំហាត់ប្រាណអាចជួយបង្កើនបរិមាណកូឡេស្តេរ៉ុលល្អក្នុងរាងកាយ។ ដូច្នេះចំពោះអ្នកដែលមានកូលេស្តេរ៉ុលខ្ពស់ វេជ្ជបណ្ឌិតបានណែនាំការធ្វើលំហាត់ប្រាណ ដើម្បីជួយបង្កើនកូលេស្តេរ៉ុលល្អ ហើយនឹងជួយកែលម្អសុខភាពសរសៃឈាម និងបេះដូងផងដែរ។
កូលេស្តេរ៉ុលខ្ពស់ ត្រូវតែលេបថ្នាំអស់មួយជីវិត
នេះការពិត ប្រសិនបើនៅពេលណាដែលវេជ្ជបណ្ឌិតពិចារណាការព្យាបាលដោយប្រើថ្នាំ នោះគឺគ្រូពេទ្យនឹងឲ្យយើងលេបថ្នាំដើម្បីការពារជំងឺសរសៃឈាម ប្រេះឆ្អឹងរួមតូច បើវាមានហានិភ័យកើតជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល paresis ខ្វិន វេជ្ជបណ្ឌិតអាចពិចារណាប្រើថ្នាំនេះពេញមួយជីវិត ដើម្បីការពារសរសៃឈាម កុំឲ្យកាន់តែអាក្រក់លើសដើម។

ទោះយ៉ាងណា សម្រាប់យុវជនក្មេងៗ ដែលមិនមានហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬគ្មានហានិភ័យនៃជំងឺគ្រោះថ្នាក់ណាមួយ វេជ្ជបណ្ឌិតអាចពិចារណាលើការគ្រប់គ្រងរបបអាហារ និងបន្តតាមដានរោគសញ្ញាតែមួយមុខប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជំងឺខ្សោយបេះដូង គួរកាត់បន្ថយការញ៉ាំមឹក
ចុចអាន៖អាហារខ្មៅ ១០ មុខ ផ្ទុកទៅដោយអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


