Connect with us

KPT+

ទាយពីបុគ្គលិកលក្ខណៈតាមរយៈទម្លាប់នៃការគេង

បានផុស

នៅ

មើលរូបភាពខាងក្រោម ហើយជ្រើសរើសទីតាំងមួយដែលអ្នកគិតថា ខ្លួនឯងតែងតែទម្លាប់គេងញឹកញាប់ជាងគេ នោះវានឹងប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្ន​ក។

What Your Sleeping Position Reveals About Your Personality
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. គេងអង្កុញជើងតិចៗ។ អ្នកគឺជាមនុស្សស្ងប់ស្ងាត់និងអាចទុកចិត្តបាន។ មិនតែប៉ុណ្ណោះអ្នកក៏ជាមនុស្សដែលមិនងាយអន់ចិត្តផ្ដេសផ្ដាស ហើយមិនខ្លាចប្រឈមនឹងអនាគតឡើយ។ អ្នកញញឹមជានិច្ច បើទោះបីមានបញ្ហាយ៉ាងណាក៏ដោយ ជាពិសេសតែងតែត្រៀមខ្លួនចំពោះការផ្លាស់ប្តូរនៅក្នុងជីវិត។

២. គេងខ្វៀន។ អ្នកជាមនុស្សដែលត្រូវការការការពារ ការយល់ចិត្ត និងអាណិតស្រឡាញ់ពីមនុស្សជុំវិញខ្លួន។ ទោះយ៉ាងនេះ មិនមានន័យថាអ្នកទន់ជ្រាយនោះទេ ព្រោះអ្នកហ៊ានប្រឈមបញ្ហា និងហ៊ានដោះស្រាយវាជានិច្ច។ ​អ្នកជាមនុស្សមានទេពកោសល្យខាង គូររូប រាំ និងសរសេរប្លក់។

៣. គេងផ្កាប់មុខ។ អ្នកគឺជាអ្នកដឹកនាំដ៏ល្អម្នាក់។ ពេលខ្លះខ្ជិលបន្តិច ប៉ុន្តែមានផ្តួចផ្តើមគំនិតល្អ ហើយជាមនុស្សមានរបៀបរៀបរយទាំងជីវិតផ្ទាល់ខ្លួននិងអាជីព។ អ្នកក៏ចូលចិត្តរៀបចំផែនការគ្រប់យ៉ាងជាមុន តស៊ូប្រឹងប្រែង និងទទួលខុសត្រូវខ្ពស់។

៤. គេងផ្ងា។ អ្នកជាមនុស្សវិជ្ជមានដែលស្រឡាញ់និងឱ្យតម្លៃជីវិតជាទីបំផុត ក៏ជាមនុស្សដែលស្រឡាញ់ការងារខ្លាំងណាស់ដែរ។ ជួនកាលរឹងរូស ចចេស ប៉ុន្តែតស៊ូ។ ជាមនុស្សមានហេតុផល ហើយចូលចិត្តនិយាយត្រង់ៗ។

៥. គេងសន្ដូកខ្លួន។ ជាមនុស្សដែលចេះសម្របខ្លួនបានគ្រប់កាលៈទេសៈ ដឹងច្បាស់គោលដៅរបស់ខ្លួន ហើយខិតខំគ្រប់យ៉ាងដើម្បីសម្រេចបំណងប្រាថ្នាឱ្យខានតែបាន។ ពេលខ្លះអ្នកតឹងរឹងជ្រុល និងតែងមានស្ដង់ដារខ្ពស់ចំពោះអ្វីដែលចូលមកក្នុងជីវិត។

៦. គេងផ្អៀង។ ជាមនុស្សចូលចិត្តដំណើរផ្សងព្រេងគ្រប់ប្រភេទ ចំណែកអារម្មណ៍ផ្លាស់ប្តូរឆាប់រហ័ស ដែលជួនកាលអ្នកដែលនៅជុំវិញអាចមានការយល់ច្រឡំ។ ជាញឹកញាប់ អ្នកពិបាកក្នុងការសម្រេចចិត្ត ពិបាកជ្រើសរើស ពោលគឺស្ទាក់ស្ទើរ។ យ៉ាងណាមិញ នៅក្នុងការងារនិងក្នុងជីវិត អ្នកជាមនុស្សសន្តិភាព ស្ងប់ស្ងាត់ និងហ្មត់ចត់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Bright Side

ចុចអាន៖ ស្គាល់​ភាព​ខ្លាំង តាមរយៈខែកំណើតទាំង១២

ចុចអាន៖ ចិត្តសាស្ត្រ! សង្កេតកាយវិការសម្គាល់អារម្មណ៍មនុស្ស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ២ ចុះរៀបចំសណ្ដាប់ធ្នាប់ចំណុចសំខាន់ៗ មួយចំនួន សម្រួលការកកស្ទះ

កីឡា១១ នាទីutes មុន

យប់​នេះ ក្រុម​នារី​កម្ពុជា ប៉ះ ហ្វីលីពីន ជា​ក្រុម​កម្រិត World Cup

សន្តិសុខសង្គម១៦ នាទីutes មុន

អាជីវករលក់ដូរមុខផ្សារស្ទឹង ទ្រាំអង្គុយលក់ជាមួយក្លិនស្អុយរាល់ថ្ងៃចេញពីគំនរសំរាម

ព័ត៌មានជាតិ២៤ នាទីutes មុន

សមាគមធនាគារ និង មីក្រូហិរញ្ញ៖ រហូតមកទាល់បច្ចុប្បន្នពុំទាន់មានពលករចំណាកស្រុកពីថៃដាក់ពាក្យស្នើសុំរៀបចំឥណទានឡើងវិញនៅឡើយទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ប្រាប់ ម៉ាក្រុង ថា រឿងសង្គ្រាមនៅអ៊ុយក្រែន បើចង់បន្ទោស ទៅបន្ទោសលោកខាងលិចទៅ!

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានជាតិ២៣ ម៉ោង មុន

ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សូរិយា ជុន​​ហ្គ្រុនហ្គ្រីងគីត ដែល​ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ថៃ ជានរណា?

Sokha Hotels

ព័ត៌មានពេញនិយម