ព័ត៌មានជាតិ
ថាក់ស៊ីន ប្រឈមតុលាការព្រហ្មទណ្ឌ រីឯកូនស្រី ផែថងថាន ប្រឈមតុលាការធម្មនុញ្ញ
ខណៈពេលដែលវិបត្តិនយោបាយថៃកាន់តែរួតរឹតគណបក្សភឿថៃ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែលមានឥទ្ធិពលបំផុតក្នុងគណបក្សភឿថៃនេះ នឹងត្រូវប្រឈមសវនាការកាត់ទោសពីបទប្រមាថព្រះមហាក្សត្រ ស្របពលដែលតុលាការធម្មនុញ្ញក៏នឹងបើកសវនាការលើបណ្តឹងរបស់ព្រឹទ្ធសភាដែលប្តឹងនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណវ៉ាត្រ នៅសប្តាហ៍ក្រោយដូចគ្នា។

សារព័ត៌មានបរទេសនានា កំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអង្គសវនាការលើសំណុំរបស់លោកថាក់ស៊ីន ដោយសារតែគណបក្សភឿថៃកំពុងប្រឈមវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងការបន្តដឹកនាំរដ្ឋាភិបាលចម្រុះ ដែលមានការដកខ្លួនពីគណបក្សជាសមាជិករដ្ឋាភិបាលចម្រុះ និង ការទាមទារឲ្យនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ ឲ្យចុះចេញពីអំណាច។
សារព័ត៌មាន CNA បានផ្សាយថា នៅសប្តាហ៍ខាងមុខនេះ នឹងឃើញសវនាការជាបន្តបន្ទាប់របស់តុលាការដែលអាចបញ្ចប់អាជីពនយោបាយរយៈពេលខ្លីរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ និងបណ្តាលឱ្យឪពុកមហាសេដ្ឋីអាយុ ៧៥ ឆ្នាំរបស់នាងឱ្យជាប់ពន្ធនាគារ។
លោក ថាក់ស៊ីន នឹងត្រូវកាត់ទោសពីថ្ងៃអង្គារ ទី១ខែកក្កដា ដោយចោទប្រកាន់ពីបទប្រមាថស្ថាប័នរាជានិយម ដែលស្ថិតក្រោមច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ អាចនាំឲ្យមានការកាត់ទោសដាក់ពន្ធនាគារអតិបរមា ១៥ ឆ្នាំ។
ប្រទេសថៃ ដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍ មើលទៅបានកំណត់សម្រាប់ជុំថ្មីនៃភាពចលាចលដែលបានមើលឃើញវាកើតមានជាទៀងទាត់ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ខណៈដែលអ្នកនយោបាយអភិរក្សនិយមដែលគាំទ្រដោយយោធា បន្តការប៉ះទង្គិចដ៏យូរអង្វែងរបស់ពួកគេជាមួយក្រុមគ្រួសារស៊ីណាវ៉ាត្រ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ថៃបាននិងកំពុងប្រឈមនឹងភាពចលាចលនយោបាយសាជាថ្មី ដោយនៅប៉ុន្មានសប្ដាហ៍ខាងមុខ សវនាការជាបន្តបន្ទាប់អាចនឹងនាំទៅរកការបិទបញ្ចប់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ រីឯលោក ថាក់ស៊ីនជាឱពុកអាចនឹងត្រូវជាប់ពន្ធនាគារ ដោយសារតែការចោទប្រកាន់ប្រមាថស្ថាប័នព្រះមហាក្សត្រថៃដ៏តឹងរឹង។
សវនាការជំនុំជម្រះលើសំណុំរឿងលើការចោទប្រកាន់ប្រឆាំង លោក ថាក់ស៊ីន ធ្វើឡើងដោយសំអាងលើបទសម្ភាសន៍របស់អតីតនាយករដ្ឋមន្ត្រីរូបនេះជាមួយប្រព័ន្ធផ្សព្វផ្សាយមួយរបស់កូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៥៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


