KPT+
តាមដានព័ត៌មានបែបរន្ធត់អំឡុងពេលកូវីដ-១៩ គ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្ត
ចូលចិត្តតាមដានព័ត៌មាន ច្បាស់ណាស់ ជារឿងល្អ ធ្វើឲ្យយើងទទួលបានចំណេះដឹងថ្មីៗ ដឹងពីហេតុការណ៍ទាន់ពេលវេលា។ យ៉ាងណា គ្នាយើងត្រូវដឹងថា ស្តាប់ ឬអានព័ត៌មានបែបរន្ធត់ច្រើន ដូចជាព័ត៌មានឧក្រិដ្ឋកម្ម នយោបាយ ភេរវកម្ម ពិសេសពាក់ព័ន្ធជំងឺកូវីដ ១៩ សុទ្ធតែអាចធ្វើឲ្យយើងធ្លាក់ខ្លួនមានជំងឺផ្លូវចិត្តបាន។ ខាងក្រោមនេះជាភស្តុតាង បញ្ជាក់ថា ព័ត៌មានបែបរន្ធត់ធ្វើឲ្យប៉ះពាល់សុខភាពផ្លូវចិត្តធ្ងន់ធ្ងរកម្រិតណានោះ។
១- ព័ត៌មានពីហេតុការណ៍មិនល្អ ធ្វើឲ្យសុខភាពមិនល្អដូចគ្នា

គ្នាយើងច្បាស់ជាឧស្សាហ៍ប្រទះចំណងជើង ឬសេចក្តីផ្តើមព័ត៌មាន នាំមុខដោយការបង្ហូរឈាមមិនខាន។ នេះជាយុទ្ធសាស្ត្ររបស់អ្នកសរសេរ ដែលចង់ទាក់ទាញចំណាប់អារម្មណ៍យើង ឲ្យស្លុងទៅលើអត្ថបទរបស់ពួកគេ ព្រោះពាក្យពេចន៍គួរឲ្យខ្លាច ឬរន្ធត់ អាចទាក់ទាញចំណាប់អារម្មណ៍អ្នកអាន ឬអ្នកស្តាប់ខ្លាំងបំផុត។ នេះជាការអះអាងរបស់លោកស្រីវេជ្ជបណ្ឌិត Carole Lieberman អ្នកចិត្តសាស្ត្រ និងជាអ្នកឯកទេសសុខភាពសាធារណៈ ក្នុងទីក្រុង Beverly Hills រដ្ឋ California សហរដ្ឋអាមេរិក។ លោកស្រីអះអាងថា ទាំងខ្លឹមសារអត្ថបទ និងរូបភាព បង្ហាញពីភាពគួរឲ្យភ័យខ្លាចក្នុងហេតុការណ៍ណាមួយ គឺអាចទាក់ចិត្តអ្នកអាន ឬស្តាប់ព័ត៌មានបំផុត។
លោកស្រី Carole បានលើកឡើងពីការសិក្សាមួយអំឡុងឆ្នាំ ២០១១ ចេញផ្សាយលើសារព័ត៌មានចិត្តសាស្ត្រអង់គ្លេស ផ្តោតសំខាន់លើក្រុមមនុស្សតាមដានព័ត៌មានទាក់ទងហេតុការណ៍វាយប្រហារអគារពាណិជ្ជកម្មពិភពលោកនៅញូវយ៉ក ឆ្នាំ២០០១ គឺសុទ្ធតែមានបញ្ហាប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ពិសេសនៅពេលអ្នកទាំងនោះទៅមើលកន្លែងរងគ្រោះម្តងៗ។
យោងតាមការសិក្សាផ្សេងទៀត គ្នាយើងមើលព័ត៌មានរន្ធត់ថ្មីៗ នឹងធ្វើឲ្យយើងចាប់ផ្តើមរងសម្ពាធផ្លូវចិត្តភ្លាមៗ ត្រឹមរយៈពេល ១៤នាទី ក្រោយស្តាប់ ឬអានព័ត៌មានទាំងនោះ ដោយសម្ពាធផ្លូវចិត្ត អាចអូសបន្លាយជាច្រើនម៉ោងទៀតផង ហើយបើគ្នាយើងចំណាយពេលកាន់តែយូរ នឹងរងសម្ពាធផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ។
២- វដ្ដនៃបញ្ហាថប់បារម្ភ ភ័យខ្លាច និងបាក់ទឹកចិត្ត

ការមើលព័ត៌មានដែលមានវីដេអូបង្ហាញពីការបោកគ្រាប់បែក ឬហេតុការណ៍ភេរវកម្មផ្សេងទៀត សុទ្ធតែអាចធ្វើឲ្យយើងកើតមានបញ្ហាថប់បារម្ភ ភ័យខ្លាច និងបាក់ទឹកចិត្ត។ ប៉ុន្តែអ្នកជំនាញនិយាយថា ផលប៉ះពាល់អវិជ្ជមានពីការទស្សនាព័ត៌មាន មិនត្រឹមតែទាក់ទងនឹងហេតុការណ៍គួរឲ្យខ្លាច ឬរួបភាពរបស់ព័ត៌មាននោះឡើយ។
ជាក់ស្តែង ព័ត៌មានពាក់ព័ន្ធវិបត្តិកូវីដ ១៩ ត្រូវបានអ្នកជំនាញឲ្យនិយមន័យថា បញ្ហាស្ត្រេសដោយសាររោគសញ្ញាជំងឺកូវីដ ១៩ ដែលធ្វើឲ្យយើងលេចឡើងនូវជំងឺថប់បារម្ភ ទុក្ខព្រួយ ដោយសារតែព័ត៌មាននៃចំនួនអ្នកឆ្លង ចំនួនអ្នកស្លាប់ កើនឡើងជាបន្តបន្ទាប់។
លោកស្រីវេជ្ជបណ្ឌិត Carole Lieberman អះអាងថា គ្នាយើងណាម្នាក់ដែលកាន់តែស្ត្រេស គឺកាន់តែធ្វើឲ្យប្រព័ន្ធភាពស៊ាំទន់ខ្សោយ ជាកត្តានាំឲ្យហានិភ័យឆ្លងជំងឺកូវីដ ១៩ ក៏កាន់តែខ្ពស់។ ហេតុនេះ ការតាមដានម៉ោងព័ត៌មានជំងឺកូវីដ ១៩ នឹងធ្វើឲ្យយើងខ្លាចជាមនុស្សកាន់តែងាយរងគ្រោះ។
ពាក់ព័ន្ធទៅនឹងដំណើរវិលជុំបែបធម្មជាតិ រវាងអាការៈថប់បារម្ភ និងការអាន ឬស្តាប់ព័ត៌មាន ដោយលោក Holly Sawyer អ្នកជំនាញព្យាបាលជំងឺផ្លូវចិត្ត និងថ្នាំញៀន ក្នុងរដ្ឋ Philadelphia កត់សម្គាល់ឃើញថា គ្នាយើងកំពុងព្យាយាមដោះស្រាយបញ្ហាផ្លូវចិត្ត គួរដាក់កម្រិតឲ្យបានជាក់លាក់នូវការស្តាប់ ឬអានព័ត៌មាន។
លោកថា គ្នាយើងរងគ្រោះដោយជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភ ដែលចូលចិត្តមើលព័ត៌មាន ពិសេសព័ត៌មានទាន់ហេតុការណ៍ នឹងកាន់តែធ្វើឲ្យសញ្ញាជំងឺធ្ងន់ធ្ងរឡើង។ បើយើងទាំងអស់គ្នា មានអារម្មណ៍ថាអស់សង្ឃឹម ឬល្វើយខ្លាំងនោះ ព័ត៌មាននឹងកាន់តែធ្វើឲ្យអារម្មណ៍ទាំងនេះ កើនឡើងខ្លាំងថែមទៀត។
៣- មើលព័ត៌មាន អាចធ្ងន់ធ្ងរជាងការអាន និងស្តាប់

លោកស្រី Carla Marie Manl អ្នកឯកទេសផ្លូវចិត្ត និងជាកវីនិពន្ធ ក្នុងទីក្រុង Sonoma County បានពន្យល់ពីមូលហេតុនាំឲ្យការមើលព័ត៌មានលើកញ្ចក់ទូរទស្សន៍ កាន់តែរងគ្រោះជាព័ត៌មានតាមរយៈកាសែត ឬវិទ្យុ គឺដោយសារ ការទស្សនា ឬមើលឃើញផ្ទាល់ ធ្វើឲ្យយើងងាយប្រតិកម្មជាងការស្តាប់ ឬអាន។ ឧទាហរណ៍ បើយើងឮសំឡេងអ្នកជិតខាងឈ្លោះគ្នា នឹងមិនធ្វើឲ្យយើងរន្ធត់ដូចបានឃើញហេតុការណ៍ផ្ទាល់ភ្នែកនោះឡើយ។ ការណ៍នេះនឹងធ្វើឲ្យផ្លូវអារម្មណ៍យើង កាន់តែកើនឡើងខ្លាំង។
៤- កត្តានាំឲ្យព័ត៌មានកាន់តែជះឥទ្ធិពលមិនល្អចំពោះសុខភាព

អ្នកជំនាញផ្លូវចិត្តជាច្រើនបានឯកភាពគ្នាដែរថា ករណីយើងធ្វើខ្លួននៅដាច់ពីអ្នកដទៃ ព័ត៌មានអវិជ្ជមានជាច្រើនអាចមានឥទ្ធិពលខ្លាំងលើរូបយើង។
លោកស្រី Manly លើកឡើងថា កត្តានេះ វាអាស្រ័យថា ព័ត៌មាននោះមានទំនាក់ទំនងជាមួយយើងក្នុងកម្រិតណា មិនថាយើងស្ថិតក្នុងវ័យណាមួយក៏ដោយ។ បើយើងនៅតែឯង គឺយើងគ្មាននរណាម្នាក់ក្បែរខ្លួនដើម្បីនិយាយចេញពីអារម្មណ៍ទុក្ខព្រួយរបស់យើងនោះឡើយ។
ពាក់ព័ន្ធករណីនេះ លោកស្រី Lieberman ណែនាំគ្នាយើង ស្វែងរកព័ត៌មានដែលមិនធ្វើឲ្យប៉ះពាល់ផ្លូវអារម្មណ៍ និងមានប្រយោជន៍សម្រាប់យើងអំឡុងពេលនេះ។
៥- រស់នៅដោយសុខភាពល្អ និងទទួលបានព័ត៌មានត្រឹមត្រូវ

អំឡុងពេលនេះ ឈប់តាមដានព័ត៌មានដែលគួរឲ្យតក់ស្លុត គឺជារឿងល្អបំផុតយើងទាំងអស់គ្នាត្រូវធ្វើ ប៉ុន្តែក្នុងទ្រឹស្តីមនុស្សគ្រប់គ្នាគួរទទួលបានព័ត៌មានពីអ្វីកំពុងកើយមានជុំវិញពិភពលោកនោះ យើងនៅតែអាចមើល ស្តាប់ ឬអានព័ត៌មានដដែល គ្រាន់តែថា ត្រូវទទួលយកព័ត៌មានដែលប៉ះពាល់ដល់សុខភាពយើងក្នុងកម្រិតតិចបំផុតតាមអាចធ្វើទៅបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គ្រប់គ្នាគួរដឹង ព័ត៌មានណាពិតឬមិនពិតទាក់ទងកូវីដ មុនចែកចាយបន្ត
ចុចអាន៖ ឈឺក្បាលនឹងទទួលព័ត៌មានក្លែងក្លាយពីកូវីដ នេះវិធីងាយៗមិនឲ្យស្ត្រេសខ្លាំង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៦ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


