Connect with us

KPT+

នៅផ្ទះពេលបិទខ្ទប់​កុំ​មើល​ទូរសព្ទច្រើនពេក អាច​ប៉ះពាល់ស្បែក

បានផុស

នៅ

ក្នុង​ពេល​ដែល​​យើង​គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ផ្ទះ​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាល​ដាល​វីរុស​កូវីដ១៩ ពិត​ណាស់​គ្នា​យើង​ប្រហែលជា​ចំណាយ​ពេល​ច្រើន​មើល​ទូរសព្ទ ទូរទស្សន៍ ឬ​នៅ​មុខ​កុំព្យូទ័រ​ច្រើ​ន​ជា​ដើម​។ ការ​នៅ​មុខ​ឧបករណ៍​អេឡិចត្រូនិក​ទាំង​នេះ​យូរម៉ោង ក៏​អា​ច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​ស្បែក​របស់​យើង​ដែរ​ដោយ​សារ​តែពន្លឺ​ពណ៌ខៀវ​ចេញ​ពី​អេក្រង់​ឧបករណ៍​ទាំង​នោះ​។​

១. ​ឥទ្ធិពល​ពន្លឺ​ពណ៌​ខៀវ​លើ​ស្បែក​

Teenagers 'checking mobile phones in night' - BBC News
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្នា​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​កាំរស្មី​ UV ​អាច​បំផ្លាញ​កោសិកា DNA ដោយ​ផ្ទាល់ តែ​ចំណែក​ពន្លឺ​ពណ៌​ខៀវ​នេះ​វិញ​បាន​បាន​បំផ្លាញ​ខូឡាជែន​របស់​ស្បែក​ តាម​រយៈoxidative stress ​។ Oxidative stress គឺជា​បាតុភូត​មួយ​បង្ក​ឲ្យ​មាន​អតុល្យភាព​រវាង​រ៉ាឌីកាល់​សេរី និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នៅ​ក្នុង​រាង​កាយ​ ដែល​ការ​ណ៍នេះ​អាច​នាំ​ឲ្យ​ខូច​ខាត​កោសិកា និង​ជាលិកា​ ដែល​អាច​នាំ​ឲ្យ​ស្បែក​ឆាប់​ចាស់​។

សារធាតុគីមី​ក្នុង​ស្បែក​របស់​យើង​ម្យ៉ាង​មាន​ឈ្មោះ​ថា​​ flavin ជា​អ្នក​ស្រូប​យក​ពន្លឺពណ៌ខៀវ​នេះ។ ប្រតិកម្ម​ដែល​កើត​មាន​ពេល​ស្រួប​ពន្លឺ​នេះ​នាំ​ឲ្យ​មាន​ការ​ផលិត​មូលេគុល​អុកស៊ីសែន​មិន​មាន​ស្ថិរភាព ឬ​ហៅថា​រ៉ាឌីកាល់​សេរី​ ដែល​អាច​បំផ្លាញ​ស្បែក​របស់​យើង​បាន​។ ការ​ប៉ះពាល់​ពន្លឺពណ៌​ខៀវ​នេះ​យូរ អាច​នាំ​ឲ្យ​​ស្បែក​ប្រែពណ៌ ទៅជា​ជាំ​ កម្រិត​មធ្យម​​ទៅ​ជា​ខ្មៅ​​។

Asian woman play smartphone in the bed at night,Thailand people,Addict  social media,Play internet all night — sleep, attractive - Stock Photo |  #316293564

ពន្លឺ​មួយ​នេះ​ក៏​មាន​ឥទ្ធិពល​លើ​ស្បែក ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់​ជាង​វ័យ​។ ដូច​គ្នា​ដែរ ពេល​យើង​អង្គុយ​សម្លឹង​អេក្រង់​ទូរសព្ទ​យូរ យើង​ក៏​ត្រូវ​ឱន​យូរ​ដូច​គ្នា។ ការ​ឱន​យូរ​នេះ​ធ្វើ​ឲ្យ​ស្បែក​នៅ​ក​របស់​យើង​​អាច​ឡើង​ជ្រួញ​លឿន​ដែរ​។​​

២. វិធី​ការពារ​ស្បែក​

វិធី​ងាយ​ៗ​មួយ​គឺ យើង​ត្រូវ​កម្រិត​ពន្លឺ​ពណ៌​ខៀវ​នេះ​ចេញពី​ឧបករណ៍​អេឡិច​ត្រូវនិច​របស់​យើង​ឲ្យ​នៅ​តិច​បំផុត។ នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​ច្រើន​មាន​កម្មវិធី​អាច​កំណត់​ពន្លឺ​លើ​អេក្រង់​បាន។​

Sleep & Immunity - LifeHub

អ្វី​ដែល​ងាយ​ស្រួល​ជាង​នេះ យើង​ត្រូវ​ផ្អាក​ការ​មើល ឬ​សម្លឹង​អេក្រង់​អេឡិកត្រូនិក​ទាំង​នោះ ដោយ​មិន​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​មើល​នោះ​ទេ ឬ​បើ​យើង​ធ្វើ​ការ​មុខ​កុំព្យូទ័រ ត្រូវ​ឧស្សាហ៍​ងើប​ដើរ​ចេញ​ខ្លះ​។ មួយ​វិញ​ទៀត បើ​យើង​មើល​ទួរសព្ទ​ត្រូវ​សម្រាក​ឲ្យ​បាន​ញឹក​ញាប់​កុំ​មើល​យូរ​ម៉ោង ដើម្បី​កុំ​ឲ្យ​ក​របស់​យើង​ត្រូវ​ឱន​ចុះ​យូរ​ម៉ោង​ពេក​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ តាម​ដាន​ព័ត៌មាន​បែប​រន្ធត់​អំឡុង​ពេល​កូវីដ-១៩ គ្រោះ​ថ្នាក់​ដល់​សុខភាព​ផ្លូវចិត្ត

ចុចអាន៖ ប្រើ​ទូរសព្ទ​ច្រើននៅពេល​យប់ អាចប៉ះពាល់​ដល់​គុណ​ភាព​ដំណេក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម