ជីវិតកម្សាន្ដ
កត្តាគន្លឹះ៥យ៉ាង ដែល Lisa អាចនាំទុរេន និងផ្លែឈើថៃឱ្យល្បីលើទីផ្សារពិភពលោក
កិត្តិនាមជាសកលរបស់តារាចម្រៀងជនជាតិថៃ នាង Lalisa Manoban ឬដែលគេហៅខ្លីថា Lisa ដែលជាសមាជិកក្រុមចម្រៀងកូរ៉េ BLACKPINK ត្រូវបានគេមើលឃើញថា ជាគន្លឹះដ៏មានសក្តានុពលក្នុងការពង្រីកទីផ្សារទុរេនថៃ និងផ្លែឈើលើសពីប្រទេសចិន ដែលជាអ្នកទិញចម្បងនាបច្ចុប្បន្ន ទៅកាន់ទីផ្សារប្រទេសដទៃទៀតក្នុងសកលលោក។

មិនត្រឹមប៉ុណ្ណឹងទេ កសិករសង្ឃឹមថា ឥទ្ធិពលអន្តរជាតិរបស់តារាចម្រៀងវ័យ២៨ឆ្នាំរូបនេះអាចបង្កើនការនាំចេញផ្លែឈើដែលធ្វើឲ្យផលិតផលថៃកាន់តែចង់បាននៅទូទាំងពិភពលោក ជាពិសេសទីផ្សារថ្មី។ ពួកគេជឿថា អំណាចទន់ (Soft Power) របស់នាង អាចដោះស្រាយបញ្ហានានា ដូចជា ការពន្យារពេលនៃការបំពេញបែបបទគយ និងកង្វះកម្លាំងពលកម្ម ដែលជំរុញការប្រកួតប្រជែងទាំងមូលនៃឧស្សាហកម្មផ្លែឈើថៃ។
ខាងក្រោមនេះ គឺជាកត្តាចម្បងដែលសមាជិកក្រុម BLACKPINK បានក្លាយជាក្តីសង្ឃឹមដ៏ធំ និងការមើលឃើញយ៉ាងសំខាន់ចំពោះទីផ្សារផ្លែទុរេន និងផ្លែឈើរបស់ប្រទេសថៃ នៅលើទីផ្សារអន្តរជាតិ៖
១. កិត្តិនាមសកល និងឥទ្ធពលឬអំណាចទន់ (Soft Power)
Lisa គឺជាតារាថៃល្បីឈ្មោះមួយរូបដែលមានការទទួលស្គាល់ និងមានឥទ្ធិពលបំផុតនៅទូទាំងពិភពលោក ដោយមានការតាមដានយ៉ាងច្រើននៅទូទាំងអាស៊ី បស្ចិមប្រទេស និងជាពិសេសប្រទេសចិន ដែលជាអ្នកនាំចូលផ្លែឈើថៃដ៏សំខាន់។ វត្តមានរបស់នាងក្នុងនាមជារូបតំណាង បានពង្រីកថាមពលទន់ (Soft Power) ដល់វប្បធម៌របស់ប្រទេសថៃ ដោយជួយធ្វើឲ្យផលិតផល ដូចជាផ្លែទុរេន មើលទៅមានតម្លៃថ្លៃជាង និងគួរឲ្យចង់បានបំផុត។
ទន្ទឹមគ្នានោះដែរ ប្រទេស និងម៉ាកនានាតែងតែប្រើប្រាស់ឥទ្ធិពលតារាល្បី ដើម្បីលើកកម្ពស់ការនាំចេញ ហើយ Lisa កំពុងធ្វើយ៉ាងមានប្រសិទ្ធភាពសម្រាប់វិស័យកសិកម្មថៃ។
២. ការផ្សព្វផ្សាយផ្លែឈើថៃដោយផ្ទាល់
កាលពីកន្លងមក ម្ចាស់បទ «Rockstar» រូបនេះ ធ្លាប់បានចែករំលែកដោយបើកចំហនូវក្តីស្រលាញ់របស់នាងយ៉ាងធំធេងចំពោះផ្លែឈើថៃ រួមទាំងទុរេន ស្វាយ និងអាហារដែលចូលចិត្តក្នុងស្រុកផ្សេងទៀតនៅក្នុងបទសម្ភាសន៍ និងការបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
នៅពេលដែលអ្នកគាំទ្រឃើញនាងញ៉ាំ ឬគាំទ្រផ្លែឈើថៃ វាបង្កើនតម្លៃនៃការយល់ឃើញ និងការចង់បាននៃផលិតផលទាំងនេះ។ ជាឧទាហរណ៍ នៅក្នុងប្រទេសចិន, កូរ៉េ, សិង្ហបុរី និងអាមេរិក ឥទ្ធិពលដោយប្រយោលរបស់ Lisa បានធ្វើឲ្យផ្លែទុរេនថៃកាន់តែពេញនិយមក្នុងចំណោមអ្នកទិញវ័យក្មេង និងអ្នកគាំទ្រ K-pop ទូទាំងពិភពលោក។
៣. ឥទ្ធិពលទីផ្សារ និងម៉ាកយីហោ
ភ្នាក់ងាររដ្ឋាភិបាលថៃ ក៏ដូចជាក្រសួងពាណិជ្ជកម្ម និងអ្នកនាំចេញមានទំនាក់ទំនងជាយុទ្ធសាស្ត្រ បានប្រើ Lisa ជា រូបតំណាង ជាមួយនឹងការនាំចេញថាមពលទន់ Soft Power របស់ថៃ រួមមាន ផលិតផលកសិកម្ម (ផ្លែឈើដូចជា ទុរេន មង្ឃុត ស្វាយទុំ និងសាម៉ាវ), ទេសចរណ៍ និងផ្សព្វផ្សាយវប្បធម៌, ម៉ាកយីហោថៃដែលមានគុណភាពខ្ពស់ (OTOP)។
វិធីសាស្រ្តទាំងនេះបានជួយ បែងចែកផ្លែឈើថៃពីដៃគូប្រកួតប្រជែងដូចជាវៀតណាម ឬម៉ាឡេស៊ី។ ជាពិសេស អ្នកទិញបានដាក់ទុរេនថៃ ជាផលិតផលពិសេស មិនត្រឹមតែជាទំនិញកសិកម្មប៉ុណ្ណោះទេ។
៤. ជំរុញការលក់ និង ចំណាប់អារម្មណ៍ទីផ្សារ
ដោយសារតែកិត្តិនាមរបស់តារាស្រីជាសកល ដូច្នេះហើយក្រុមហ៊ុននាំចេញផ្លែឈើថៃ បានឃើញតម្រូវការកើនឡើង ជាពិសេសនៅក្នុងប្រទេសចិន និងកូរ៉េ សម្រាប់ផ្លែទុរេន និងផ្លែឈើត្រូពិចផ្សេងទៀត។ អ្នកលក់រាយ និងកម្មវិធីពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីបានផ្សព្វផ្សាយផ្លែទុរេនថៃ ជាមួយនឹងយុទ្ធនាការតាមប្រធានបទ Lisa ដោយទាក់ទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក។
៥. និមិត្តសញ្ញានៃការជឿទុកចិត្ត
លើសពីនេះទៀតដែរ តារាចម្រៀងប្រចាំក្រុម BLACKPINK បានក្លាយជារូបតំណាងនៃភាពទុកចិត្ត ពីបណ្ដាអ្នកគាំទ្រដែលនិយមធ្វើតម្រាប់តាម។ ជាឧទាហរណ៍ កាលពីប៉ុន្មានឆ្នាំមុន នាងបានបង្ហោះនូវមុខម្ហូបអាហារថៃជាច្រើននៅលើគណនីផ្ទាល់ខ្លួន ដែលនោះបានក្លាយជាអាហារពេញនិយម និងនិន្នាការសម្រាប់អ្នកប្រើប្រាស់អន្តរជាតិសម្រុកទិញតាមយ៉ាងគគ្រឹកគគ្រេង។
ជាមួយគ្នានេះ Lisa មិនត្រឹមជាតារានិងតំណាងវប្បធម៌នៃប្រទេសថៃប៉ុណ្ណោះទេ នាងក៏ក្លាយជាកំពូលសិល្បករដែលបង្កើតសម្លេង និងក្តីសង្ឃឹមថ្មីសម្រាប់កសិករថៃ ដោយជួយផ្លាស់ប្តូរភាពយល់ឃើញពីផលិតផលដូចជា ទុរេន ឲ្យក្លាយជាផលិតផលមានតម្លៃខ្ពស់ដែលត្រូវការពីទីផ្សារសកល៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


