ព័ត៌មានអន្ដរជាតិ
តួលេខចុងក្រោយ មីយ៉ាន់ម៉ាមានអ្នកស្លាប់៣៧២៨នាក់ និងបាត់ខ្លួន៧៩នាក់ ខណៈការរុករកនៅបន្ត
អាជ្ញាធររបបយោធាមីយ៉ាន់ម៉ា បានចេញផ្សាយតួលេខអ្នកស្លាប់ រងរបួសនិងបាត់ខ្លួនចុងក្រោយបង្អស់ពីការរញ្ជួយដីកាលពីថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៥ បង្ហាញឲ្យឃើញថា មានមនុស្សស្លាប់សរុប៣៧២៨នាក់ រងរបួស៥១០៤នាក់ និងបាត់ខ្លួន៧៩នាក់។ នេះបើយោងតាមសារព័ត៌មាន MGR Online ដែលចុះផ្សាយនៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៥។

ទិន្នន័យបូកសរុបចុងក្រោយនេះ ត្រូវបានប្រមូលចងក្រងនិងផ្សព្វផ្សាយដោយ នាយកដ្ឋានពន្លត់អគ្គីភ័យមីយ៉ាន់ម៉ា (Myanmar Fire Services Department) ដែលជាទីភ្នាក់ងារកណ្តាលក្នុងការប្រមូលព័ត៌មានពីការជួយសង្គ្រោះអាយុជីវិត និងការរុករកសាកសពអ្នកស្លាប់ដោយសារការរញ្ជួយដីក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ហេតុការណ៍គ្រោះរញ្ជួយដីដ៏មហាសែនបំផ្លិចបំផ្លាញនេះ បានបំផ្លាញតំបន់សំខាន់ៗចំនួន៦នៃប្រទេសមីយ៉ាន់ម៉ារួមមាន៖ តំបន់ Sagaing តំបន់ Mandalay តំបន់ Magway តំបន់ Bago ភាគខាងជើងនៃរដ្ឋសាន (Shan) និងរដ្ឋធានីណៃពិដោ (Naypyidaw)។
សេចក្តីរាយការណ៍បានបន្តថា ចាប់តាំងពីការរញ្ជួយដីមក មានមនុស្សសរុបចំនួន៦៥៣នាក់ត្រូវបានជួយសង្គ្រោះពីអគារដែលបាក់រលំ និងរកឃើញសាកសពចំនួន៨០៥នាក់ពីគំនរអគារបាក់រលំ។
សេចក្តីរាយការណ៍ បានគួសបញ្ជាក់ថា អគារខុនដូស្កាយវីឡា (Sky Villa) កម្ពស់១០ជាន់ស្ថិតនៅក្នុងទីក្រុងបុរាណម៉ាន់ដាឡេ (Mandalay) គឺជាអគារដែលមានអ្នកស្លាប់ច្រើនជាងគេបំផុត។

ក្នុងរយៈពេលជិត២ខែកន្លងមកនេះ ក្រុមជួយសង្គ្រោះ បានជួយសង្គ្រោះអាយុជីវិមនុស្សជាង៥០នាក់ដែលជាប់នៅក្រោមគំនរអគារបាក់រំលំ និងរុករកសាកសពបានជាង១០០នាក់ចេញពីគំនរអគារបាក់រលំ និងរហូតមកដល់ពេលនេះ ក្រុមជួយសង្គ្រោះនៅតែបន្តរករកសាកសពអ្នកដែលជាប់នៅក្រោមគំនរបាក់រលំនៃអគារខុនដូស្កាយវីឡា (Sky Villa) នៅឡើយ និងនៅតែបន្តរកឃើញសាកសពនៅក្រោមគំនរបាក់រលំនៃអគារខុនដូមួយនេះជារៀងរាល់ថ្ងៃ។
យោងតាមរបាយការណ៍ចុងក្រោយបង្អស់នៅវេលាម៉ោង៣:០៥នាទីរសៀលថ្ងៃទី២០ ខែឧសភា បានឱ្យដឹងថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពនារីម្នាក់ទៀតពីក្រោមគំនរថ្មបាក់បែកនៃអគារខុនដូស្កាយវីឡាមួយនេះ៕
ដោយ ភ្នាក់ងារ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026


