Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ២ ចុះរៀបចំសណ្ដាប់ធ្នាប់ចំណុចសំខាន់ៗ មួយចំនួន សម្រួលការកកស្ទះ

បានផុស

នៅ

អាជ្ញាធរ​ខណ្ឌ​ស្ទឹងមានជ័យ ២ ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់ ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ចំណុច​សំខាន់ៗ មួយ​ចំនួន ក្នុង​មូលដ្ឋាន ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​លើ​ដង​ផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោម​ការ​ចង្អុល​បង្ហាញ​របស់ លោក​ចៅសង្កាត់​ស្ទឹងមានជ័យ​ទី ២ បាន​ចាត់​ឲ្យ​គណៈកម្មការ​សណ្ដាប់ធ្នាប់​សង្កាត់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ប្រជា​ការពារ​សង្កាត់ និង​កម្លាំង​ភូមិ ចុះ​ធ្វើ​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​ក្រមួន​ភូមិ​ឫស្សី និង​ធ្វើការ​ណែនាំ​ដល់​អាជីវករ​លក់ដូរ​តាម​ដង​ផ្លូវ​ផង​ដែរ។

លោក ទូច សំអុល ចៅសង្កាត់​ស្ទឹងមានជ័យ​ទី ២ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ចំណុច​ទីតាំង​សំខាន់ៗ ក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ​ទី ២ ដែល​តែងតែ​មាន​ការ​កកស្ទះ​ចរាចរណ៍​ដោយសារ​ការ​ដាក់​តាំង​លក់​ម្ហូបអាហារ​គ្មាន​សណ្ដាប់ធ្នាប់ ដោយ​ក្រុម​អាជីវករ​ខ្លះ​បាន​លក់​លើ​ផ្លូវ​សាធារណៈ ជាហេតុ​នាំ​ឲ្យ​មាន​ការ​កកស្ទះ លំហូរ​ចរាចរណ៍​យឺត ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ចំណុច​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចុះ​រៀបចំ​មាន​ចំនួន ២ ទីតាំង ដោយ​ទីតាំង​ទី ១.ផ្សារ​ក្រមួន​ភូមិ​ឫស្សី នៅ​លើ​កំណាត់​ផ្លូវ​លេខ ២១៧ ជិត​ស្រុក​ស្ពាន​ដែក​ចំការ​ដូង តែងតែ​មាន​ក្រុម​អ្នកលក់​ម្ហូប​ខ្លះ​បាន​យក​ចំណី​ផ្លូវ​សាធារណៈ​ធ្វើ​អាជីវកម្ម និង​ទីតាំង​ទី ២. កំណាត់​ផ្លូវ​លេខ ២៧១ ត្រង់​ចំណុច​មុខ​ពេទ្យ​រុស្សី​ដែល​មាន​ក្រុម​អាជីវករ​លក់​ម្ហូបអាហារ បាន​យក​ផ្លូវ​សាធារណៈ​ដាក់​តាំង​លក់ ធ្វើ​ឲ្យ​លំហូរ​ចរាចរណ៍​កកស្ទះ​ផង​ដែរ និង​អាជ្ញាធរ​បាន​ធ្វើការ​ណែនាំ​អាជីវករ​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​ឲ្យ​គាត់​ដាក់​តាំង​សម្ភារៈ​ស្លាក​ឲ្យ​មាន​របៀបរៀបរយ។

ជាមួយ​គ្នា​នេះ អាជ្ញាធរ ក៏​បាន​សំណូមពរ​ដល់​អាជីវករ​ទាំងអស់ សូម​មេត្តា​ដាក់​តាំង​លក់​ម្ហូបអាហារ របស់របរ​ផ្សេងៗ ឲ្យ​មាន​សណ្ដាប់ធ្នាប់ ជៀសវាង​តាំង​លក់​លើ​ចំណី​ផ្លូវ​សាធារណៈ គ្មាន​សណ្ដាប់ធ្នាប់ និង​ចូលរួម​ថែរក្សា​បរិស្ថាន អនាម័យ វេច​ខ្ចប់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម