សុខភាព
ទទួលទានទឹកដែលនៅសល់កាលពីយប់ តើនឹងមានរឿងអ្វីកើតឡើងចំពោះរាងកាយ?
ទឹកមិនបានអាក្រក់ ហើយគ្រប់គ្នាតែងតែត្រូវការទឹកជាប្រចាំថ្ងៃ។ គ្នាយើងអាចនឹងឃើញស្លាក នៅលើដបប្លាស្ទិកដែលគេបានដាក់ថា ឲ្យយើងរក្សាទុកកន្លែងស្ងួត ចៀសវាងត្រូវពន្លឺថ្ងៃ ប៉ុន្តែយើងអាចនឹងមិនបានចាប់អារម្មណ៍ចំពោះរឿងទាំងនោះទេ។
តើមូលហេតុអ្វីដែលបង្កើតបានជាទឹក ” ចាស់ ” ? តើជាទឹកដែលបានទុកចោលអស់រយៈពេលជាច្រើនថ្ងៃ ឬរាប់សិបខែ? តើទឹកទុកចោលមួយយប់បង្កហានិភ័យដល់យើងដែរ?

យើងដឹងថាយើងត្រូវផឹកទឹករាល់ថ្ងៃ ប៉ុន្តែតើយើងមានបានដឹងពីអាយុកាលនៃទឹកដែរទេ?
មនុស្សភាគច្រើនទុកទឹកមួយកែវនៅក្បែរគ្រែរបស់ពួកគេ ដើម្បីផ្ដល់ជាតិទឹកម្ដងទៀតនៅពេលព្រឹក។ ប៉ុន្តែគ្រប់គ្នាអត់បានដឹងថា ទឹកដែលទុកចោលមួយយប់នោះនឹងទៅជាយ៉ាងណាឡើយ។
ទឹកដែលនៅសល់មានផ្ទុកបាក់តេរី
ទស្សនាវដ្ដី Digest បានកត់សំគាល់ថា ទឹកដែលទុកចោលពេញមួយយប់នៅក្នុងធុងបើកចំហគឺមិនមានអនាម័យពិតប្រាកដទេ ដោយសារបរិមាណធូលីដី កម្ទេចកំទីឬក៏សត្វល្អិតបានធ្លាក់ចូលនៅក្នុងនោះ អាចបន្សល់ទុកនូវស្នាមនៅលើផ្ទៃទឹក។ សូម្បីតែកែវទឹកដែលបិទជិតក៏មិនមានសុវត្ថិភាពដែរ ពីព្រោះអ្វីៗដែលមានលើស្បែករបស់យើង ដូចជាញើស ធូលី កោសិកាស្បែកឬទឹករំអិល ដូចជាទឹកមាត់ អាចធ្លាក់ចូលក្នុងពេលយើងកំពុងតែទទួលទានទឹកនោះ។
ប្រសិនបើទឹកត្រូវបានទុកចោលច្រើនម៉ោង អាចបង្កភាពកខ្វក់ដល់ទឹក ហើយធ្វើឲ្យអ្នកទទួលទានអាចឈឺថ្កាត់ដោយការបង្កើតបាក់តេរីឡើងវិញ។

លោកវេជ្ជបណ្ឌិត Marc Leavey M.D បានណែនាំឲ្យទទួលទានដបមួយរួចបោះចោលចុះ។ ប៉ុន្តែបើជាបាក់តេរីខ្លួនឯង ទំនងជាមិនអីឡើយ តែបើការចែករំលែកដបជាមួយមនុស្សផ្សេងទៀតអាចនឹងឆ្លងបាក់តេរីបានយ៉ាងងាយ។
ប្រសិនបើយើងទុកដបទឹកនៅក្រោមពន្លឺព្រះអាទិត្យដោយផ្ទាល់ ដូចជានៅក្នុងឡាន កម្ដៅអាចបណ្ដាលឲ្យមានបាក់តេរីរីកលូតលាស់បាន។ ដូចគ្នានេះដែរ ដបប្លាស្ទិកមួយចំនួនមានផ្ទុកសារធាតុគីមី ដែលអាចហូរចូលទៅក្នុងទឹក ប្រសិនបើត្រូវនឹងពន្លឺព្រះអាទិត្យ។

អ្នកជំនាញផ្នែកមីក្រូជីវសាស្ត្រ Charles Gerba, Ph.D. បានបញ្ជាក់ថា បាក់តេរីនៅលើម្រាមដៃរបស់យើងក៏អាចធ្វើឲ្យទឹកកខ្វក់ដែរ ។
ចំណែកលោកវេជ្ជបណ្ឌិត Leavey បានណែនាំថា“ ចៀសវាងដាក់មាត់ផ្ទាល់ជាមួយមាត់ដប ហើយវិធីល្អគឺចាក់ទឹកចូលទៅក្នុងពែងឬកែវទឹករបស់អ្នក។ ” អ្វីដែលសំខាន់សូមចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះកាលបរិច្ឆេទផុតកំណត់ លើសំបកដបទឹកដែលយើងបានបរិភោគផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖helist
ចុចអាន៖សាច់ដុំសំខាន់ៗទាំង ១១ កន្លែង ប្រុសៗគួរយល់ដឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


